ព័ត៍មានទាន់​ហេតុការណ៏
Search

រក​ឃើញ​អ្នក​ប្រដាល់​២​រូប​ទៀត​ ដែល​ឡើង​ទៅ​ជុំ​ទី​២TV5 Boxing Knock-Out Series 54kg

អេ ហនុមាន អ្នក​ប្រដាល់​អេ ហនុមាន ​ក្លិប​អេ​ភូ​ថង​កីឡា និង ផាន់ សុផាត អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ពួកគេ​ទាំងពីរ​នាក់ បាន​ឡើងទៅ​ជុំ​ទី​២​បន្តទៀត ក្រោយ​វាយ​ឈ្នះ​ដៃគូ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១ ​នៃ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement កាលពី​យប់​ថ្ងៃទី​១៦ ​ខែ​មីនា​ ឆ្នាំ​២០១៩ នៅ​សង្វៀន​TV5​ព្រែកកំពឹស។​

អ្នក​ប្រដាល់ អេ ហនុមាន បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ​ដោយ​ពិន្ទុ បន្ទាប់​ពី​ប្រកួត​គ្នា​៣​ទឹក​នោះ។ តែ​អេ ហនុមាន ដែលជា​អ្នកឈ្នះ​នោះ​ក៏​ទ្រោម​ខ្លួន​មិន​ស្ទើរ​ដែរ​ទេ។ ទោះ​បីជា​យ៉ាងណា ក៏​រិ​ន ដេវីដ បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន នៅត្រឹម​ជុំ​ទី​១​នេះ​តែប៉ុណ្ណោះ។​
​ ​
ជាមួយនឹង​ជ័យជំនះ​នេះ អ្នក​ប្រដាល់​រូបនេះ​បានប្រកាស​ដោយ​ការជឿជាក់​ថា ​គេ​នឹង​យកឈ្នះ​នៅ​ជុំ​ទី​២​ឲ្យ​ទាល់តែ​បាន​ទៀត។​

ចំពោះ​អ្នក​ប្រដាល់​រិ​ន​ដេវីដ ក៏​មិន​ខ្សោយ​ដែរ ទោះបី​គេ​ចាញ់​ការប្រកួត​នេះ​ក៏​ពិតមែនតែ​គេ​វាយ​បាន​អស្ចារ្យ​ណាស់ តែ​គេ​ត្រូវ​បាត់បង់​ឱកាស​ដោយសារ​អេ ហនុមាន​ដែល​ខ្លាំងជាងគេ​នោះ។​
​ ​
ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​បាន​យកឈ្នះ​អ្នក​ប្រដាល់​សំរាំង ភក្ដី ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​បាន​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី១។​

​ភក្ដី ដែល ​សុផាត​ ដឹង​ពី​ចំណុចខ្សោយ​នោះ ​ត្រូវ​សុផាត​ ទាត់​ឲ្យ​ខូច​ជើង​ស្ដាំ​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១​ទៅទៀត​។ ជាមួយនឹង​ជ័យជំនះ​នេះ ​សុផាត​ មាន​មួយ​កៅអី​ដើម្បី​ឡើង​ទៅ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២​បន្តទៀត។ ​ឯ សំរាំង ភក្ដី ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​ត្រឹម​នេះ​ហើយ។​

ចំពោះ​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​មេស​ថ្ង​ក​ខេត្ត​ស្វាយរៀង​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​កេ​ន សាក់​(Ken Sak)។​

អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ពេញ​ទាំង​៥​ទឹក ប៉ុន្តែ​ទី​បញ្ចប់​លទ្ធផល​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​តែប៉ុណ្ណោះ។

ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ធី តុង​ហ៊ី​ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ បាន​យកឈ្នះ​អ្នក​ប្រដាល់​វ៉ាន់ ចាន់​វ៉េ​ត ​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។ អ្នក​ប្រដាល់​ទាំង​២​រូប​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114