ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន​និយាយថា ភេរវករ​១៣,០០០​នាក់ ​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៤​មក

រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​នៅក្នុង​ប្រទេស​ចិន​បាន​ចាប់ខ្លួន “​ភេរ​វករ​” ជិត ១៣,០០០​នាក់​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ចាប់តាំងពី​ឆ្នាំ ២០១៤​មក។ រដ្ឋាភិបាល​បានលើកឡើង​បែបនេះ​ដើម្បី​ជាការ​ការពារ​វិធានកា​រ​បន្ធូរបន្ថយ​ភាពជ្រុលនិយម​ឥស្លាម​ដ៏​ចម្រូងចម្រាស​របស់ខ្លួន​។​

ប្រទេស​ចិន​បាន​ប្រឈម​នឹង​ការរិះគន់​ជា​អន្តរជាតិ​ចំពោះ​ការបង្កើត​ទីតាំង​ដែល​អ្នកជំនាញ​អង្គការសហប្រជាជាតិ​រៀបរាប់ថា​ជា​មណ្ឌល​ឃុំឃាំង​ដែល​ឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គ័​រ​និង​ជនជាតិ​មូស្លីម​ដទៃទៀត​ជាង​មួយ​លាន​នាក់​។ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​និយាយថា ខ្លួន​ត្រូវការ​វិធានការ​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​នៃ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ហើយ​បាន​ហៅ​ពួកគេ​ថា​ជា​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

រដ្ឋាភិបាល​បាន​និយាយថា អាជ្ញាធរ​ផ្នែក​ច្បាប់​បានអនុម័ត​គោលនយោបាយ​មួយ​ដែល​ធ្វើឱ្យមាន​តុល្យភាព​រវាង​ភាព​អាណិតអាសូរ​និង​ភាព​ធ្ងន់ធ្ងរ​” ។​

រដ្ឋាភិបាល​បាន​បន្ថែមថា ចាប់តាំងពី​ឆ្នាំ​២០១៤​មក តំបន់​ស៊ីន​ជាំ​ង​បាន​បំផ្លាញ​ក្រុម​ភេ​វរ​កម្ម​និង​ជនបង្ក​ហិង្សា​ចំនួន​១,៥៨៨ នាក់​, ចាប់បាន​ភេរ​វករ​១២,៩៩៥​នាក់​, ចាប់បាន​ឧបករណ៍​ផ្ទុះ​២,០៥២, ផ្តន្ទាទោស​មនុស្ស​៣០,៦៤៧​នាក់​សម្រាប់​សកម្មភាព​សាសនា​ខុសច្បាប់​និង​រឹបអូស​សម្ភារៈ​សាសនា​ខុសច្បាប់​ចំនួន​៣៤៥,២២៩ ច្បាប់​។​

មានតែ​ជនជាតិភាគតិច​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​តឹងរ៉ឹង​ដូចជា​មេក្លោង​នៃ​ក្រុម​ភេរវជន​ជាដើម​ខណៈដែល​អ្នក​រង​ឥទ្ធិពល​ដោយ​ការគិត​ជ្រុលនិយម​គឺ​ត្រូវ​ទទួលបាន​ការអប់រំ​និង​ការហ្វឹកហាត់​ដើម្បី​បង្រៀន​ពួកគេ​ពី​កំហុស​របស់​ពួកគេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​និរទេស​ខ្លួន​ដ៏​ធំ World Uyghur Congress បានប្រកាស​ថ្កោលទោស​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការលើកឡើង​បែបនេះ​។​

អ្នកនាំពាក្យ​ឈ្មោះ Dilxat Raxit បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​ល​មួយ​ថា “​ប្រទេស​ចិន​កំពុងតែ​បង្ខូច​ការពិត​ដោយ​ចេតនា​” ។​

លោក​អះអាងថា “​ការប្រឆាំង​ភេរវកម្ម​គឺជា​លេស​នយោបាយ​ដើម្បី​បង្ក្រាប​ជនជាតិ​អ៊ុយ​ហ្គ័​រ​។ គោលបំណង​ពិត​នៃ​អ្វីដែល​គេ​ហៅថា​ការបន្ធូរបន្ថយ​ភាពជ្រុលនិយម​គឺ​ដើម្បី​លុបបំបាត់​សេចក្ដី​ជំនឿ​ហើយ​អនុវត្ត​ការបង្ក្រាប​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114