ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង​៖ គ្មាន​សញ្ញា​ភ្លាមៗ​នៃ​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ទេ​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ បាន​ប្រាប់​សវនាការ​សភា​កាលពី​ថ្ងៃ​ចន្ទ​ថា វា​ជាការ​ឆាប់រហ័ស​ពេក​ហើយ ​ក្នុងការ​ប្រាប់ថា​តើ​សកម្មភាព​ថ្មីៗ​នៅ​ទីតាំង​រ៉ុក្កែត​ណាមួយ​របស់​កូរ៉េខាងជើង​គឺជា​ការរៀបចំ​សម្រាប់​ការបាញ់​មី​ស៊ី​ល​មួយ​នោះ។

កាលពីដើម​ខែមីនា វិទ្យាស្ថាន​អាមេរិក​ជាច្រើន​និង​មន្ត្រី​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា រូបភាព​ផ្កាយរណប​បានបង្ហាញ​ពី​ការរៀបចំ​សម្រាប់​ការបាញ់​បង្ហោះ​មួយ​ចេញពី​ទីតាំង​បាញ់​រ៉ុ​ក​កែ​ត Sohae នៅ Tongchang-ri នៃ​ប្រទេស​កូរ៉េខាងជើង​។ ទីនោះ​ត្រូវបាន​ប្រើប្រាស់​កាលពី​អតីតកាល​ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​ប៉ុន្តែ​មិនមែន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដែលមាន​សមត្ថភាព​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទេ​។​

រដ្ឋមន្ត្រី​ការពារជាតិ​លោក Jeong Kyeong-doo បាន​ប្រាប់​គណកម្មាធិការ​ការពា​រ​ជាតិ​របស់​រដ្ឋសភា​ថា “​វា​ជា​រឿង​ឆាប់​ពេក​ក្នុង​ការហៅ​វា​ថា​ជា សកម្មភាព​ពាក់ព័ន្ធ​នឹង​មី​ស៊ី​ល​” ។​

លោក​បន្ត “Tongchang-ri គឺជា​កន្លែង​បាញ់​បង្ហោះ​មួយ​ប៉ុន្តែ​យើង​មិនឃើញ​សកម្មភាព​ណាមួយ​ត្រូវបាន​អនុវត្ត​សម្រាប់​ការបាញ់​មី​ស៊ី​ល​នោះទេ​” ។​

នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​អាច​បញ្ជាក់​បានទេ​ថា​តើ​ស្ថានីយ៍ Sohae ត្រូវបាន​ស្ដារឡើងវិញ​ដើម្បី​ជា​ប្រយោជន៍​ឬក៏​យ៉ាងណា​នោះ លោក Jeong បាន​និយាយថា វា​មិន​សមរម្យ​ទេ​សម្រាប់​អាជ្ញាធរ​ស៊ើបការណ៍​សម្ងាត់​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​លើ​រាល់​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​មួយ​ឬ​ផ្សេងទៀត​។​

ទន្ទឹម​នោះ រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួម​លោក Cho Myoung-gyon បាន​ប្រាប់​សមាជិកសភា​ដាច់ដោយឡែក​មួយ​ថា វា​អាចទៅរួច​ដែលថា​ការវិវត្តន៍​ថ្មីៗ​នៅ​ទីតាំង​មី​ស៊ី​ល​នេះ​គឺ​ដើម្បី​ជំរុញ​ដល់​អានុភាព​របស់​កូរ៉េខាងជើង​ក្នុង​ការចរចា​។​

ប៉ុន្តែ​លោក Cho បាន​និយាយថា “​ដោយសារតែ​ការងារ​ជា​បន្ត​របស់​កូរ៉េខាងជើង ការវិភាគ​យ៉ាង​ម៉ត់ចត់​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ស្វែងយល់​ពី​បំណង​ពិតប្រាកដ​របស់​កូរ៉េខាងជើង​” ។​

កាលពី​ថ្ងៃ​សុក្រ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង Choe Son Hui បាន​ប្រាប់​អ្នកការទូត​បរទេស​និង​អ្នកកាសែត​នៅ​ទីក្រុង​ព្យុងយ៉ាង​ថា មេដឹកនាំ​គីម​ជុង​អ៊ុន​កំពុង​ពិចារណា​ផ្អាក​ការចរចា​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​ប្រហែលជា​ពិចារណា​ឡើងវិញ​នូវ​ការផ្អាក​ធ្វើតេស្ត​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​លុះត្រាតែ​សហរដ្ឋអាមេរិក​បានធ្វើ​សម្បទាន​៕ REUTERS