ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ញើ​​ទាន​ចម្លង​បុណ្យ​ជា​ស្ពាន​សម្រាប់​មនុស្សលោក​ ត្រូវ​ប្រតិបត្តិ​ដើម្បី​អនាគត​ជាតិ​

ភ្នំពេញ​ ៖ ​ពាក្យ​អ្នកបុណ្យ​ពោល​ថា​” រោគ​អ្វី​មិន​ស្មើនឹង​រោគ​ឃ្លាន ទាន​អ្វី​មិន​ស្មើ​ទាន​ទេសនា​ មាន​អ្វី​មិន​ស្មើ​មាន​បញ្ញា ថ្លា​អ្វី​មិន​ស្មើ​បុណ្យ​ស្មោះ​ស​ ជីវិត​រាល់​រូប​តិចតួច​ណាស់ យើង​ត្រូវ​ខ្នែង​ខ្នះ​ប្រព្រឹត្ត​ល្អ​ទោះ​មិនបាន​រៀន​ចេះ​សូត្រធម៌ ត្រឹម​ប្រព្រឹត្ត​ល្អ​គឺ​បុណ្យ​ហើយ នេះ​ជា​បុណ្យ​ដែលជា​ស្ពាន​សម្រាប់​ចម្លង​ទៅ​អ​នា​គត​ជាតិ​”​។​

ជាក់ស្ដែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​កន្លង​ទៅ​ ឧបាសិកា ជា ឃុន​ប៉ិច និង ឧបាសិកា ឡេង ខេង ហៅ​យាយ​ម្លូ​ពោធិសាត់ បាន​យក​គ្រឿង ឧបភោគបរិភោគ មក​ប្រគល់​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងការ​បំពេញបន្ថែម​នូវ​របបហូបចុក ប្រចាំថ្ងៃ​របស់​សមាជិក​អាវុធហត្ថ រាជធានី ភ្នំពេញ​ផង និង​ផ្ញើ​ជា​ទាន ចែកជូន​បន្ត ទៅដល់​ជនទីទាល់ក្រ​និង​ចាស់ជរា​ទុ​រ​គតដ៏ទៃទៀត​ផង ដូចដែល​លោក រ័ត្ន ស្រ៊ាង ធ្លាប់បាន​ឧបត្ថម្ភ ជា​រៀងរាល់ខែ ចំនួន​២១​គ្រួសារ​កន្លងមក​។​

គ្រឿងឧបភោគ​បរិភោគ ដែល ឧបាសិកា ទាំង​ពីររូប រួមគ្នា យកមក​ប្រគល់ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង រួមមាន​៖១- អង្ករ ០៣​តោន​ ២- មី ១២០​កែស​ ៣- ទឹក​ស៊ីវ ១៣០​យូរ​ ៤- អំបិលអ៊ីយ៉ូដ ១២០​គីឡូក្រាម​ ៥- ទឹក​សុទ្ធ ១២០​កែស​ ៦- សាច់ក្រក ១០​គីឡូក្រាម​
៧- ត្រី​កន្ធរ​ប្រឡាក់ និង​ត្រី​ប្រ​ម៉ា ៣០​គីឡូក្រាម។

នេះ​គឺជា​លើក​ទី​៤​ហើយ សម្រាប់ ឧបាសិកា ជា ឃុន​ប៉ិច ដែល​ខំ​ប្តូរផ្តាច់​ចិត្ត​នាំយក​គ្រឿង​ឧបភោគបរិភោគ មក​ប្រគល់ជូន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដោយ​កន្លងមក​ឧបាសិកា ជា ឃុន​ប៉ិច ច្រើន​ឲ្យ​កូនប្រុស ឈ្មោះ លឹម យូ យកមក​ប្រគល់ជូន​ប៉ុណ្ណោះ ក៏​ព្រោះតែ​ឧបាសិកា មាន​សុខភាព​ទន់ខ្សោយ មិនអាច​ធ្វើដំណើរ​បាន តែ​លើក​នេះ ឧបាសិកា ជា ឃុន​ប៉ិច បានរួម​ជាមួយ ឧបាសិកា ឡេង ខេង នាំយក​អំណោយ​មក​ដោយ​ផ្ទាល់​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​សប្បាយរីករាយ​បំផុត​។​

បន្ទាប់ពី​បានប្រគល់​អំណោយ ជូន​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​រួចមក ម្ចាស់​អំណោយ ក៏បាន​ជ្រះថ្លា ដើរ​ទស្សនា សមិទ្ធផល​នានា ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​កោតសរសើរ​ក្រៃលែង។
គ្រួសារ​ទីទាល់ក្រ​និង​ចាស់ជរា​ទុ​រ​គត ចំនួន​២១​គ្រួសារ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាននិងកំពុង​ឧបត្ថម្ភ ជាប្រចាំ រៀងរាល់ខែ​ជា​បន្តបន្ទាប់ មិនដែល​មាន​ខាន​តាំងពី​ឆ្នាំ​២០១០​មក៕