ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​អភិរក្ស​ដី​សើម​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ​ត្រូវបាន​លើក​យកមក​បង្ហាញ​នៅក្នុង​សិក្ខាសាលា​

សៀមរាប ៖ ការអភិរក្ស​ដី​សើម​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ប្រធានបទ​មួយ​ដែលមាន​ការលើកឡើង​នៅក្នុង​កម្មវិធី​អង្គសិក្ខាសាលា​អន្តរជាតិ ស្តីពី «​កាលានុវត្តភាព​ក្នុងការ​អភិវឌ្ឍ​គម្រោង​បញ្ចេញ​កាបូន​ទាប​តាមរយៈ​គម្រោង​កាបូន​ព្រៃ​ឈ‍ើ​​» កាលពី​ថ្ងៃ អាទិត្យ ទី​១៧ ខែមីនា ឆ្នាំ​២០១៩​។​

តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ពត៌មាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់ថា កញ្ញា Nurul Pertiwi ជា​វាគ្មិន​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បានបង្ហាញ​ពី​ការអភិរក្ស​ដី​សើម​នៅក្នុង​ប្រទេស​របស់​កញ្ញា ដោយបាន​ចាប់ផ្តើម​ពី​ប្រវត្តិ​នៃ​គម្រោង ការបញ្ចេញ​កាបូន​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី និង​បាន​លើក​ពី​ដី​សើម​និង​សារៈសំខាន់​របស់​វា ពី​ប្រព័ន្ធ​អេកូ​ដែលមាន​រុក្ខជាតិ​ពុករលួយ​។ ការផ្លាស់ប្តូ​នៃ​ដី​សើម​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ការហូរ​របស់​ដី​សើម ដូចជា​ការកាប់​ឈើ ការផ្លាស់ប្តូ​ទៅកាន់​តំបន់ឧស្សាហកម្ម​ជាដើម​។​

កញ្ញា Nurul Pertiwi បាន​បន្តថា ទាក់ទង​នឹង​ការរៀបចំ​ផែនការ​ស្តារឡើងវិញ​នៃ​ដី​សើម​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​មានដូចជា​(១)​ការធ្វើឱ្យ​សើម​ឡើងវិញ (២)​ការដាំ​ដំណាំ​ឡើងវិញ (៣)​ការធ្វើឱ្យ​រស់រាន​ឡើងវិញ​។ កញ្ញា​ក៏បាន​បញ្ជាក់​បន្ថែមថា ដី​សើម​ដែល​ខូចខាត​អាច​នាំទៅ​ការ​ស្តុក​កាបូន​ថយចុះ​ផងដែរ ដូច្នេះ​វា​ត្រូវការ​ទាមទារ​អភិរក្ស​ដី​សើម​ដូច​អ្វីដែល​កញ្ញា​បាន​លើក​។​

គួរ​បញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា​បានរៀបចំ​សិក្ខាសាលា​អន្ដរជាតិ​មួយ​ស្តីពី «​កាលានុវត្តភាព​ក្នុងការ​អភិវឌ្ឍ​គម្រោង​បញ្ចេញ​កាបូន​ទាប​តាមរយៈ​គម្រោង​កាបូន​ព្រៃ​ឈ‍ើ​​» ដែល​បាន​រៀបចំឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114