សេដ្ឋកិច្ច
កសិករខេត្តឧត្តរមានជ័យ ទើបប្រមូលផលស្រូវធ្ងន់បាន ២០% ប៉ុណ្ណោះ នៃផ្ទៃដីសរុបជាង ៩ ពាន់ហិតា
លោក សូត្រ ស៊ីសុខឃាង ប្រធានកសិកម្មខេត្តឧត្តរមានជ័យ បានឱ្យ«កម្ពុជាថ្មី» ដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះថា សម្រាប់ចុងឆ្នាំ២០២៥ នេះ ការងារប្រមូលផលស្រូវ សម្រាប់ស្រូវធ្ងន់ កសិករនៅក្នុងខេត្តទើបតែប្រមូលផលបានប្រមាណ ២០% ប៉ុណ្ណោះ នៃផ្ទៃដីសរុបជាង ៩ ពាន់ហិតា។

បើតាមលោកប្រធានមន្ទីរ សូត្រ ស៊ីសុខឃាង ការងារប្រមូលផលស្រូវនេះ សម្រាប់ស្រូវស្រាល និងស្រូវកណ្តាលខេត្តឧត្តរមានជ័យបានបញ្ចប់ការប្រមូលផល និងលក់ចេញរួចរាល់ ១០០% ហើយ។
ដោយឡែក សម្រាប់ស្រូវធ្ងន់ កសិករទើបតែប្រមូលផលបានប្រមាណ ២០% ប៉ុណ្ណោះ នៃផ្ទៃដីសរុបជាង ៩ ពាន់ហិតា ហើយនៅសេសសល់ប៉ុន្មានទៀត គឺមិនអាចប្រមូលផលបានដោយសារបញ្ហាសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងមិនមានគ្រឿងចក្រដើម្បីប្រមូលផល ព្រោះពួកគាត់ក៏រត់គេចពីសង្គ្រាមទៅរកទីតាំងសុវត្ថិភាព។
លោក បានសង្កត់ធ្ងន់ថា «សម្រាប់ផលដំណាំកសិកម្មផ្សេងៗទៀត នៅមិនទាន់មានប៉ះពាល់អ្វីឡើយ ព្រោះកសិករនៅមិនទាន់ប្រមូលផលនោះទេ ដូច្នេះផលប៉ះពាល់មានតែដាំណាំស្រូវមួយប្រភេទប៉ុណ្ណោះ ជារួម យើងនៅបារម្ភទៅលើដំ ណាំស្រូវធ្ងន់មួយមុខទេ ព្រោះកសិករទើបតែប្រមូលបាន ២០% ទេ នៅសេសសល់មិនអាចប្រមូលផលបានដោយសារសង្គ្រាម»។

យ៉ាងណាមិញសម្រាប់ផលប៉ះពាល់នៃសង្គ្រាមនេះ លោកប្រធានមន្ទីរបានអះអាងថា បានបង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលរបស់ពលរដ្ឋ ព្រោះនៅពេលមុនសង្គ្រាមពលរដ្ឋអាចប្រកបរបរដាំដុះដំណាំវិលជុំ និងនេសាទផ្សេងៗ ដែលទទួលបានចំណូលបន្ទាប់បន្សំសម្រាប់ទ្រទ្រុងជីវភាពគ្រួសារ ប៉ុន្តែសម្រាប់ដំណាក់កាលសង្គ្រាមនេះពលរដ្ឋមានតែការចំណាយ គ្មានចំណូលទេ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


