ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់ ​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី Tiger Street Football Festival 2019​នា​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស

ភ្នំពេញ ៖ បន្ទាប់ពី​ទស្សនាការ​ប្រកួត​​​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៃ​ព្រឹត្តិការណ៍​ការប្រកួត​ដណ្តើមពាន​រង្វាន់ Tiger Street Football Festival 201៩ ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ​នោះមក កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​របស់លោក គឺ​សុវត្ថិ មុនី​នាគ និង​សុវត្ថិ មុនី​វណ្ណ​ជាមួយ​បទ​ចម្រៀង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ភ្នំពេញ​សប្បាយរីករាយ​ក្រៃលែង​។​

ក្នុងនោះ​លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​របស់លោក​បាន​នាំយក​បទ​ចម្រៀង​ចំនួន​១០ សុទ្ធសឹង​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង​បទ​ល្បីៗ​នាពេល​បច្ចុប្បន្ន​រួមមាន “​សង្សារ​១​ខែ​២​ខែ​” “​ ​អា​ចក់នឹក​អា​ចែម​” “​ចិត្ត​ព្រៃផ្សៃ​” “​មាន់​ស្រែ​បន្លែស្រស់​” “​ចែ​” និង “​ផ្លាប់ៗ​” ចំណែក​បទ​ចម្រៀង​រប​ស់សុ​វត្ថិ មុនី​នាគ និង​សុវត្ថិ មុនី​វណ្ណ​វិញ ដូចជា “​កែវភ្នែក​” “​ចង្វាក់​កង្កែប​” “​ខោ​រិប​” និង “​ព្រឺ​តៗ​”​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្ត្រី​។​

ក្រៅពី​ព្រាប សុវត្ថិ ក៏មាន​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន កញ្ញា ពេជ្រ សោភា កញ្ញា សួស វិ​ហ្សា ក្រុម​តារាចម្រៀង​កូន​ខ្មែរ និង​ឌី​ជេ Maily ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅទីនេះ​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្ត្រី ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញនិយម​ដែលមាន​ទស្សនិកជន​នៅ​ខេត្តសៀមរាប​ចូលរួម​ទស្សនា​រាប់ពាន់នាក់​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មា​ឲ​ន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​

សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕