ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន ​ប្តេជ្ញា​រក្សា​ភាពទំនើប​កម្ម​ក្នុង​ការផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​ឈានមុខ 5G

ភ្នំពេញ​ ៖​ លោក Le Manh Tan ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន​បាន​អះអាងថា​ យើង​បាន​ត្រៀមខ្លួន​សម្រាប់ ឧស្សាហកម្ម ៤.០ ដោយ​បន្ដ​កិច្ច​ខិតខំ​ប្រឹងប្រែង​និង​ធ្វើការ​វិនិយោគ​លើ​ការ​កសាង និង​ពង្រីក​វិសាលភាព​បណ្ដាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង ដែល​បំពេញតម្រូវការ​សេវាកម្ម​ត​ភ្ជាប់​រវាង​មនុស្ស​និង​វត្ថុ​នៅ​គ្រប់ពេលវេលា​និង​គ្រប់​ទីកន្លែង​( Internet of Things)​។

ថ្លែង​នៅក្នុង​ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដំបូង និង​ធំ​បំផុត​ក្នុង​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លោក​បាន​បន្ដ​ថា «​លើស​ពី​នេះ យើង​បាន​ប្ដេជ្ញា​រក្សា​ភាព​ទំនើបកម្ម​របស់ខ្លួន​ដោយ​ការផ្ដល់​សេវាកម្ម​បច្ចេកវិទ្យា​ឈានមុខ 5G ប​ច្វេ​ក​វិទ្យា​វៃឆ្លាត (AI) Virtual Reality (VR) និង Big Data ជាដើម ដើម្បី​ឲ្យ​ប្រាកដថា មិ​ត្ដ​ហ្វូ​ន នៅតែ​ឆ្ពោះទៅមុខ និង​បំពេញ​មហិច្ឆតា «​កសាង​សង្គម​ឌីជីថល សម្រាប់​ជីវិត​កាន់តែ​ប្រសើរ​ក្នុងប្រទេស​កម្ពុជា​»​។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ចុះ​ពិនិត្យមើល​ស្តង់​តាំងពិព័រណ៍​របស់​មិត្ត​ហ្វូ​ន​បាន​ឲ្យ​ដឹង​«​មិ​ត្ដ​ហ្វូ​ន បាន​នាំមក​នូវ​យុគសម័យ​បច្ចេកវិទ្យា​ពិតៗ​ដល់​កម្ពុជា​។ ផលិតផល​ទាំងនេះ​នឹង​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​ដើម្បី​បំពេញ​នូវ​តម្រូវការ​ចីរភាព​ដល់​សហគ្រាស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

ឌីជីថល​កម្ពុជា (Digital Cambodia)​ដែល​រៀបចំឡើង​ដោយ NIPTICT និង​សហការ​ជាមួយ​ក្រសួង និង​មូលនិធិ​អភិវឌ្ឍ​ចំនួន ៧​។​មិ​ត្ដ​ហ្វូ​ន មាន​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ក្លាយជា​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​ព្រឹ​ត្ដិ​ការណ៍​នេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង «​កសាង​សង្គម​ឌីជីថល​» ដោយ​ការផលិត​នូវ​ផលិត ឧស្សាហ៍កម្ម ៤.០ ថ្មីៗ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា​នាពេលខាងមុខ​។

ព្រឹត្តិការណ៍​រយៈពេល ៣ ថ្ងៃ មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជាង ១០០ អ្នក​និយម​បច្ចេកវិទ្យា​រាប់​ពាន់​នាក់​មកពី​គ្រប់ទិសទី​នៃ​ប្រទេស ជាពិសេស​ក្នុង​ឱកាស​សន្និសីទ​នោះ បាន​ទាក់ទាញ​វាល​ឃ្មី​ន​អន្ដរជាតិ​ល្បីៗ​ជាង ៥០ នាក់ និង​មា​កិ​ត្ដ​យស​ស្វាគមន៍​វត្ដ​មាន​រដ្ឋមន្ដ្រី​អាស៊ាន និង​រដ្ឋលេខាធិការ​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​។

ក្នុង​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​នេះ មិ​ត្ដ​ហ្វូ​ន​បាន​នាំមក​នូវ​បទ​ពិសោធ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា​ព័​ត៌​មាន​វិទ្យា​ពិតៗ និង​ជា​ដំណោះស្រាយ​សហគ្រាស​ជាមួយ​ក្រុម​ផលិតផល​ទាំង​៥ ដូចជា ទីក្រុង​វៃឆ្លាត (​មជ្ឈមណ្ឌល​ប្រតិ​ប​ត្ដិ​ការ​វៃឆ្លាត និង Safe.One) ដើម្បី​ត្រួតពិនិត្យ និង​ប្រតិ​ប​ត្ដិ​ការ​មុខងារ​ផ្សេងៗ​ទូទាំង​រាជធានី ឬ​ថែមទាំង​នៅ​តំបន់​ធំៗ​, ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ (4GLTE, eNodeB, Small Cells) ដែល​អនុញ្ញាត​ឲ្យ​ដំណើរការ​ក្នុង​ទី​តូច​ចង្អៀត​យ៉ាង​ងាយស្រួល ដូចជា ក្នុង​អគារ កីឡដ្ឋាន មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ជាដើម​, មន្ទីរពេទ្យ និង​សាលារៀន​វៃឆ្លាត​, ដំណោះស្រាយ​ទូរគមនាគមន៍​សមុទ្រ និង​ជាពិសេស​ដំណោះស្រាយ​សន្ដិសុខ​អន​ឡាញ ដែល​រំពឹងថា​នឹង​កាន់​ចម្រើន​ខ្លាំង​ក្នុងពេល​ឆាប់ៗ​។

គួរ​បញ្ជាក់​ថា ​នា​ពេល​បច្ចុប្បន្ន​មិត្ត​ហ្វូ​ន​ជា​បណ្ដាញ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ជាមួយ​ស្ថានីយ​ផ្សាយ​សេវា​ជាង ១១០០០ BTS មាន​ទាំង បច្ចេកវិទ្យា 2G, 3G, 4G ព្រមទាំង​បច្ចេកវិទ្យា​ចុងក្រោយ 4.5G និង​ខ្សែកាប​អុ​ប​ទិ​កជាង ២៣០០០ គីឡូម៉ែត្រ ដែល​ពង្រាយ​នៅ​ទូទាំង ២៥ ខេត្ដ​-​ក្រុង ដោយ​គ្របដណ្ដប់​ស្រុក ៩៧ ភាគរយ​ទូទាំងប្រទេស​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114