ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​ចុងភៅ​៣​នាក់​រួមគ្នា​បញ្ចេញ​ថ្វីដៃ​ធ្វើ​ម្ហូប​រសជាតិ​បែប​បារាំង​សម្រាប់​អាហារ​ពេល​ល្ងាច​ដ៏​ពិសេស​នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​

ភ្នំពេញ ​៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​ នឹងចូលរួម​ទិវា​អបអរសាទរ​ជាស​កល ក្នុងចំណោម​មេ​ចុងភៅ​៥០០០​នាក់​ទៀត​នៅ​ជុំវិញ​ពិភពលោក ដោយមាន​ការរៀបចំ​ពី ក្រសួងការបរទេស​បារាំង និង​មេ​ចុងភៅ​លំដាប់​ផ្កាយ​បី​លោក Alain Ducasse។

GOÛT DE FRANCE/GOOD FRANCE ជា​ថ្ងៃ​ផ្សព្វផ្សាយ​ដ៏​ធំ​បំផុត នូវ​ម្ហូបអាហារ​របស់​ប្រទេស​បារាំង​ហើយ​ឆ្នាំនេះ ប្រធានបទ​នៃ​ការរៀបចំ​ផ្សព្វផ្សាយ​ម្ហូបអាហារ​បែប​បារាំង​របស់​យើង គឺ​ផ្តោតទៅលើ និរន្ត​ភាព និង​អាហារ​ដើម្បី​សុខភាព​។​

សម្រាប់​កម្មវិធី​លើក​ទី​៥ នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​ប្រចាំ​ឆ្នាំនេះ លោក​ពៅ សុភ័ក្ត្រ មេ​ចុងភៅ ប្រចាំ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស លោក សេក វណ្ណ​ថុ​ន មេ​ចុងភៅ ប្រចាំ​ភោជនីយដ្ឋាន​ខេ​មា និង​លោក Guy Lassausaie មេ​ចុងភៅ​ដ៏​ល្បីល្បាញ​លំដាប់​ផ្កាយ​មួយ​ពិភពលោក នឹង​រួម​សហការគ្នា​ច្នៃ​មុខម្ហូប​ប្រាំពីរ​មុខ​សម្រាប់​អាហារ​ពេល​ល្ងាច នៅ​ថ្ងៃទី​២១ ខែមីនា​ខាងមុខនេះ​ចាប់ពី​ម៉ោង ៦:00 ល្ងាច​។​

ដោយ​ស្របតាម​ប្រធានបទ​នៃ​កម្មវិធី​នេះ ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​នឹង​បង្ហាញជូន​នូវ បច្ចេកទេស​ក្នុងការ​ច្នៃ​អាហារ​សុខភាព​បែប​បារាំង ដោយ​ប្រើប្រាស់​ផលិតផល​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ នៅក្នុង​ចំណោម​គ្រឿងផ្សំ​ដ៏ទៃទៀត​ដែល បានជ្រើសរើស​យ៉ាង​ហ្មត់ចត់ ភោជនីយដ្ឋាន​ក៏បាន​រៀបចំ នូវ​មុខម្ហូប​ពិសេសៗ​ដូចជា បង្កង​ទន្លេមេគង្គ ក្តាមសេះ​ខេត្ត​កែប សាច់​ទ្រូង​មាន់ និង​សូកូឡា Valrhona​។​

សម្រាប់​អ្នក​ដែល​ខកខាន​មិនបាន​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​លោក Guy Lassausaie ដែល​បានមក​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​លើកដំបូង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ នេះ​ជា​ឱកាស​ថ្មី​មួយ សំរាប់​លោកអ្នក​មក​ភ្លក់​នូវ​ស្នាដៃឯក​របស់គាត់​។ ដោយ​ផ្អែកទៅលើ​រូបមន្ត​នៃ​ការធ្វើ​ម្ហូប​របស់​ប្រទេស​បារាំង គ្រឿងផ្សំ​របស់លោក​ត្រូវបាន​ជ្រើសរើស​យ៉ាង​ល្អឥតខ្ចោះ​ដើម្បី​កំណត់​រសជាតិ​តាម​លក្ខណៈ​គ្រឿងផ្សំ​នីមួយៗ​។

កម្មវិធី GOÛT DE FRANCE/GOOD FRANCE នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស នឹង​ក្លាយជា​បទពិសោធន៍​ដ៏ អស្ចារ្យ​មួយ​ក្នុងការ​ប្រារព្ធ​ពិធី​បង្ហាញ​សិល្បៈ​នៃ​ម្ហូបអាហារ​បារាំង និង​កា​ផ្លាស់ប្តូរ​នូវ​វប្បធម៌​គ្នា​។ ក្នុងកំឡុងពេល​មួយ​សប្តាហ៍​នេះ មេ​ចុងភៅ​ទាំងបី​នឹង​រួមបញ្ចូល​បទពិសោធន៍ និង បច្ចេកទេស​នៃ​ការធ្វើ​ម្ហូប​របស់​ពួកគាត់​ដើម្បី​អភិវឌ្ឍន៍​នូវ​ភាព​ច្នៃប្រឌិត​នៃ​ការធ្វើ​ម្ហូប​បារាំង​នៅក្នុង​ទីក្រុង ភ្នំពេញ​។​

កម្មវិធី GOÛT DE FRANCE/GOOD FRANCE ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់ លោក​ក្នុងការ ចែករំលែក ចំណេះដឹង និង​ជំនាញ​ជាមួយ​ចុងភៅ​ក្មេងៗ​ជំនាន់​ក្រោយ​ផងដែរ​។​

លោក Guy Lassausaie បានបញ្ចប់​ការសិក្សា​នៅ Saint Chamond Hotel School មុនពេល​លោក​ចាប់ផ្តើម​អាជីព​នៅ​កន្លែង​ដែលមាន​កិត្តិនាម La Pyramide នៅ Vienne ជិត​ទីក្រុង Lyon​។ នៅ​ទីនោះ គាត់​បានទទួល​ការបណ្តុះបណ្តាល​ពី​អ្នកស្រី Marie-Louise “Mado” Point ជា​ភរិយា​របស់លោក Fernand Point ដែលជា​អ្នកបង្កើត​ម្ហូប​បារាំង​បែប​សម័យ ។​

ជា​ម្ចាស់​ភោជនីយដ្ឋាន Guy Lassausaie នៅ​ជិត​ទីក្រុង Lyon ដែល​ចាប់​បើក​ដំបូង​នៅក្នុង​ឆ្នាំ​១៩០៦ ដោយ​លោកយាយ​របស់គាត់ ហើយក៏​ជា​អ្នក​បង្រៀន​គាត់​ពី​វិជ្ជា​ធ្វើ​ម្ហូប​លក្ខណៈ​ប្រពៃណី​បារាំង​។​
​គាត់​បាន​ស្នង​មុខ​ជំនួញ​គ្រួសារ​របស់គាត់​នៅក្នុង​ឆ្នាំ ១៩៨៤ នៅពេល​គាត់​ទើប​មាន​អាយុ ២៣​ឆ្នាំ​ប៉ុណ្ណោះ​។ បន្ទាប់ពី​ពេលនោះ​មក ភោជនីយដ្ឋាន​របស់លោក​កាន់តែ​មាន​ភាព​រីកចម្រើន​រហូត​ទទួលបាន​ពានរង្វាន់​មេ​ចុងភៅ​លំដាប់​ផ្កាយ​មួយ​នៅក្នុង​ឆ្នាំ​១៩៩៤​។​គាត់​ទទួលបាន​ពានរង្វាន់​បុគ្គលិក​ឆ្នើម​ប្រចាំ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៩៣ ជា​ពានរង្វាន់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ចុងភៅ​រូបនេះ​ទទួលបាន​។​

ចំណែក​លោក ពៅ សុភ័ក្ត្រ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង ហើយ​បានមក​រស់នៅ​ទីក្រុង​ភ្នំពេញ តាំង ពី ឆ្នាំ​១៩៩៥ និង​បាន​ចំណាយពេល មួយឆ្នាំ​សិក្សា​អំពី​វិស័យ​បដិសណ្ឋារកិច្ច នៅ​អង្គការ​មិត្ត ហើយ​លោក​បាន​ស្វែង​រកឃើញ​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​គាត់​ចំពោះ e​បារាំង និង​ការ​ចម្អិនម្ហូប​។​នៅក្នុង​ឆ្នាំ​២០០២ លោក​ចាប់ផ្តើម​ចូល​បម្រើការ​នៅ​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​។​គាត់​បាន​ចំណាយពេល​៦​ខែ ហ្វឹកហាត់​ផ្នែក​ចម្អិន​អាហារ​បារាំង​ក្នុង ភោជនីយដ្ឋាន​នៅ ប្រទេស​បារាំង​របស់​មេ​ចុងភៅ​លំដាប់ ផ្កាយ​២ លោក Alain Dutournier មុនពេល​គាត់​បន្តរ​ទៅធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ Arrambide ក្នុង​សណ្ឋាគារ les Pyrénées​។​លោក​ជា​មេ​ចុងភៅ​ធំ​ប្រចាំ​ភោជនីយដ្ឋាន តូ​ប៉ា​ហ្ស​រយៈ​១៧​ឆ្នាំ​មកហើយ​ដោយ​លោក​បាន​ចូលរួម​ធ្វើ​ម្ហូប​ជាមួយ​មេ​ចុងភៅ​លំដាប់​ផ្កាយ​ជាច្រើនរូប​មានដូចជា​លោក Christian Têtedoie, Philippe Girardon, Benoît Vidal, និង លោក​Thierry Drapeau​។​

រីឯ​លោក សេក ស៊ី​វណ្ណ​ថុ​ន​បានដឹង​ពី​ចំណង់​ចំណូលចិត្ត​របស់គាត់​ដំបូង​នៅពេលដែល​លោក​បានឃើញ​មេ​ចុងភៅ​កំពុង ចម្អិន​ក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ​ដែល​ពេលនោះ​លោក​មាន​តួនាទី​ជា​អ្នករៀបចំ​ក្នុង​ចង្ក្រាន​។​គាត់​បាន​ឈប់​ពី​ការងារ​ភ្លាមៗ​ហើយ​ចាប់ផ្តើម​អាជីព​ក្នុង​វិស័យ​ធ្វើ​នំ​ពី​ក្រុមហ៊ុន​មួយ ទៅ​ក្រុមហ៊ុន​មួយទៀត ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រហូត​ក្លាយជា​មេ​ចុងភៅ ធ្វើ​នំ​។​

គាត់​ចូល​បម្រើការ​នៅ​ភោជនីយដ្ឋាន​ខេ​មា​តាំងពី​បើក​ដំបូង​នៅ​ឆ្នាំ​២០១៤ ហើយ បច្ចុប្បន្ន​គាត់​គ្រប់គ្រង​បុគ្គលិក​ជាង​៣០​នាក់​ដែល​គាត់​បាន​បង្ហាត់បង្រៀន​ដោយផ្ទាល់ ហើយ​លោក​ក៏​តែងតែ​បង្កើន​ការច្នៃរ​ប្រឌិត​ធ្វើ​នំ​ថ្មីៗ​។​

គួរ​បញ្ជាក់ថា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​ដែល​ភោជនីយដ្ឋាន​តូ​ប៉ា​ហ្ស​នៅតែ​បន្ត​បម្រើ​ជូន​នូវ​អាហារ​បារាំង​ដ៏​ល្អឥតខ្ចោះ​នៅ​រាជធានី​ភ្នំពេញ ។ វា​ជា​កន្លែង​មួយ​ដែល​គេ​និយម​ប្រារព្ធ​ពិធី និង​ផ្តួចផ្តើម​សិល្បៈ​នៃ​ម្ហូបអាហារ​បារាំង ដែល​ត្រូវ​បានរៀបចំ​តុបតែង​ឲ្យ​មាន​រចនាបថ​ទាន់សម័យ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ ភាព​រីករាយ​និង​ថាមពល​នៃ​រាជធានី​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ដូចជា​ផ្ទះ​របស់​យើង​។ បេសកកម្ម​របស់​យើង​គឺ​ចែករំលែក​សិល្បៈ​នៃ​ម្ហូប​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​បង្កើត​បទពិសោធន៍​ផ្ទាល់ខ្លួន​ឲ្យ​ខ្ពស់​តាមរយៈ​សិល្បៈ​នៃ​ការធ្វើ​ម្ហូប​។

សូម​ទំនាក់ទំនង កញា Gabrielle Gabillat ទូរស័ព្ទ +855 (0) 69 809 888, អ៊ី​ម៉ែ​ល​communica tion.manager @thaliasho spitality.com ឬ លោក Tim Liu ទូរស័ព្ទ +855 (0) 69 258 555, អ៊ី​ម៉ែ​ល l [email protected]៕​