ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាប័ន​រៀបចំ​ការបោះឆ្នោត កំពុងដំណើរការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រាជធានី ខេត្ត បាននឹងកំពុង​ដំណើរការ​ឆ្នោត​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ហើយ​មកដល់ពេលនេះ ក៏មាន​រាជធានី ខេត្ត មួយចំនួន បានកំណត់​រៀង​រួចហើយ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប​។

លោក សោម សូ​រី​ដា អគ្គ​លេខាធិការ​រង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ថា រហូតមកដល់​ពេលនេះ​មាន​រាជធានី ខេត្ត មួយចំនួន បាន​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត​រួចហើយ ដែល​មាន​ដូចជា​នៅ​ខេត្ត​ប៉ៃលិន ខេត្តកំពង់ចាម និង​រាជធានី​ភ្នំពេញ​ជាដើម​។

លោក​បញ្ជាក់​ថា នៅ​ខេត្ត​ណា​ដែល​ធ្វើ​លឿន គឺ​បាន​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​មុនគេ ហើយ​មិន​មានន័យថា គ្រប់​រាជធានី ខេត្ត ដំណើរការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​តែមួយ​នោះ​ទេ​។

ចំណែក​នៅ​រាជធានី​ភ្នំពេញ​បាន​រៀប​ចំ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ​ស្ដីពី​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅលើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ហើយ​តាម​លទ្ធផល​នោះ​បញ្ជាក់ថា ទី​១, មណ្ឌល​រាជធានី​ភ្នំពេញ គណបក្ស​យុវជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២ គណបក្ស​ឆន្ទៈ​ខ្មែរ មាន​លំដាប់​លេខ​រៀង​ទី​៣ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​៤ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មាន​លំដាប់​លេខ​រៀង​ទី​៥​។

ទី​២, មណ្ឌល​ខណ្ឌចំការមន គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​៣ គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​លំដាប់​លេខ​រៀង​ទី​៣​។​
​ទី​៣, មណ្ឌល​ប​ណ្ឌ​ដូនពេញ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។​
​ទី​៤, មណ្ឌល​ខណ្ឌ ៧​មករា គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​លំដាប់​លេខ​រៀង​ទី​២​។

​ទី​៥, មណ្ឌល​ខណ្ឌទួលគោក គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។
​ទី​៦, មណ្ឌល​ខណ្ឌដង្កោ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។​
​ទី​៧, មណ្ឌល​ខណ្ឌមានជ័យ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា​មាន​លំដាប់​លេខ​រៀង​ទី​២ គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​លំដាប់​លេខ​រៀង​ទី​៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​លំដាប់​លេខ​រៀង​ទី​៤​។​
​ទី​៨, មណ្ឌល​ខណ្ឌ​ឬ​ស្សី​កែវ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។
​ទី​៩, មណ្ឌល​ខណ្ឌ​សែន​សុខ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។​
​ទី​១០, មណ្ឌល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២ គណបក្ស​យុវជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​៣​។​
​ទី​១១, មណ្ឌល​ខណ្ឌ​ច្បារអំពៅ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។​
​ទី​១២, មណ្ឌល​ខណ្ឌ​ជ្រោយចង្វារ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​៣​។​
​ទី​១៣, មណ្ឌល​ខណ្ឌ​ព្រែក​ព្នៅ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​លំដាប់​លេខ​រៀង​ទី​២ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​៣​។
​ទី​១៤, មណ្ឌល​ខណ្ឌ​បឹង​កេងកង គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២​។​
​ទី​១៥, មណ្ឌល​ខណ្ឌ​កំបូល គណបក្ស​សញ្ជាតិ​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា មាន​លំដាប់​លេខ​រៀង​ទី​២៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114