ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​រាជធានី បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ជិត​១​ពាន់​ករណី​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជិត​១៥០០​នាក់​សម្រាប់​ឆ្នាំ​២០១៨​កន្លងមកនេះ​

ភ្នំពេញ​ ៖ សម្រាប់​ឆ្នាំ​២០១៨​កន្លងមកនេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ជិត​១​ពាន់​ករណី​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជិត​១៥០០​នាក់ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​។

នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​បង្ហាញ​ដឹង​ដឹង​ក្នុង​ពិធី​បើក​សន្និបាត កាល​ព្រឹក​ថ្ងៃទី​១៨​មីនា នៅ​សាលា​រាជធានី​ភ្នំពេញ​។ ក្នុង​របាយការណ៍​នេះ​បាន​បង្ហាញថា សម្រាប់​ឆ្នាំ​២០១៨​កន្លងមក​នេះ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៩៥០ ករណី​ស្មើនឹង ៩០,៨២​ភាគរយ​នៃ​បទល្មើស ឃាត់ខ្លួន​១៤២៣​នាក់​និង​បង្ក​តាម​ដីកា​៤៤ ករណី​ឃាត់ខ្លួន​៤៤ នាក់​ជនសង្ស័យ​និង​វត្ថុតាង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ បង្ក្រាប​ក្មេង​ទំនើង​បាន ៣៤៨ ករណី​ឃាត់ខ្លួន​៥២២​នាក់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​២៣៨​ករណី​ឃាត់ខ្លួន​៣៤៩​នាក់​។ អុកឡុក​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន ១១០​ករណី​ឃាត់ខ្លួន​១៧៣ នាក់​ស្រី ១១ នាក់ បាន​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ បញ្ឈប់​សកម្មភាព​។

បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​២០២៤ ករណី លើ ២១១៣ ករណី​ថយចុះ ៨៩​ករណី ឃាត់ខ្លួន​មនុស្ស​៣៦៧០​នាក់​លើ​៤៦២៧ នាក់​ស្រី​២២៥ នាក់​។

បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​បាន ១១៦ ករណី​ឃាត់ខ្លួន​មនុស្ស​បាន​៣៥៧​ស្រី ១១៩​នាក់​។ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន ១៦០​នាក់​និង​ធ្វើ​កិច្ចសន្យា​អប់រំ ១៩៧​នាក់​មិនបាន​ថា​ ការ​បង្ក្រាប​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត​ពី​ករណី​ឃាត់​បាន ១៩​នាក់​ស្រី ៦នាក់​ប្រគល់​ឲ្យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ចាត់ការ​តាមច្បាប់​បាន​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​១៨​ករណី​ឃាត់ខ្លួន​បាន​៧០​នាក់​ស្រី ៥៣​នាក់​និង​សហការ​បង្ក្រាប ៧​ករណី​ឃាត់ខ្លួន​បាន ២៤​នាក់​ស្រី ១៧​នាក់ ប្រគល់​ជូន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ចាត់ការ​តាមផ្លូវ​ច្បាប់​។

បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​បាន​៤​ករណី​ឃាត់ខ្លួន​៦ នាក់​កសាង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​និង​បាន​សហការ​បង្ក្រាប ១៥ ករណី​ឃាត់ខ្លួន ៤​នាក់​ស្រី ១​នាក់​ប្រគល់ជូន​សមត្ថកិច្ច​ឆាំង​បទល្មើស​សេដ្ឋកិច្ច ៥ ករណី ។​គណកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​៥​ករណី គណៈកម្មាធិការ​ប្រយុទ្ធ​ផលិតផល​ក្លែងក្លាយ​៦​ករណី​និង​រដ្ឋបាល​ព្រៃឈើ​រាជធានី​២​ករណី​ចាត់ការ​តាមច្បាប់​។ បាន​ត្រួតពិនិត្យ​ទីតាំង​បើក​អាជីវកម្ម​សេវាកម្ម ទទួល​ទិញ​លក់​បញ្ចាំ​ចំនួន​១៦ ទីតាំង​រកឃើញ​រថយន្ត ១ គ្រឿង​ម៉ូតូ ៧៣​គ្រឿង គ្មាន​ឯកសារ​ត្រឹមត្រូវ​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​ម្នាក់​ប្រគល់​ឲ្យ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចាត់ការ​តាមច្បាប់​និង​បាន​បិទ​ទីតាំង​អាជីវកម្ម​សេវាកម្ម​ទិញ​លក់​បញ្ចាំ​ចំនួន ៣​កន្លែង​គ្មាន​ច្បាប់​។

គ្រោះថ្នាក់​អគ្គីភ័យ​កើតមាន​ចំនួន ៧៧ ករណី​លើក​៧៤ លើក ថយចុះ ២​លើក​ស្លាប់ ២​នាក់​លើ​ចំនួន​៧​នាក់ របួស ២០​នាក់​លើ ១២ នាក់​ខូចខាត​ផ្ទះសម្បែង​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួនធំ​។ គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​៦៧១/៥៥២ កើនឡើង​១១៩​លើក​ស្លាប់ ២៦៤ នាក់​លើ ២១​នាក់ របួស ៨៦៧ នាក់​លើ​៧៦២​នាក់​ខូចខាត​រថយន្ត​៥៥៧​គ្រឿង​ម៉ូតូ ៧៤៣ គ្រឿង​និង​យានយន្ត​ផ្សេង​៥៨​គ្រឿង​។

បាន​សហការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ចំនួន ៩០៦៥ គ្រឿង ក្នុង​នោះ​រក​ឃើញ រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​២៨៨ គ្រឿង​ធ្វើការ​កែតម្រូវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើងវិញ​និង​បាន​ធ្វើ​ការ​ចាប់​ឃាត់​រថយន្ត​ល្មើសច្បាប់ ១១៨៦១១​គ្រឿង​ ក្នុង​នោះ​ផាកពិន័យ​សរុប​ចំនួន ១១៨២៣៣ គ្រឿង​។ ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​បាន​ចំនួន ២៥៦៨៤​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​អាកុល​កម្រិត​ក្រោម​០,២៥ មី​លី​ក្រាម​ចំនួន​៨០១​នាក់ បាន​ផាកពិន័យ​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​អាល់កុល​ឬ​កម្រិត​ចាប់ពី​០,២៥ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឡើង​ចំនួន​១៥៩​នាក់​និង​បាន​ផាកពិន័យ​អ្នកបើកបរ​យានយន្ត​មាន​ជាតិ​អាល់កុល​ឬ​កម្រិត​ចាប់ពី ០,៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឡើង​ទៅ​ចំនួន​៤៤០​នាក់​បាន​កសាង​សំណុំរឿង ករណី​គ្រោះថ្នាក់​ចរាចរណ៍​១២​ករណី មនុស្ស ៦៦​នាក់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕