ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ចូលរួម​បុណ្យសព​បុរស​រត់​តាក់ស៊ី​ម្នាក់​ដែល ត្រូវ​ជនជាតិ​ជប៉ុន​២នាក់​អារ.ក​សម្លាប់​ប្លន់​រថយន្ត

លោក Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​ចូលរួម​មរណទុក្ខ និង ចូល​បុណ្យ​ចំនួន​១០០០​ដុល្លារ​អាមេរិក ដល់​សព​បុរស​រត់​តាក់ស៊ី​ម្នាក់ ដែល​ត្រូវ​ជនជាតិ​ជប៉ុន​២​រូប​អារកស​ម្លា​ប់​ប្លន់​រថយន្ត កាលពីពេល​ថ្មីៗ​នេះ​នៅ​ខេត្តសៀមរាប​។

មុន​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​ឯ​ប្រទេស​ជប៉ុន ប្រធាន​ក្លិប​រូប​នេះ​លើ​ឡើង​ជុំវិញ​ឃាត់​កម្ម​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​របស់​ខ្លួន​ថា «​ខ្ញុំ​បានឃើញ​ព័ត៌មាន​ទាំងនេះ ហើយ​ខ្ញុំ​មាន​ក្ដី​រន្ធត់ និង អាណិត​ដល់​ជនរងគ្រោះ​ជា​ខ្លាំង ព្រោះ​គាត់​ត្រូវ​ចាកចោល​ប្រពន្ធ និង កូន​ដល់​ទៅ​៤​នាក់​។ ប្រជាជន​កម្ពុជា​គួរ​ឲ្យ​ស្រលាញ់ រួសរាយ​រាក់ទាក់ ហើយ​ជួយ​យក​អាសារ​ខ្លាំង​ណាស់ ចំណែក​ប្រជាជន​ជប៉ុន ក៏​មាន​បេះដូង​បរិសុទ្ធ​ដែរ ប៉ុន្តែ​នេះ​ជា​រឿង​មិនអាច​ទទួល​យក​បាន ដែល​ពួកគេ (​ជនដៃដល់​) ទាំង​២​បាន​ធ្វើ​ឡើង​។ ខ្ញុំ​សូម​សម្ដែង​ការសុំ​ទោស​ជំនួស​ពួកគេ​»​។

​ថៅកែ​ក្លិប​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប មួយ​នេះ​បាន​បន្ថែមថា​លោក​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង ហើយ​ថា​ខ្លួន​ស្ទើរ​ពុំ​ជឿ​ដែល​ជនជាតិ​ជប៉ុន​ទាំង​៣​រូប​អាច​ធ្វើ​រឿង​នេះ​បាន​។ លោក​ក៏បាន​អំពាវនាវ​ផងដែរ ឲ្យ​សប្បុរសជន​ដទៃទៀត​ចូលរួម​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​សព ពិសេស​ផ្គត់ផ្គង់​ការសិក្សា​ដល់​កូន​ទាំង​៤​របស់​ជនរងគ្រោះ​។

លោក Akihiro Kato មាន​មក​វិនិយោគ​ក្លិប​បាល់ទាត់​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៥ មក​ម្ល៉េះ​ពោល​គឺ​លោក​បាន​កសាង​ក្លិប​ឡើងវិញ​ក្រោយ​ថ្នាក់ដឹកនាំ​ក្លិប​ត្រាយ​អាស៊ី ចាកចេញ ហើយ​ពេលនោះ​ក្លិប​បាន​ប្តូរ​ឈ្មោះ​ទៅជា​ខេ​ម​បូ​ឌា​ថា​យ​ហ្គឺ​រ និង​បន្ត​ប្តូរ​ឈ្មោះ​មក​អង្គ​រថា​យ​ហ្គឺ​រ វិញ​ពេល​ប្តូរ​មូលដ្ឋាន​ពី​រាជធានី ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប​។ ពេលនេះ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​វិញ​ក្រោយ​ទស្សនាការ​ប្រកួត​បើក​រដូវ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ដែល​ក្រុម​លោក​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ហើយ​លោក​នឹង​ត្រឡប់មក​ទស្សនាការ​ប្រកួត​ផ្ទាល់​របស់​ក្រុម​ទៀត​នៅពេល​ប្រកួត​ក្នុង​ទឹក​ដី​លើក​ដំបូង​របស់​ក្រុម​នៅ​ខែ​មេសា​ខាង​មុខ៕