ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង លើកឡើង​ពី​៣​ពិន្ទុ​ដែល​រកបាន​នៅ​សប្ដាហ៍​ដំបូង​ក្នុង​លី​គ​កំពូល​កម្ពុជា​

លោក Conor Nestor គ្រូ​បង្គោល​ព្រះខ័ន​រាជ​ស្វាយរៀង បានលើកឡើង​ពី​ទស្សនៈ​របស់ខ្លួន​ក្រោយ​ប្រកួត​ស្វាគមន៍​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ក្នុង​ក្របខណ្ឌ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodina League 2019) យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។

គ្រូបង្វឹក​ជនជាតិ​អៀក​ឡង់ ខាងលើ​បាន​លើកឡើងថា «​សម្រាប់​ចំណាប់អារម្មណ៍​ដំបូង​របស់ខ្ញុំ​បើសិនជា​រដូវ​កាល​មុន​យើង​លេង​បែបនេះ​ប្រហែលជា​អាច​ស្មើ រឺ​ចាញ់ ដោយសារតែ​លេង​ល្អ​ដោយពេល​និង​មាន​កំហុស​ជាច្រើន​។ ប៉ុន្តែ​ទន្ទឹមនឹង​កំហុស​ជាច្រើន​របស់​យើង​ក៏​គូប្រកួត​មិនអាច​បង្កើត​ឱកាស​ដ៏​ល្អ​នោះទេ ដោយ​នេះ​គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ក្រុម​ទាំងមូល​»​។

​ក្រោយ​សង្កេតមើល​ការប្រកួត​ដំបូង​របស់​ក្រុម​គ្រូបង្វឹក​ខាងលើ​មាន​ជំនឿ​ចិត្ត​ថា «​ខ្ញុំ​គិតថា​យើង​សាក​សម​នឹង​បាន​គ្រាប់​បាល់​បើសិន​អាច​ទាត់​បញ្ចូល​ទី​។ ពេលខ្លះ​យើង​មាន​កំហុស​ត្រង់​បញ្ជូន​បាល់​យឺត​ពេក លឿន​ពេក ប៉ុន្តែ​បើ​យើង​ក្រ​លែ​ក​ទៅ​មើល​លទ្ធផល​ក្រុម​ដទៃ​ក៏​ដូចគ្នា​។ ប្រកួត​ដំបូង​នា​ដើមរដូវ​កាល​បែបនេះ​គឺជា​រឿង​ធ្ម​ម​តា​។ ខ្ញុំ​បាន​និយាយ​រឿង​ប្រព័ន្ធ​លេង​របស់​យើង​ជាច្រើន​អំឡុងពេល Pre season មិនមែន​ដើម្បី cleansheet នោះទេ គឺ​ដើម្បី​ដឹង​ពេលណា​យើង​ត្រូវ​ការពារ​បែបណា​។ ជាក់ស្តែង​ថ្ងៃនេះ​កីឡាករ​អាចធ្វើ​វា​បាន ពេលខ្លះ​យើង​ការពារ​មិនចាំបាច់​ត្រូវតែ​ប្រកួតប្រជែង​យក​ដណ្តើមយក​បាល់ ដោយ​គ្រាន់តែ​បង្កើត​គម្លៀត​ដើម្បី​ចេញពី​គូប្រកួត ដោយ​យើង​ធ្វើ​បានល្អ​មែនទែន​»​។​

ទទួលបាន​៣​ពិន្ទុ​ក្នុង​ជ័យជម្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​សប្ដាហ៍​ដំបូង​នេះ បាន​រុញ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងឈរ​ចំណាត់ថ្នាក់​លេខ​២​ប្រចាំ​តារាង​ពោលគឺ​នៅ​ពីក្រោម​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែល​ឈរ​លេខ​១ ពោលគឺ​ខុសគ្នា​ត្រង់​គ្រាប់​បាល់​ចំណេញ​ដែល​ទាត់​ចូល​ទី​គូប្រកួត​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដោយ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៣:៣០​នាទី ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋានខេត្ត​សៀម​រាប​៕