ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​ឆី​វ​ថា​វើ (Chief Tower) បង្ហាញ​ពី​គម្រោង​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ ដែលមាន​គុណភាព​ល្អឥតខ្ចោះ​គ្មាន​គូ​ប្រៀប​ដែល​ជួយ​ជំរុញ​និង​បង្កើន​តម្លៃ​នៃ​ជីវិត​ជូន​មនុស្សជាតិ​

១. តើ​ការអភិវឌ្ឍ​អចលនទ្រព្យ ដែលមាន​ឈ្មោះថា​ឆី​វ​ថា​វើ​ជាការ​អភិ​វ​ឌ្ឍបែបណា​? តើ​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ឆី​វ​ថា​វើ ជាការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​យ៉ាង​បែបណា​?

ឆី​វ​ថា​វើ គី​ជា​អគារ​ពាណិជ្ជកម្ម Landmark Business Center ដែលមាន​កំពស់​៤០​ជាន់ និង​មាន​ទីតាំងនៅ​ចំ​សង្កាត់​បឹង​កេងកង​១ ដែលជា​កន្លែង​ដែល​ប្រសើរ​បំផុត​នៃ​ទីក្រុង​ភ្នំពេញ​។​

២. តើ​គម្រោង​ឆី​វ​ថា​វើ ជា​គម្រោង​ដែលមាន​ការវិនិយោគ​ពី​វិនិយោគិន​ក្នុងស្រុក ឬ​ពី​វិនិយោគិន​បរទេស​?

ឆី​វ​ថា​វើ គឺជា​គម្រោង​អភិវឌ្ឍន៍​ផ្នែក​អចលនទ្រព្យ​របស់ JS Property International​ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​មួយ​របស់ JS & Partner និង ឆេវ​ថា​វើ​រៀល​អេស​ស្តេត​ខេ​ម​បូ​ឌៀល​ខូ​អែល​ធី​ឌី​។ ក្រុមហ៊ុន​ទាំងពីរ​នេះ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមាន​ដៃគូ​សហការ​ក្នុងស្រុក និង​បរទេស​ដូចជា កម្ពុជា​, ម៉ា​ទ្បេ​ស៊ី​, និង​ហុងកុង​ជាដើម​។​

​៣. តើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នេះ​មានកេរ្តិ៍ឈ្មោះ ក៏ដូចជា​ចក្ខុវិស័យ​យ៉ាងដូចម្តេច​ដែរ​?

សម្ព័ន្ធ​ក្រុមហ៊ុន JS Property International គឺមាន​វត្ត​មាននៅ​ប្រទេស​កម្ពុ​ជាជាង​១​ទសវត្ស​មកហើយ​។ ក្រៅពី​ការអភិវឌ្ឍ​អចលនទ្រព្យ​ដែល​រួមមាន​ការសាងសង់​អគារ​ខុន​ដូ រោងចក្រ និង សណ្ឋាគារ​។ យើង​ក៏​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ និង​វិស័យ​ឧស្សាហកម្ម​ទីផ្សារ ក្នុង​រូបរាង​ជា​ឈ្មួញ​ផ្គត់ផ្គង់​ម្ហូបអាហារ និង​ភេសជ្ជៈ​ផង​ដេរ​។ វា​គឺជា​បេសកកម្ម​ចម្បង​របស់ JS Group ដើម្បី​ផ្តល់ជូន​នូវ​អចលនទ្រព្យ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​គ្មាន​គូ​ប្រៀប​ដែល​ជួយ​ជម្រុញ និង​បង្កើន​តំលៃ​នៃ​ជីវិត​ជូន​មនុស្សជាតិ​។ តួយ៉ាង​យើង​នៅតែ​ទទូច​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​ជា​បន្តបន្ទាប់​មិន​ត្រឹមតែ​បច្ចេកវិជ្ជា​សំណង់​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​និន្នាការ​ថ្មី​បំផុត​នៃ​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​ទំនើប​ចុងក្រោយ​គេ​មក​ផ្តល់ជូន​។ ទាំងនេះ​គឺជា​ចក្ខុវិស័យ​របស់​យើង ដែល​អាច​ផ្តល់​ឲ្យ​មនុស្ស​គ្រប់គ្នា​អាចមាន​ផ្ទះ​ជា​របស់ខ្លួន​ជាមួយនឹង​តម្លៃ​សមរម្យ និង​អាចមាន​ការិយាល័យ​ដែល​ល្អឥតខ្ចោះ​មួយ​។​

៤. តើ​អគារ Chief Tower មាន​អ្វីខ្លះ​? (​ទីលាន​ពាណិជ្ជកម្ម​, កន្លែង​ស្នាក់នៅ​, ការិយាល័យ​ពាណិជ្ជកម្ម​, ជា​sky bar, ក្លិប​ហាត់ប្រាណ​?)

ឆី​វ​ថា​វើ គឺជា​អគារ​ពាណិជ្ជកម្ម​មួយ ដែលមាន​២៥​ជាន់​ជា​ការិយាល័យ​, ប្រាំ​ជាន់​ជា​កន្លែង​ពាណិជ្ជកម្ម​សំរាប់​ជួល និង​១០​ជាន់​ផ្សេងទៀត​ជា​បន្ទប់​សណ្ឋាគារ​។ នៅក្នុង Chief tower យើង​មាន​កន្លែង​ជាច្រើន​សំរាប់​ផ្តល់ជូន​នូវ​សេវា​ដូចជាៈ បន្ទប់​ប្រជុំ​ដែល​អាច​មើលឃើញ​ទិដ្ឋភាព​ទីក្រុង​, បន្ទប់​រាំ​, ក្លិប​ហាត់ប្រាណ​, និង​កន្លែង​ធុរកិច្ច​ទំនើប​ដែល​ផ្តល់ជំនួយ​ដល់​អាជីវកម្ម​បរទេស​ជា​លក្ខណៈ​ឯកជន​។ ជាពិសេស​ថែមទៀត​នោះ ឆី​វ​ថា​វើ (Chief Tower ) ក៏មាន​ប្រព័ន្ធ​ចត​រថយន្ត​ក្រោម​ដី​ដោយ​ស្វ័យប្រវត្តិ​។​

៥. តើ​ឆី​វ​ថា​វើ (Chief Tower ) មាន​ចំណុច​ខុសពី​គេ​ត្រង់ណា​ខ្លះ​បើ​ប្រៀបធៀប​ជាមួយនឹង​អគារ​ពាណិជ្ជកម្ម​ដទៃទៀត​នៅ​ទីក្រុង​ភ្នំពេញ​?
​ ​ឆី​វ​ថា​វើ (Chief Tower ) គឺជា​អគារ​ពាណិជ្ជកម្ម​មួយ​ដែល​ត្រូវបាន​គេ​បង្កើត​ទ្បើង​ស្របតាម​តម្រូវការ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។ ជាមួយនឹង​ការសាងសង់​ចំ​ទីកន្លែង​ដែល​ល្អឥតខ្ចោះ​, មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ទំនើប និង​មាន​លក្ខណៈពិសេស​ដែល​ផ្តល់ជូន​នូវ​បណ្តាញ​រួមបញ្ចូល​គ្នា​ដូចជា​ប្រព័ន្ធ​បង្កើត​បណ្តាញ​, គម្រោង​សាងសង់​ជាន់​ប្រកបដោយ​ភាពរឹងមាំ និង​ផាក​សុកភាព​, ឆេវ​ថា​វើ (Chief Tower ) គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​ជាទី​កន្លែង​ដែល​ល្អឥតខ្ចោះ​សម្រាប់​អ្នកជំនួញ រី​ក្រុមការងារ​អាជីវកម្ម​ដែល​ទើបតែ​ចាប់ផ្តើម រឺ​ជា​អគារ​ដែល​ជួយ​ជម្រុញ​កំលាំងចលករ​របស់​ក្រុមហ៊ុន​ដែល​ចង់យក​អាជីវកម្ម​របស់​ពួកគេ​ឈានទៅ​មុខ​បាន​មួយកម្រិត​ទៀត​។​

​៦. តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា នៅពេលដែល​យើង​ទៅ​នៅ​ឆី​វ​ថា​វើ (Chief Tower )? តើ​អ្វី​ទៅ​ដែល​អ្នក​ប្តេជ្ញាចិត្ត និង​ធ្វើ​ឲ្យ​បាន​នៅក្នុង​គម្រោង​មួយ​នេះ​?

ឆី​វ​ថា​វើ (Chief Tower ) គឺជា​អគារ​ពាណិជ្ជកម្ម​មួយ​ដែល​បង្កើត​ទ្បើង​ដោយ​ផ្អែកលើ​ទស្សនៈ ៣​ធំៗ​គឺ​៖ រស់នៅ​, ការងារ​, និង​ការកម្សាន្ត​។ ក្រៅពី​មាន​ការិយាល័យ​នៅ​ឆី​វ​ថា​វើ (Chief Tower ), យើង​មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ផ្តល់​ឲ្យ​អតិថិជន​ឲ្យ​បាន​ច្រើនជាង​ជីវិត​ការងារ​, នូវ​អ្វីៗ​ផ្សេងទៀត​ដែល​សំខាន់​ក្នុង​ជីវិត​មានដូចជា សុខភាព​, ការកម្សាន្ត​, និង​ការសំរាកលំហែ​កាយ​ដែល​នឹងត្រូវ​បានផ្តល់​ឲ្យ​ដោយ​ឆី​វ​ថា​វើ (Chief Tower )​។​

​៧. តាមរយៈ​សំណង់​ស្ថាបត្យកម្ម តើ​អាគារ​នេះ​មាន​លក្ខណៈ​លេចធ្លោ​ខុសគ្នា​ពី​អគារ​ពាណិជ្ជ​ដទៃទៀត​ដូចម្តេចខ្លះ​?

ឆី​វ​ថា​វើ (Chief Tower ) មាន​គោលដៅ​ដោយមាន​បំណង​ចង់​ឲ្យ​ខ្លួន​ក្លាយជា​និមិត្តសញ្ញា​ស​នៃ​ជំនួញ​អចលនវត្ថុ​មួយ​ដ៏​ល្បីល្បាញ​មួយ​នៃ​ទីក្រុង​ភ្នំពេញ​។​

ស្ថាបត្យកម្ម​នៃ​ឆី​វ​ថា​វើ (Chief Tower ) គឺ​បានរួម​បញ្ចូល​នូវ​ស្មារតី​នៃ​ការច្នៃប្រឌិត​និង​ការ​តិ​តរក​នូវ​អ្វីដែល​ថ្មី ដែលជា​បេសកកម្ម​ចម្បង​របស់ខ្លួន​ដើម្បី​ក្លាយជា​គោលដៅ​អាជីវកម្ម​នៅ​ទីក្រុង​ភ្នំពេញ​។ អគារ​នេះ​ផងដែរ​គឺ​ត្រូវបាន​រចនា​ម៉ូត​បន្ថែម​ស្របទៅតាម​ការប្រៀបធៀប​ទៅលើ​ផ្នត់គំនិត​របស់​សហគ្រិន ដូចជា​៖ clear, straightforward, no frills while simultaneously assertive, dynamic, passionately creative and humane.

៨. តើ​អ្វី​ទៅ​ដែលជា​លក្ខណៈពិសេស​បំផុត​របស់​ឆី​វ​ថា​វើ (Chief Tower )?
​ ​ទី​១- គឺ​អាង​ហែល​ទីក​នៅលើ​ដំបូល​ដែល​គេ​ឲ្យ​ឈ្មោះថា “Cantilever Swimming Pool”​។ សំរាប់​អ្នកប្រើប្រាស់​អគារ​អាច​ទទួលបាន​នូវ​ការ​កម្ស​ន្ត​ជា​អាង​ហែល​ទឹក តែមួយ​គ្មាន​ពីរ​គឺ “Roof Top Cantilevel” តាម​អាកាសធាតុ​បែប​ត្រូពិច​ដែលមាន​លក្ខណៈ​ក្តៅ​ហើយ​សើម នៅ​ទីក្រុង​ភ្នំពេញ​។ គួបផ្សំ​ជាមួយនឹង​ទស្សនីយភាព​បែប Panoramic នៃ​ទីក្រុង ដែល​ត្រូវបាន​ជឿជាក់ថា​នឹង​ក្លាយជា​បទពិសោធន៍​មួយ​ដែលមាន​តែមួយគត់​។​
​ ​បន្ទប់​ធុរកិច្ច​ដ៏​ល្អ​ប្រណីត និង​បន្ទប់​ប្រជុំ​ដែល​អាច​មើលឃើញ​ទេសភាព​ទីក្រុង​
​ ​យើង​សូម​ផ្តល់ជូន​នូវ​បន្ទប់​ធុរកិច្ច​ដ៏​ល្អ​ប្រណីត ដែលមាន​សារៈសំខាន់​បំផុត​ជំនួញ​បរទេស និង​ជំនួញ​តូចៗ រឺ​សំរាប់​មាន​អង្គប្រជុំ​មួយ​ដ៏​ល្អ​។ ទស្សនៈ​គំនិត​ដែល​បាន​រចនា​បន្ទប់​ធុរកិច្ច​ដ៏​ល្អ​ប្រណីត​នេះ​ទ្បើង​មក ក៏​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​សម្ពាធ​ពី​ការប្រជុំ​អង្គ​គណៈនាយក​ប្រជុំ​សំរាប់​សហគ្រិន​ទាំងអស់​ផងដែរ​។​

ប្រព័ន្ធ​ចត​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​
​ ​ប្រព័ន្ធ​ចត​រថយន្ត​ដោយ​ស្វ័យប្រវត្តិ ត្រូវបាន​ផ្តល់ជូន​ដល់​អតិថិជន​ដោយ​រំពឹងទុក​ថា និង​ជួយ​ការកាត់បន្ថយ​ភាព​មមាញឹក​ដែល​កើត​ទ្បើង​ក្នុង​ការចត​រថយន្ត និង​ជួយ​សន្សំ​ពេលវេលា​សម្រាប់​ដោះស្រាយ​បញ្ហាសំខាន់​ជាង​នេះ​។​

៩. ហេតុអ្វី​បានជា​ម្ចាស់​អ្នក​អភិវឌ្ឍ​គម្រោង​ជ្រើសរើស​តំបន់ ថា​ជា​តំបន់​កំពុង​អភិវឌ្ឍ​?
​ ​បឹង​កេងកង​១ គី​ជា​តំបន់​ដែលមាន​លក្ខណៈ​អំ​ណាយ​ផល​ជាងគេ​នៅក្នុង​ទីក្រុង​ភ្នំពេញ ជាមួយនឹង​ទីតាំង​ដែលមាន​ការតភ្ជាប់​ល្អ គ្មានអ្វី​ប្រៀបប្រដូច​នៅក្នុង​ចំណុច​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ប្រឈម​នឹង​ផ្លូវ​ដ៏​សំខាន់​គឺ មហាវិថី​ព្រះមុនីវង្ស​។ វា​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​របស់​អគារ​ពាណិជ្ជកម្ម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114