ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ថែម​ទណ្ឌកម្ម​ទោស​ សោម ឯក ​២​ឆ្នាំ​ លើ​បទល្មើស​លួច​រត់​

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅមុននេះ​បន្តិច បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​មេ​ភេរវកម្ម​ ឈ្មោះ សោម ឯក ដោយ​បន្ថែម​ទណ្ឌកម្ម​ទោស​២​ឆ្នាំ​ទៀត ​លើ​បទល្មើស​លួច​រត់​ចេញពី​ពន្ធនាគារ។​

ទណ្ឌិត សោម ឯក ដែល​តុលាការ​ចោទថា​ ជា​មេខ្លោង ​នៃ ចលនា​ភេរវកម្ម​ក្បាល​ខ្លា​ ត្រូវបាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់ខ្លួន​មកវិញ​ កាលពី​ថ្ងៃទី​២៦​ ខែ​តុលា ឆ្នាំ​២០១៧​ នៅ​ខេត្ត​សៀមរាប ក្រោយ​ពេល​លួច​រត់​បានសម្រេច​ចេញពី​ពន្ធនាគារ។​

លោក​ សោម ឯក​បាន លួច​រត់​ពី​ការជាប់​ពន្ធនាគារ​កាល​ពី​យប់​ថ្ងៃទី៨​តុលា ខណៈ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​-​សូ​វៀត​ ឬ​ហៅថា​មន្ទីរពេទ្យ​រុស្ស៊ី ប៉ុន្តែ​ត្រូវ​ចាប់ខ្លួន​វិញ​នៅ ថ្ងៃទី​២៦​តុលា នៅ​ខេត្ត​សៀមរាប​។​

ទណ្ឌិត ​សោម ឯក​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី ខែ​កញ្ញា ឆ្នាំ​២០១០ ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ ពីបទ​ បង្កៃ​គ្រឿងផ្ទុះ​ កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៧​ នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​បំផ្លាញ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114