ព័ត៌មានជាតិ
តំណាងកម្ពុជានៅ UN ថា ដំណោះស្រាយដោយសន្តិវិធី ពុំអាចកើតឡើងបានទេ បើភាគីម្ខាងងាកទៅប្រើកម្លាំងយោធា
«ការដោះស្រាយជម្លោះព្រំដែន ត្រូវធ្វើដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា មិនមែនដោយកម្លាំងយោធានោះឡើយ»។ នេះជាសេចក្ដីថ្លែងការណ៍របស់លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដែលការថ្លែងដូច្នេះ ចំពេលប្រទេសថៃបាននិងកំពុងប្រើកម្លាំងយោធាសម្រាប់ដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។

ធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ ដោយផ្ដោតទៅលើការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅអាស៊ីកណ្តាល លោក កែវ ឈា រាយការណ៍ពីសកម្មភាពឈ្លានពានដ៏សាហាវ និងធ្ងន់ធ្ងររបស់យោធាថៃលើកម្ពុជា ដោយលោកពណ៌នាថា «កម្ពុជាបាននិងកំពុងរងការឈ្លានពានទ្រង់ទ្រាយធំដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥»។

លោក ក៏បានបង្ហាញពីរបាយការណ៍នៃការបាត់ជីវិតរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងមានមនុស្សរងរបួសជាច្រើននាក់ ជាមួយនឹងការភៀសសឹក ដោយសារការវាយប្រហារឈ្លានពានពីយោធាថៃដោយមិនរើសគោលដៅ សម្បីតែទីតាំងស៊ីវិល ក្នុងនោះបានបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ទង្វើទាំងនេះ លោក ថា ផ្ទុយពីគោលការណ៍នៃភាពជាអ្នកជិតខាងល្អ មានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ពីទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក តំណាងអចិន្ត្រៃយ៍កម្ពុជា បានគូសរំលេចពីសារៈសំខាន់នៃការដោះស្រាយដោយសន្តិវិធី ដោយលោក បានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាចធ្វើទៅបានតាមរយៈការជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែ ការដោះស្រាយជម្លោះដោយសន្តិវិធី ពុំអាចកើតឡើងបានទេ នៅពេលប្រទេសមួយទាត់ចោលកិច្ចសន្ទនា ងាកទៅប្រើប្រាស់កម្លាំងយោធា ហើយពុំអើពើនឹងយន្តការសន្តិភាពនានាក្នុងការដោះស្រាយជម្លោះ។ នេះបើតាមខ្លឹមសារសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


