ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រអប់​ខ្មៅ​របស់​យន្តហោះ​នៃ​ក្រុមហ៊ុន Lion Air ពណ៌នា​អំពី​ភី​ឡុ​ត​ស្វែងរក​ការ​ជួសជុល

មនុស្ស​៣​នាក់ ​ដែល​ដឹង​អំពី​ខ្លឹមសារ​នៃ​ប្រអប់​ខ្មៅ​បាន​និយាយ​ថា អ្នក​បើក​យន្តហោះ Boeing 737 MAX របស់​ក្រុមហ៊ុន Lion Air បាន​ស្វែងរក​សៀវភៅ ​ខណៈ​ពេល​ដែល​ពួកគេ​ព្យាយាម​យល់​ពី​មូល​ហេតុ​ដែល​យន្តហោះ​នេះ​សំយុង​ក្បាល​ចុះក្រោម ​ប៉ុន្តែ​អស់​ពេលវេលា​មុនពេល​វា​បុក​ទឹក។

ការស៊ើបអង្កេត​ទៅលើ​ការធ្លាក់​យន្តហោះ​នេះ​ដែល​បានសម្លាប់​មនុស្ស​ទាំងអស់​១៨៩​នាក់​កាលពី​ខែតុលា​បានបង្ហាញ​ពី​ការពាក់ព័ន្ធ​ថ្មី​ខណៈដែល​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក (FAA) និង​និយតករ​ដទៃទៀត​បាន​ផ្អាក​ម៉ូ​ដែល​នេះ​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​គ្រោះថ្នាក់​សម្លាប់​មនុស្ស​លើក​ទី​២​នៅ​ប្រទេស​អេ​ត្យូ​ពី។

ក្រុម​អ្នកស៊ើប​អង្កេត​ដែល​កំពុង​ពិនិត្យមើល​ការធ្លាក់​យន្តហោះ​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​ពី​របៀប​ដែល​កុំព្យូទ័រ​បញ្ជា​ឱ្យ​យន្តហោះ​ដាំ​ក្បាល​ចុះ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ទិន្នន័យ​ពី​ឧ​បករ​ណ៏​ខូច​និង​ថា​តើ​អ្នកបើកបរ​មានការ​ហ្វឹកហ្វឺន​គ្រប់គ្រាន់​ដែរឬទេ​ដើម្បី​ឆ្លើយតប​យ៉ាង​សមស្រប​ទៅនឹង​ភាពអាសន្ន​ក្នុងចំណោម​កត្តា​ផ្សេងទៀត​។​

វា​ជា​លើកទីមួយ​ហើយ​ដែល​ខ្លឹមសារ​នៃ​ប្រអប់​ខ្មៅ​ពី​ជើងហោះហើរ​របស់​ក្រុមហ៊ុន Lion Air ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Lion Air បាន​និយាយថា ទិន្នន័យ​និង​ព័ត៌មាន​ទាំងអស់​ត្រូវបាន​ផ្តល់ទៅឱ្យ​ក្រុម​ស៊ើបអង្កេត​ហើយ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​។​

យោងតាម​របាយការណ៍​បឋម​ដែល​ចេញផ្សាយ​កាលពី​ខែវិច្ឆិកា​បានឱ្យដឹងថា​កា​ពី​តែ​ន​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យ​ជើងហោះហើរ JT610 នៃ​ក្រុមហ៊ុន Lion Air នៅពេល​យន្តហោះ​ថ្មី​បាន​ហោះ​ចេញពី​រដ្ឋធានី​ហ្សា​ការ​តា​ហើយ​មន្ត្រី​ទី​១​កំពុង​គ្រប់គ្រង​វិទ្យុ​។​

របាយការណ៍​ក្នុង​ខែវិច្ឆិកា​បានឱ្យដឹងថា ត្រឹមតែ​ពីរ​នាទី​ប៉ុណ្ណោះ​ក្នុងការ​ហោះហើរ មន្ត្រី​ទី​១ បាន​រាយការណ៍​ពី​បញ្ហា​គ្រប់គ្រង​ជើងហោះហើរ​ទៅកាន់​អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស​ហើយ​បាន​និយាយថា អាកាសយានិក​មានបំណង​រក្សា​រយៈកម្ពស់​៥,០០០​ហ្វី​ត​។​

ប្រភព​បឋម​បាន​និយាយថា កា​ពី​តែ​ន​បាន​ស្នើសុំ​មន្ត្រី​ទី​១​ឱ្យ​ពិនិត្យ​មើលសៀវភៅ​ណែនាំ​ភ្លាមៗ​ដែលមាន​បញ្ជី​ត្រួតពិនិត្យ​សម្រាប់​ព្រឹត្តិការណ៍​មិន​ប្រក្រតី​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114