ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ជំរុញមន្ទីរសុខាភិបាល អាជ្ញាធរដែនដី បន្តសហការគ្នាឱ្យល្អ ដើម្បីសម្រេចទិសដៅគ្មានការឆ្លងថ្មី គ្មានការរើសអើង គ្មានការស្លាប់ដោយសារអេដស៍
អភិបាលរងខេត្តស្វាយរៀង ជំរុញមន្ទីរសុខាភិបាល អង្គការដៃគូ អាជ្ញាធរដែនដី និងម្ចាស់គ្រឹះស្ថាន សេវាកម្សាន្ត បន្តពង្រឹងការសហការគ្នាឱ្យបានល្អ ដើម្បីរួមចំណែកសម្រេចបាននូវទិសដៅគ្មានការឆ្លងថ្មី គ្មានការរើសអើង និងគ្មានការស្លាប់ ដោយសារអេដស៍ ក្នុងខេត្តស្វាយរៀង។

ការជំរុញនេះ ក្នុងឱកាស លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពី«ការបង្ការ ការឆ្លងរាលដាល នៃមេរោគអេដស៍ ក្នុងចំណោមក្រុមប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខេត្តស្វាយរៀង» នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

នាឱកាសនោះ លោក សេង សីលា បានអំណរគុណ និងកោតសរសើរដល់អ្នកចូលរួមទាំងអស់ ព្រមទាំងជំរុញដល់មន្ទីរសុខាភិបាល អង្គការដៃគូ អាជ្ញាធរដែនដី និងម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត សូមបន្តពង្រឹងការសហការគ្នាឱ្យបានល្អក្នុងការអនុវត្តវិធានការទាំងអស់ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកសម្រេចបាននូវទិសដៅគ្មានការឆ្លងថ្មី គ្មានការរើសអើង និងគ្មានការស្លាប់ ដោយសារអេដស៍ ក្នុងខេត្តស្វាយរៀង។

សិក្ខាសាលាខាងលើនេះមានការលើកឡើងពីវិធានការសំខាន់ៗ មួយចំនួន ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺអេដស៍ឆ្នាំ ២០២៥-២០២៦ រួមមាន ៖ ១.ការគ្រប់គ្រងការលក់ស្រោមអនាម័យ និងទឹករំអិល ៖ គឺការធ្វើឱ្យការលក់ និងចែកចាយស្រោមអនាម័យ ត្រូវបានគ្របដណ្ដប់ ១០០% ក្នុងគ្រឹះស្ថានសេវាកម្សាន្ត និងអាហារដ្ឋានទាំងអស់ ដើម្បីធានាគុណភាព និងការប្រើប្រាស់បានត្រឹមត្រូវ។ ២.ការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពិនិត្យឈាម ៖ ត្រូវជំរុញឱ្យមានការពិនិត្យឈាមស្វែងរកមេរោគអេដស៍ និងជំងឺកាមរោគជាប្រចាំ ចំពោះបុគ្គលិកបម្រើការក្នុងសេវាកម្សាន្ត និងការបញ្ជូនទៅកាន់សេវាព្យាបាលឱ្យបានទាន់ពេលវេលា។ ៣.ការចូលរួមពីម្ចាស់គ្រឹះស្ថាន ៖ ម្ចាស់គ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពបុគ្គលិក ដោយធានាថា បុគ្គលិកទាំងនោះត្រូវទទួលបានព័ត៌មានត្រឹមត្រូវ និងសេវាសុខភាពដែលចាំបាច់។ ៤.ការសហការរវាងអាជ្ញាធរ និងដៃគូ ៖ ពង្រឹងយន្តការការងារជាមួយអាជ្ញាធរគ្រប់ថ្នាក់ និងអង្គការដៃគូ ដើម្បីធានាថាការងារចុះអប់រំ និងពិនិត្យតាមដានដល់គោលដៅប្រព្រឹត្តទៅដោយរលូន។

គួរជម្រាបថា សិក្ខាសាលាខាងលើនេះ ក៏មានការចូលរួមពីលោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោក-លោកស្រី ជាសមាជិក លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោក លោកស្រី ជាចៅសង្កាត់ និង អ.ក.ន.ក នៃសង្កាត់ទាំង ៧ ក្នុងក្រុងស្វាយរៀង និង អង្គការដៃគូ រួមមាន អង្គការ AHF , អង្គការ HACC និងតំណាងម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត អាហារដ្ឋាន ខារ៉ាអូខេ ម៉ាស្សា សណ្ឋាគារ ផ្ទះសំណាក់ ជាច្រើននាក់ទៀតផងដែរ៕
អត្ថបទ ៖ ភក្ដី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


