ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ា វាយបកទៅអន្តរជាតិចំពោះការរិះគន់ការបោះឆ្នោត
ចាប់តាំងពីពេលដែលសង្គ្រាមរវាងប្រទេសថៃនិងកម្ពុជាដែលស្ថិតនៅក្នុងប្លុកអាស៊ានដូចគ្នា សម្ពាធលើរបបសឹកមីយ៉ាន់ម៉ាហាក់បានធ្លាក់ថយ ស្របពេលដែលប្រទេសនេះបានរៀបចំការបោះឆ្នោតតាមការគ្រោងទុកដើម្បីធ្វើយ៉ាងណាធ្វើឲ្យស្របច្បាប់នៅរបបកើតចេញពីរដ្ឋប្រហារកាលពីជិត៦ឆ្នាំមុន។

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ បានបរិហារតបតចំពោះការរិះគន់របស់អន្តរជាតិ ដែលចាត់ទុកការបោះឆ្នោតរបស់ខ្លួននាពេលខាងមុខថាមិនសេរី និងគ្មានអព្យាក្រិត ប៉ុន្តែក៏បានណែនាំដល់មេដឹកនាំរបបយោធា លោក Min Aung Hlaing ឱ្យមានភាពជាអ្នកដឹកនាំក្រោយការបោះឆ្នោត។
ការប្រើប្រាស់វោហាស័ព្ទធ្ងន់ៗរបស់អ្នកដឹកនាំរបបសឹកមីយ៉ាន់ម៉ា ដែលត្រូវបានគេមើលឃើញថា ជម្លោះរវាងថៃនិងកម្ពុជា បានធ្វើឲ្យតំបន់អាស៊ានញាំញីដោយវិបត្តិដែលលើសពីវិបត្តិនៅមីយ៉ាន់ម៉ាដែលអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងទៅលើរបបសឹកមីយ៉ាន់ម៉ា។
រដ្ឋាភិបាលយោធាកំពុងត្រួតពិនិត្យការបោះឆ្នោតជាដំណាក់កាល ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៨ខែធ្នូ ដោយសន្យាថានឹងវិលទៅរកលទ្ធិប្រជាធិបតេយ្យ និងមានឱកាសដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។
អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បានប្រាប់សន្និសីទសារព័ត៌មានដ៏កម្រមួយនៅទីក្រុងយ៉ាំងហ្គូនថា៖ «ការបោះឆ្នោតត្រូវបានធ្វើឡើងសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ វាមិនមែនធ្វើឡើងសម្រាប់សហគមន៍អន្តរជាតិទេ។ អ្នកដែលចង់រិះគន់អាចរិះគន់បាន ប៉ុន្តែយើងនឹងនៅតែបន្តសម្រេចគោលបំណងរបស់យើងដដែល គឺការវិលទៅរកប្រព័ន្ធប្រជាធិបតេយ្យពហុបក្សវិញ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលអន្តរជាតិបាននិយាយថា ការបោះឆ្នោតនេះជាសមយុទ្ធមួយក្នុងការប្តូរឈ្មោះការគ្រប់គ្រងយោធា ខណៈដែលអង្គការសហប្រជាជាតិ ចក្រភពអង់គ្លេស និងថៃបាននិយាយថាវានឹងមិនសេរី ហើយយុត្តិធម៌នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
របបយោធាបានកាន់កាប់អំណាចរដ្ឋប្រហារក្នុងឆ្នាំ២០២១ ដោយបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងចាប់មេដឹកនាំរបស់ខ្លួនដាក់គុក ហើយបង្កឱ្យមានសង្រ្គាមស៊ីវិលដ៏អាក្រក់ ដែលបានគ្រប់គ្រងប្រទេស។ ប្រមុខរដ្ឋាភិបាលរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បានប្រកាសច្បាប់អាជ្ញាសឹក និងបានគ្រប់គ្រងប្រទេសក្នុងឋានៈជាប្រមុខយោធាចាប់តាំងពីរដ្ឋប្រហារនោះ។
លោក បានបញ្ចប់តួនាទីរបស់របស់ខ្លួនយ៉ាងតក់ក្រហល់ ដោយបានផ្ទេរអំណាចទៅឱ្យអ្នកផ្សេងទៀតដែលមានតួនាទីប្រហាក់ប្រហែល ដើម្បីបន្តការបោះឆ្នោត ដែលបានសន្យាជាយូរកន្លងមក ហើយរូបលោកក៏កាន់តំណែងជាប្រមុខរដ្ឋស្តីទីផងដែរ។
ចំណែក លោក Zaw Min Tun អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា បាននិយាយថា នៅពេលដែលគេសួរថា យោធាអាចមានការប៉ងធ្វើនយោបាយបន្ទាប់ពីការបោះឆ្នោតដែរឬទេ វាត្រូវការពេលប្រហែលមួយខែ។ លោកបានលើកឡើងពីបទពិសោធន៍ក្នុងកាតព្វកិច្ចរដ្ឋ របស់លោក។
លោកបានបន្តថា៖«មានសេចក្តីថ្លែងការណ៍ដែលបាននិយាយកន្លងមកថា ប្រសិនបើរដ្ឋប្រគល់ភារកិច្ចឱ្យ ខ្ញុំនឹងអនុវត្តបទពិសោធន៍ដែលមានទាំងឡាយសម្រាប់ប្រទេសជាតិជានិច្ច»។
គួរឱ្យដឹងផងដែរថា យោធាបានអនុវត្តច្បាប់ថ្មីដ៏តឹងរ៉ឹងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដោយដាក់ទណ្ឌកម្មលើការតវ៉ា ឬការនិយាយប្រឆាំងនឹងការបោះឆ្នោតដោយជាប់ពន្ធនាគាររហូតដល់មួយទសវត្សរ៍។
គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលបានឈ្នះការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ និងមានអ្នកគាំទ្រភ្លូកទឹកភ្លូកដីត្រូវបានរំលាយចោលដោយរបបសឹកក្រោយរដ្ឋប្រហារ។ ចំណែកមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែលទទួលបានជ័យលាភីរង្វាន់ណូបែលសន្តិភាព នៅតែស្ថិតក្នុងការឃុំឃាំងដោយរបបយោធាមីយ៉ាន់ម៉ា នៅឡើយ៕
ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


