Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ៧មករា ជម្រុញអោយតាមសាលារៀនក្នុងមូលដ្ឋាន ដាំដុះបន្លែឆាប់ទទួលផល ទុកចែកជូនពលរដ្ឋភៀសសឹក

បានផុស

នៅ

អភិបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យតាមសាលារៀន នឹងជម្រុញអោយនាយកសាលា រកទីតាំងដែលមានដីទំនេរ ទុកសម្រាប់ដាំដុះបន្លែបង្ការ សម្រាប់ចែកជូនពលរដ្ឋភៀសសឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញចុះត្រួតពិនិត្យមើលសួនដាំបន្លែតាមសាលារៀន ក្នុងមូលដ្ឋានខណ្ឌ ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអោយដឹងថា តាមការណែនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្វើការណែនាំអោយ លោកស្វែងរក នឹងត្រួតពិនិត្យទីតាំងតាមសាលារៀន ដែលមានដីទំនេរ ត្រៀមដាំបន្លែបង្ការ ឆាប់បានទទួលផល ដើម្បីត្រៀមទុកចែកជូនពលរដ្ឋភៀសសឹក អាចយកទៅបរិភោគបានមួយរយៈកាល។

អភិបាលខណ្ឌ៧មករា បានបន្តថា ជាក់ស្តែងការដាំដុះបន្លែនេះ គឺអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក ដោយមិនតម្រូវការប្រើប្រាស់ថវិកា ក្នុងការទិញនោះឡើយ ។ ហើយនៅថ្ងៃនេះ លោកបានចុះមកត្រួតពិនិត្យ នឹងណែនាំទៅកាន់នាយកសាលា ស្វែងរកនូវដីទំនេរសម្រាប់ដាំបន្លែបង្ការ ដូចជា ស្ពៃ , ត្រកួន នឹងផ្សេងៗទៀត ដែលឆាប់បានទទួលផល ត្រៀមទុកចែកអោយបងប្អូនភៀសសឹក ដែលមានការខ្វះខាតផងដែរ។

ក្នុងនោះដែរ លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់បន្ថែមថា ប្រសិនបើតាមសាលារៀន ខ្វះខាតគ្រាប់ពូជបន្លែសម្រាប់ដាំដុះ អាជ្ញាធរខណ្ឌនឹងផ្គត់ផ្គង់ ទៅតាមតម្រូវការ ដែលអាចដាំដុះបានគ្រប់គ្រាន់ផងដែរ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម