ព័ត៌មានអន្ដរជាតិ
តើ ត្រាំ អាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានទេ បើពេលនេះ សូម្បីថៃ ក៏លោកធ្វើអ្វីមិនចេញផងនោះ?
អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិទី២ លោក ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ បានអួតអាងថា ពេលឈ្នះតំណែងប្រធានាធិបតីប្រទេសមហាអំណាចផុតលេខ លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ។

កាលនោះ នរណាក៏ឆ្ងល់ដែរថា តើបុរសម្នាក់នេះមានយុទ្ធសាស្រ្តអ្វីហើយខ្លាំងកម្រិតណាទៅ ទើបអាចបញ្ចប់សង្គ្រាមត្រឹមរយៈពេលដ៏ខ្លីបែបនេះ។
យ៉ាងណា ឥឡូវជិត១ឆ្នាំហើយដែលលោកមិនទាន់ដោះស្រាយបាន ខណៈសង្គ្រាមនៅតែឆាបឆេះ នឹងអូសបន្លាយពេលកាន់តែយូរ ដ្បិតលោកបានដាក់ចេញផែនការសន្តិភាពនិងធ្លាប់ចរចាជាមួយភាគីជម្លោះទាំងសងខាងជាច្រើនលើកច្រើនសាមកហើយក៏ដោយ។
ងាកមកជម្លោះព្រំដែនកម្ពុជា-ថៃនៅតំបន់អាស៊ីអាគ្នេយ៍ឯណេះវិញ លោកត្រាំក៏ខិតខំណាស់ដែរ ចាប់តាំងពីរៀបចំឲ្យមានបទឈប់បាញ់រហូតដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដោយធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាសានប្តូរវេនឆ្នាំ២០២៥ អាន់វ៉ា អ៊ីប្រាហ៊ីម។

លោកត្រាំពិតជាប្រើឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមមួយនេះ ដើម្បីប្រាប់ពិភពលោកថា អាមេរិកពិតជាខ្លាំងនិងនៅតែជាមហាអំណាចលើសគេ ម្យ៉ាងលោកក៏ចង់ឈ្នះរង្វាន់ណូបែលសន្តិភាពផងដែរ ព្រោះមានសង្គ្រាមជាច្រើនទៀត ដែលលោកអះអាងថាបានបញ្ចប់។
សម្រាប់កម្ពុជា ប្រជាជននិងថ្នាក់ដឹកនាំ ពិតជាដឹងគុណនិងរំភើបក្រៃលែង ចំពោះការសម្របសម្រួលរបស់មហាអំណាចក្នុងការនាំសន្តិភាពមកជូន។
យ៉ាងណា លោកត្រាំ មិនអាចធ្វើឲ្យថៃព្រឺឡើយទោះមានការគំរាមដាក់ពន្ធគយខ្លាំងក្លា ហើយថៃហាក់គ្មានញញើតនិងទុកមុខឲ្យលោកត្រាំសោះ ព្រោះតែកងទ័ពថៃ បានបំពានបទឈប់បាញ់ម្តងហើយម្តងទៀត និងហែកចោលកិច្ចព្រមព្រៀងសន្តិភាព វាយប្រហារចូលកាន់តែជ្រៅក្នុងទឹកដីកម្ពុជា។

មិនត្រឹមកងទ័ព សូម្បីនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល ក៏បោះសម្តីយ៉ាងឈ្លើយមួយលើកជាពីរលើកទៅមេដឹកនាំសេតវិមានផងដែរ ដោយមិនខ្លាចអំណាចលោកត្រាំ សូម្បីបន្តិច។
មានសំណួរថា បើត្រាំមិនអាចដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃបានទេនោះ តើប្រធានាធិបតីអាមេរិករូបនេះ អាចមានឥទ្ធិពលទៅបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានទេ? ដូច្នេះ មានតែចាំមើលប៉ុណ្ណោះ ថាលោក ត្រាំ នឹងចាត់វិធានការអ្វីជាបន្តទៀតលើថៃ ដើម្បីឲ្យងាកទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


