ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trudeau ស្ថិតនៅក្រោម​សម្ពាធ​ ខណៈ​សមាជិកសភា​លាលែង​ពី​តំណែង ​ហើយ​កញ្ចប់​ថវិកា​រង​ការរិះគន់

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau នៅតែ​ស្ថិតក្រោម​សម្ពាធ​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​មួយ​ខណៈ​អ្នកតាក់តែង​ច្បាប់​ម្នាក់​បាន​លាលែង​ពី​តំណែង​ហើយ​កញ្ចប់​ថវិកា​មុន​ការបោះឆ្នោត​ដែលមាន​បំណង​ដាក់​ឥទ្ធិពល​លើ​អ្នកបោះឆ្នោត​សំខាន់ៗ​បាន​បង្ហាញថា ត្រូវបាន​ផ្តល់​តិចតួច​ពេក​ដើម្បី​ទប់ស្កាត់​ដំណឹង​អវិជ្ជមាន។

កញ្ចប់​ថវិកា​ដែល​លើកចុងក្រោយ​បំផុត​គឺ​មុន​ការបោះឆ្នោត​សហព័ន្ធ​ខែតុលា​គឺ​បានផ្តល់​ការចំណាយ​ថ្មីៗ​ដល់​អ្នកបោះឆ្នោត​ថ្នាក់កណ្តាល​ប៉ុន្តែ​មិន​អើពើ​ចំពោះ​សាជីវកម្ម​ទេ​។ វា​ក៏​ផ្តល់​តិចតួច​ផងដែរ​ដល់​ក្រុម​សំខាន់ៗ​ដូចជា​អ្នកបោះឆ្នោត​រាប់ពាន់នាក់​ដែល​បាន​គាំទ្រ​លោក Trudeau ក្នុងការ​បោះឆ្នោត​របស់​ប្រទេស​កាណាដា​កាលពី​ឆ្នាំ​២០១៥​។​

ការសម្រេចចិត្ត​របស់​សមាជិកសភា​ម្នាក់​ក្នុងការ​លាលែង​ពី​គណបក្ស​សេរីនិយម​ដែល​កំពុងកាន់​អំណាច​គឺ​បាន​ចោទ​ជា​បញ្ហា​ថ្មី​មួយ​ចំពោះ​រដ្ឋាភិបាល​ដែលមាន​ជម្លោះ​របស់លោក Trudeau ។​

លោក Trudeau បានធ្វើ​ការការពារ​ចាប់តាំងពី​ថ្ងៃទី​៧​ខែកុម្ភៈ​មកលើ​ការចោទប្រកាន់​ដែលថា មន្ត្រីជាន់ខ្ពស់​ដែល​កំពុងធ្វើការ​ឲ្យ​គាត់​បានដាក់​ឥទ្ធិពល​លើ​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ដើម្បី​ធានាថា ក្រុមហ៊ុន​សំណង់ SNC-Lavalin Group Inc បាន​ជៀសវាង​ការកាត់ទោស​ករណី​អំពើពុករលួយ​។​

វិបត្តិ​នយោបាយ​នេះ​បាន​គំរាមកំហែង​ដល់​ឱកាស​របស់​រដ្ឋាភិបាល​ក្នុងការ​ជាប់ឆ្នោត​ជាថ្មី​។ ការស្ទង់មតិ​បានបង្ហាញ​ថា គណបក្ស​សេរីនិយម​របស់លោក Trudeau អាច​ចាញ់ឆ្នោត​ដោយសារ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​រឿងអាស្រូវ​នេះ​។​

ការលាលែង​ពី​តំណែង​ចុងក្រោយ​បំផុត​នេះ​បាន​គ្របដណ្ដប់​លើ​បញ្ហា​ថវិកា​កាលពី​ថ្ងៃ​អង្គារ​ដែល​បាន​បែងចែក​ប្រាក់​រវាង​អ្នកចូលរួម​ថ្មី​មួយចំនួនធំ​និង​ជនជាតិ​កាណាដា​ដែល​ពេញចិត្ត​មួយចំនួន​តូច​ដែល​នៅ​សេស​ល់​។​

លោក Rob Edel ប្រធាន​មន្ត្រី​វិនិយោគ​នៅ​ក្រុមហ៊ុន Nicola Wealth Management បាន​ថ្លែងថា រដ្ឋាភិបាល​មិនបាន​ប្តេជ្ញា​កាត់បន្ថយ​ឱនភាព​ថវិកា​ដែលមាន​ទំហំ​ធំ​ជាង​ការសន្យា​របស់​គណបក្ស​សេរីនិយម​ទេ​។ លោក​បាន​និយាយថា នេះ​គឺជា​រឿង​នយោបាយ​ជាជាង​ការសម្រេចចិត្ត​ខាង​សេដ្ឋកិច្ច​។​

គណបក្ស​អភិរក្ស​ដែលជា​បក្សប្រឆាំង​ដ៏​សំខាន់​បាន​វាយប្រហារ​លោក Trudeau ឥតឈប់ឈរ​លើ​រឿង SNC-Lavalin ហើយ​បាន​ពណ៌នា​ថវិកា​នេះ​ថា​ជា​សំណូក​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114