ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​សិល្បៈ​មួយ​ចំនួន​ ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ លើ​ជំនួយការ​អ្នក​រៀបចំ​កម្មវិធី​ថត​ត្រៀម​សម្រាប់​បុណ្យ​ចូលឆ្នាំ​របស់​សមាគម​ទូរទស្សន៍

​ភ្នំពេញ ​៖​ ថ្មីៗ​នេះ​មាន​អ្នកសិល្បៈ​ល្បីៗ​មួយចំនួន ​បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ ​និង​បង្ហាញ​ការមិន​ពេញចិត្ត​ ក្រោយពេល​ចូលរួម​ថត​កម្មវិធី​ឲ្យ​សមាគម​ទូរទស្សន៍​ដើម្បី​ត្រៀម​សម្រាប់​ក្នុងឱកាស ​នៃ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខាងមុខនេះ​។ ​ខណៈ​ដែលមាន​ជំនួយការ​ នៃ​អ្នករៀបចំ​កម្មវិធី​ម្នាក់​បាន​ប្រើ​ចរិត​អំនួត​ខ្លាំង​លើ​អ្នក​សិល្បៈ​ដែល​បាន​ចូលរួម​ថត​សម្តែង។

ជាក់ស្តែង​មាន​តារា​សិល្បៈ​ដូចជា​ ៖ លោក ម៉ា ដូ​ណា ,​លោក គន់ រៀម​រតនៈ​(​ចែ​រ៉ូ​ហ្សា​) ,​លោក កា​វីន បាននាំគ្នា​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​រហូត​ទម្លាយ​ពី​អារម្មណ៍​ពិត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក ម៉ា ដូ​ណា ក៏បាន​ប្រកាស​ព្រមាន​ទម្លាយ​ឈ្មោះ​និង​អត្តសញ្ញាណ​របស់​បុគ្គល​ម្នាក់​នោះ​ទៀតផង។

លោក ម៉ា ដូ​ណា បាន​រៀបរាប់​បែបនេះ​ថា ចាំ​ស្តាប់​សម្តី​អញ​ មាន​ស្លាប់​ដោយសារ​ជំងឺ​ទាន់ហន់ អញ​នាំ​ប្តី​អញ​ និង​គ្រប់គ្នា​ទៅ​ថត​ចូលឆ្នាំ​អោយ​ទូរទស្សន៍​គឺ​គ្មាន​បាន​លុយ​មួយ​រៀល​ទេ​ណា តែ​អញ​ចង់បាន​មកវិញ​គឺ​ការគោរព​គ្នា​ទៅវិញទៅមក​។​ កុំមក​ធ្វើ​ឫក​ខ្មើត​ដាក់​អញ​ណា​មី​ខ្ទើយ មី​បក្សពួក ឆ្ងាញ់​ត្រង់​អញ​សួរ​បួន​ដង​មិន​ឆ្លើយ អញ​មិនមែន​តួ​អន់​ឯណា តួ​មានឈ្មោះ​ដូច​អញ​កាន់តែ​ល្បី​កាន់តែ​អោនលំទោន មិនមែន​ដូច​មី​ខ្ទើយ​លាក់​មុខ​…​។​

តារា​សម្តែង​លក្ខណៈភេទ​ទី​៣​លោក ម៉ា ដូ​ណា បាន​និយាយទៀតថា ដូច​យើង​បាន​ចេះ​រៀប​ចំណេះ​ប៉ុណ្ណឹង​កុំ​ខ្មើ​ត​ណា ពេល​ជួប​មុខ​អញ​កន្លែង​ណា​ដើរចេញ​អោយ​ផុតពី​អញ ​កុំអោយ​អញ​ដៀល ហើយ​បើ​បាន​ស្គាល់​អ្នកធំ​ដោយសារ​បានរៀបចំ​អញ្ចឹង​ហើយ​កុំ​អាង ប្រយ័ត្ន​បង្ហោះ​ឲ្យ​ល្បី ឲ្យ​គេ​ស្គាល់​ពី​សន្តាន​ខ្មើត​របស់​យើង មី​ស្លាប់​អ្វី​ក៏​រៀប​ចរិត​អ្វី​យ៉ាង​នឹង។ fuck កុំ​ឃើញ​អញ​លេងសើច​សប្បាយ​លើក​ឆាក​តែ​អញ​គុំ​ងែង​ណាស់ អញ​ស្អប់​ពួក​អា​សិល្បៈ​បាន​លោត​តិចតួច​បែប​នឹងធ្វើ​ឫក​ណាស់​។​

មិន​ខុសពី​លោក ម៉ា ដូ​ណា ប៉ុន្មាន​នោះទេ​សម្រាប់​តារា​សម្តែង​លោក គន់ រៀម រតនៈ ហៅ ចែ​រ៉ូ​ហ្សា ទន្ទឹមគ្នានេះ​ក៏បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​ដែរ​ថា ​តាំងចិត្ត និង​ស្បថ​ជាមួយ​ខ្លួនឯង​ថា ចាប់ពី​ម៉ោង​នេះ វិនាទី​នេះ ថ្ងៃនេះ ខែ​នេះ ឆ្នាំនេះ​តទៅ រាល់​កម្មវិធី​សិល្បៈ​បើ​មាន​មី​ចោរ​នេះ​ឬ អា​ត្រូវ​គ្រាប់​នរក ប៉ុន្មាន​ក្បាល​ឯង​ហ្នឹង​កាន់ អញ​សុខចិត្ត​ទៅ​ព្រៃវែង​ស្ទូងស្រូវ ធ្វើស្រែ​វិញ វា​ថ្លៃថ្នូរ​ជាង​ចូលរួម​កម្មវិធី​មី​ចោរ​អា​… អា​ត្រូវ​គ្រាប់​នរក​ឯង​កាន់​ហើយ​ពិតជា​សុំទោស។

តារា​សម្តែង​រូបនេះ​បាន​បន្តថា​ ពុក​ម៉ែ​បងប្អូន ញាតិ​អ្នកស្រុក និង​បងប្អូន​រួម​ជាតិ​មួយចំនួន​ដែល​តែងតែ​រង់ចាំ​តាមដាន​គាំទ្រ​មើល និង​រាំ​កម្សាន្ត​សប្បាយ​ជាមួយ​ខ្ញុំ​ក្នុងឱកាស​បុណ្យ​ចូរ​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ម្តងៗ​បុណ្យ​ចូរ​ឆ្មាំ​ថ្មី​ប្រពៃណីជាតិ​ឆ្មាំ​នេះ ក៏ដូចជា​ឆ្នាំ​បន្តបន្ទាប់​ទៀត បងប្អូន​ទាំងអស់គ្នា​អាច​នឹង​លែងឃើញ​វត្តមាន​រូបខ្ញុំ​តាម​បណ្តាល​កញ្ចក់​ទូរទស្សន៍ ក៏ដូចជា​ផលិតកម្ម​មួយចំនួន ឬក៏​អាច​តិច​បំផុត​បើ​មាន​រាល់​ឆ្នាំ​កន្លងៗ​ទៅ ។​

លោក គន់ រៀម​រតនៈ បន្ថែមទៀតថា​ខ្ញុំ​ស៊ូ ខ្ញុំ​ទ្រាំ ធ្វើ​ឆ្កែ ធ្វើ​ឆ្មា ធ្វើគ ធ្វើ​ថ្លង់ ធ្វើ​ភ្លើ​ល្ងើ​ល្ងង់​មិនដឹង​អី​ក៏​ព្រោះតែ​ម្យ៉ាង គឺ​ចង់​បម្រើ​អារម្មណ៍​បងប្អូន​ញាតិ​អ្នកស្រុក ក៏ដូចជា​ជនរួមជាតិ​មួយចំនួន​ដែល​តែង​គាំទ្រ​ខ្ញុំ ឲ្យ​បាន​សើច​សប្បាយ រសាយ​អារម្មណ៍​ពី​ទុក​កង្វល់​ទាំងឡាយ​តែ​ភាព​អត់ធ្មត់ ស៊ូទ្រាំ អស់នោះ​របស់​មនុស្ស ក៏ដូចជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ក៏​គង់​មាន​ដែន​កំណត់​ដែរ​។​

ចំណែកឯ​តារា​ប្រុស​លោក កា​វីន​ក៏បាន​បញ្ចេញ​ទស្សនៈ​មិន​ពេញចិត្ត​ដែរ​ថា​ ខ្ពើម​ចរិត​តារា​ដែល​ទើបតែ​ល្បី​តិចតួច​នឹង​ណាស់ ! មាន​នៅចាំ​កំណើត​ដើម​អត់ ? ធ្លាប់ជា​តួ​background ហើយ​សុំ​គេ​ថត ពូកែ​សម្តែង​ទាំង​ក្នុង​ទាំង​ក្រៅ​កុន​និយាយ​សម្តី​មើលងាយ​គេ​មិនអោយ​តម្លៃ​គេ​ដើរ​លើ​វិថី​តែមួយ​សោះ តែ​ច​រឹក​មិន​ច្រឡំ​នឹង​គេ​…​។​

តារា​ប្រុស​រូបនេះ​បាន​បន្ថែមថា​កុំភ្លេចថា មុន​ក្លាយជា​មេអំបៅ​កុំភ្លេចថា​ដំបូង​ឡើយ​ក៏​កើតចេញពី​សត្វ​ដង្កូវ​ដែរ បាន​ថត​តួ​ឯក តួ​រង អ្វី​ក៏​កាន់តែ​ខ្មើ​ត​ខ្លាំង​ម្ល៉េះ​ធ្វើ​ខ្លួនឯង​នឹង​ស្អាត​ខ្លាំង​មានតែ​មួយ​ក្នុង​លោក​? ជាង​ពី Supper Star ថៃ​ទៅទៀត​លោក​ម្ចាស់​ថ្លៃ សួរថា​បាន​អ្វី​មកវិញ ពីដំបូង​គ្រាន់​ចូលចិត្ត​ខ្លះ​យូរៗ​ទៅ​កាន់តែ​ខ្ពើម​តារា​ស្រុក​ខ្ញុំ​មួយចំនួន​។​

សូមបញ្ជាក់ថា​ថ្វីត្បិតតែ​មានការ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​និង​រិះគន់​ខ្លាំងៗ​លើ​ជំនួយការ​អ្នករៀបចំ​កម្មវិធី​ថត​ត្រៀម​សម្រាប់​បុណ្យចូលឆ្នាំ​របស់​សមាគម​ទូរទស្សន៍​រូបនេះ​ក៏ពិតមែន​ប៉ុន្តែ​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បុគ្គល​រូបនោះ​នៅឡើយ​ទេ​ខណៈ​មាន​មហាជន​មួយចំនួន​បាន​លើក​ជា​សំនួ​រថា​តើ​បុគ្គល​ម្នាក់​នោះ​ជាន​ណា​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114