ព័ត៍មានទាន់​ហេតុការណ៏
Search

បាបកម្ម! ម្តាយ​កូន​ពីរនាក់​ ដែល​បាន​ល្បួង​នារី​ម្នាក់ ​ឲ្យ​ភ្ញៀវ​រួមភេទ​នោះ ត្រូវ​ចាប់ខ្លួន​

កណ្តាល​ ៖ ​ជន​សង្ស័យ​ពីរ​នាក់ ម្តាយ ​និង​កូន បាន​រួម​គំនិត​គ្នា ​ល្បួង​នារី​ម្នាក់ ​ឲ្យ​ទៅ​ធ្វើការ​នៅផ្ទះ​ខ្លួន​រួច​ប្រើល្បិច​ហៅភ្ញៀវ​មក​រួមភេទ​ និង​បន្ត​យក​នាង​ទៅតាម​ខេត្ត​ ដេក​ជាមួយ​ភ្ញៀវ ​ចុងក្រោយ​អស់លក្ខណ៍ ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ។

ហេតុការណ៍​ខាង​លើ​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី​១៩ ខែ​មីនា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​០០​នាទី​នៅ​ចំណុច​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល។

ជនរងគ្រោះ ​ឈ្មោះ​ ន ស រ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនសង្ស័យ​០២​នាក់ ទី​០១​-ឈ្មោះ អួន សារ៉ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​គ្រូទាយ​មាន​ទី​លំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល។ ទី​០២​-ឈ្មោះ ឡេង សា​វន ភេទ​ស្រី អាយុ​៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​តុ​ការ ​មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល។​

​នគរបាល​ស្រុក​កៀនស្វាយ​បានឲ្យដឹងថា ​នៅ​ថ្ងៃទី​១៨ ​ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​១៥​នាទី​ឈ្មោះ អួន សារ៉ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​គ្រូ​ទស្សន៍ទាយ មាន​ទីលំនៅ​ភូមិ​ស្ពាន​ដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​ជិះ​ឡាន​តាក់ស៊ី​ មក​ទស្សន៍ទាយ​ឲ្យ​ ឈ្មោះ ន ស រ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ​ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​ថា ៖​ ចុងខែ​បី ដើមខែ​បួន​នេះ​ មាន​គ្រោះថ្នាក់​ដល់​ខ្លួន បើ​ចង់​ផុត​គ្រោះ​គេចខ្លួន​ចេញពីផ្ទះ​សិន​ទៅ បើ​ចង់​ធ្វើការ​ងារ​ អ៊ំ​ទុក​លេខ​ទូរស័ព្ទ​០៩៦ ៧៦២ ០៨៤ ៤​ និង​០៩៧ ៥០១ ៥២៧ ៩ ឲ្យ​ទាក់ទង​អ៊ំ​ទៅ។​ ក្រោយពី​ទស្សន៍ទាយ​រួចរាល់ ​ឈ្មោះ ​អួន សារ៉ន ក៏​ជិះឡាន​តាក់ស៊ី​ត្រឡប់ទៅផ្ទះ​វិញ​។

លុះដល់​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​២៥​នាទី​ ឈ្មោះ ន ស រ បាន​ជិះ​ឡាន​ឈ្នួល​ទៅ​ស្នាក់នៅ​ផ្ទះ​របស់ ​ឈ្មោះ អួន សារ៉ន លុះដល់​ម៉ោង​១៩​និង​០០​នាទី ឈ្មោះ ឡេង សា​វន ហៅ​ឌួង ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាប់​ទឹកកក​(​កូនបង្កើត​អួន​ សារ៉ន​) បាន​ទូរស័ព្ទ​ហៅ​មនុស្ស​ប្រុស​ម្នាក់ ​ឲ្យ​មក​ដេក​ជាមួយ​ ឈ្មោះ​ ន ស រ នៅផ្ទះ​របស់ អួន សារ៉ន ដោយ​មនុស្ស​នោះបាន​ឲ្យ​ប្រាក់​ចំនួន​៥០.០០០រៀល​ ថ្លៃ​ដេក​រួមភេទ រួច​មនុស្ស​ប្រុស​នោះ ​ក៏​ចេញទៅ​បាត់ទៅ។ លុះដល់​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦​និង​៣០​នាទី​ ឈ្មោះ អួន សារ៉ន បាន​ជិះឡាន​ឈ្នួល​នាំ​ឈ្មោះ ន ស រ ទៅ​ដេក​រួមភេទ​ជាមួយ​តា​ចាស់​ម្នាក់​ នៅផ្ទះ​សំណាក់​ផ្លូវបំបែក​គោ​ដេក​បី​ ទី​រួម​ខេត្ត​ស្វាយរៀង ប៉ុន្តែ​ពេលនោះ​តា​ចាស់​នោះបាន​សួរថា អ្ហែង​ធ្លា​ប់​រកស៊ី​អញ្ចឹង​អត់ ជនរងគ្រោះ ​បាន​ឆ្លើយ​ថា ខ្ញុំ​មិន​ធ្លាប់​រកស៊ី​អញ្ចឹង​ទេ រួច​តា​ចាស់​នោះ​ មិន​ដេក​ជាមួយ​ជនរងគ្រោះ​ឡើយ ដោយ​ឲ្យ​ប្រាក់​ចំនួន​១០០.០០០​រៀល(​ដប់​ម៉ឺន​រៀល​)​ ទៅ​ជនរងគ្រោះ​ត្រឡប់​ទៅផ្ទះ​វិញ​។

នគរបាល​បញ្ជាក់​ថា​ ក្នុង​ថ្ងៃ​ដដែល ​ម៉ោង​២២​និង​១០​នាទី​ ឈ្មោះ ឡេង សា​វន​ ហៅ​ឌួង​(​កូនស្រី​អួន​សារ៉ន​)​បាន​និយាយ​ថា ថ្ងៃនេះ​គ្មាន​លុយ​បង់​អង្គការ​ទេ​អញ រក​ម៉ូយ​ឲ្យ​ដេក​ជាមួយ​ជនរងគ្រោះ ​ដើម្បី​យកលុយ​បង់​អង្គការ។ ពេលនោះ​ ជនរងគ្រោះ​ស្តាប់​ឮ បាន​តេ​ទូរស័ព្ទ​ប្រាប់​បងជីដូនមួយ​ឲ្យ​មក​យក​ខ្លួន​ចេញពីផ្ទះ​ អួន សារ៉ន ត្រឡប់មក​ផ្ទះ​វិញ។ លុះដល់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍ ​សហការ​ជាមួយ​ផ្នែក​ជំនាញ​ និង​កម្លាំង​នគរបាល​ស្រុក​លើក​ដែក​ នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114