ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេងឥន្ធនៈ ​កាល់​តិច ​ជាមួយ​បច្ចេកវិទ្យា Techron​ថ្មី ជួយ​លាង​សម្អាត​ម៉ាស៊ីន​យានយន្ត​នៅ​កម្ពុជា​

ភ្នំពេញ​ ៖ ​ប្រេងឥន្ធនៈ កាល់​តិច ជាមួយ Techron មាន​បច្ចេកវិទ្យា Clean & GlideTechnology បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លាង​សម្អាត​ប្រព័ន្ធ​ប្រេង​ បាន​យ៉ាង​ល្អឥតខ្ចោះ បើ​ធៀប​ទៅ​នឹង​រថយន្ត​ ដែល​ចាក់​ប្រេងឥន្ធនៈ​គុណភាព​មិនល្អ។

លទ្ធផល​ចេញពី​162 ស៊ូ​ប៉ាប់​ពី​ការពិនិត្យ​រថយន្ត​ចំនួន​២៣​នៅ​កម្ពុជា បាន​បង្ហាញ​ថា រថយន្ត​ ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈ កាល់​តិច ទទួល​បាន​ពិន្ទុ​ជា​មធ្យម 9.7 លើ 10 ទៅលើ​ភាព​ស្អាត ក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន ដែល​ល្អ​ខ្លាំង​បើ​ធៀប​ទៅ​ប្រេងឥន្ធនៈ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ធំៗ ដែល​ទទួលបាន​ពិន្ទុ​មធ្យម​ត្រឹមតែ 7.6 លើ 10។

ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope នៅ​ប្រទេស​កម្ពុជា​បង្ហាញថា ប្រេងឥន្ធនៈ កាល់​តិច ជាមួយ Techron:registered: ផ្តល់នូវ​ប្រព័ន្ធ​លាង​សម្អាត​ដ៏​អស្ចារ្យ ជាមួយ​លទ្ធផល​ពិន្ទុ​ទទួល​បានជា​មធ្យម 9.7 លើ 10 ទៅលើ​ភាព​ស្អាត​ក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​។​

លោក Daniel Hwang ដែលជា​នាយក​គ្រប់គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Chevron ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​អ្នកបើកបរ​យានយន្ត​ជាធម្មតា​មិនដឹង​ពី​ស្ថានភាព​នៃ​យានយន្ត​របស់ខ្លួន​ទេ។ ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ផ្តល់ឱកាស​ឲ្យ​យើង បង្ហាញ​ដល់​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​បានដឹងថា ប្រេងឥន្ធនៈ​កាល់​តិច ជាមួយ Techron:registered: ជួយ​រក្សា​ម៉ាស៊ីន​យានយន្ត​បាន​ស្អាត ផ្តល់​ឲ្យ​យានយន្ត​ដំណើរ​ការល្អ ដោយ​មិន​គិតពី​អាយុកាល​យានយន្ត​របស់​ពួកគេ​”​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា “​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope នៅ​ប្រទេស​កម្ពុជា​នេះ បានបង្ហាញ​ពី​លទ្ធផល​គួរ​ឲ្យ​ចាប់អារម្មណ៍ សម្រាប់​ប្រភេទ​រថយន្ត​ចាស់ៗ​ដែល​ចាក់​ប្រេងឥន្ធនៈ​កាល់​តិច​ទៀងទាត់ យើង​ពិនិត្យឃើញថា​នៅក្នុង​ស៊ូ​ប៉ាប់​ម៉ាស៊ីន​គឺ​នៅតែមាន​ស្ថាន​ភាពល្អ​បំផុត​” ។

លោក Greg Engeler ដែលជា​អ្នកឯកទេស​វិស្វកម្ម​ផ្នែក​ផលិតផល​របស់​ក្រុមហ៊ុន Chevron នៅ​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “​ការធ្វើ​តេស្ត​ដោយ​ប្រើ​ឧបករណ៍ Boroscope ជួយ​បង្ហាញ​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ស្វែងយល់ថា មិនមែន​គ្រប់​ប្រភេទ​ប្រេងឥន្ធនៈ​សុទ្ធតែ​ផលិតឡើង​មានគុណ​ភាពល្អ​ដូចគ្នា​នោះទេ​។ តាមរយៈ​ការ​ធ្វើ​តេស្ត​ដោយផ្ទាល់​នេះ បញ្ជាក់​យ៉ាងច្បាស់​ថា ប្រេងឥន្ធនៈ​កាល់​តិច​ជួយ​ឲ្យ​គ្រប់ផ្នែក សំខាន់ៗ​នៃ​ម៉ាស៊ីន​ស្អាត ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ 5 យ៉ាង​ដូចជា ធ្វើ​ឲ្យ​ម៉ាស៊ីន​ខ្លាំង សន្សំសំចៃ​ប្រេង កាត់បន្ថយ​ផ្សែង ម៉ាស៊ីន​ដំណើរ​ការល្អ និង​បង្កើន​ទំនុកចិត្ត​”​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា “​នេះ​ក៏​ជា​លើកដំបូង ដែល​ប្រេងឥន្ធនៈ កាល់​តិច ជាមួយ​បច្ចេកវិទ្យា Techron:registered: ថ្មី បានធ្វើ​តេស្ត​ក្រោម​ស្ថានភាព​រថយន្ត​នៅ​កម្ពុជា ដែល​ចាក់​ប្រេងឥន្ធនៈ​ផ្សេងៗ នៅក្រោម​លក្ខ​ខ័​ណ្ឌ​នៃ​បរិយាកាស ការបើកបរ និង​ចរាចរណ៍​ដូចគ្នា​។ យើង​ពិត​ជាមាន​មោទនភាព ដែល​បច្ចេកវិទ្យា​លាង​សម្អាត Clean and Glide ចុងក្រោយបង្អស់​នេះ បង្ហាញ​ពី​ថាមពល​លាង​សម្អាត​ដ៏​អស្ចារ្យ ដើម្បី​ជួយ​ឲ្យ​ម៉ាស៊ីន​យានយន្ត​របស់​អតិថិជន​យើង​ដំណើរ​ការល្អ​បំផុត​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114