ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ ប្រទះឃើញ​សព​បុរសម្នាក់​អណ្តែត​ទឹក ​សមត្ថកិច្ច​ប្រចាំ​គ្នា​ស្រង់​

ភ្នំពេញ ៖ សព​បុរស​ម្នាក់ ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត​ទឹក ទន្លេសាប ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់​ម្តុំ​ជួសជុល​ទូក​អូប័រ ​ពួកគាត់​ក៏បាន​អូស​ទៅ​កណ្តាល​ទន្លេ​ហើយ​ក៏បាន​អណ្តែត​ទៅដល់​ស្ពាន​ជ្រោយចង្វា ​ខណៈ​ដែល​ខាង​ប៉ូលិស​ខណ្ឌ​ដូនពេញ​ ក៏​រុញ​សព​ឲ្យ​មក​កណ្តាល​វិញ ពោល​ គឺ​រុញ​ ទៅ​រុញ​មក​ដាក់គ្នា។​

ហេតុការណ៍​ប្រទះឃើញ​សព​បុរស​ខាងលើ​ កាលពី​វេលា​ម៉ោង6ព្រឹក រហូតដល់​ម៉ោង8 ប្រជាពល​រដ្ឋ​ អូស​ទៅ​ដា​ក់នៅ​កណ្ដាល​ទន្លេ ថ្ងៃ​ទី 22 ខែ​មីនា​ ឆ្នាំ 2019 នៅ​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ​ខណ្ឌ​ឫស្សី​កែវ។​

សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ ​មាន​ភិនភាគ​ស្លៀក​ខោ​ខោវប៊យ​ជើងវែង​ ពាក់​អាវយឺត អាយុ​ប្រហែលជា 30 ឆ្នាំ។

បន្ទាប់ពី​ សព​បុរស​ខាងលើ​អណ្តែត​ទឹក​ដល់​ទឹកដី​សង្កាត់​ឫស្សី​កែវ​ សមត្ថកិច្ច​ប៉ុស្តិ៍​ឫសី​កែវ ​ក៏​បាន​មក​ស្រង់​លើក​សាកសព​មក​លើ​គោក​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114