Connect with us

ព័ត៌មានអន្ដរជាតិ

​សហរដ្ឋអា​មេរិកចាប់​ផ្តើម​ផលិត​រថយន្ត​ដែល​អាច​ហោះ​ហើរ​បាន​ដំបូង​គេ​ នៅ​លើ​ពិភព​លោក

បានផុស

នៅ

ក្រុមហ៊ុន​ Alef Aeronautics​ ដែលផលិត​រថយន្ត​អាច​ហោះ​បាន​ បានចាប់ផ្តើម​ដំណើរ​ការ​ផលិតដំបូង​គេ​​នៅ​សហរដ្ឋ​អាមេរិក​​ ព្រមទាំង​គ្រោង​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​ ២០២៦ខាង​មុខ​​។ នេះ​ជា​ការ​ផ្តួច​ផ្តើម​របស់​សហរដ្ឋអាមេរិក ដែល​រថយន្តនេះ​​អាច​ចល័ត​បាន​ដោយ​មិន​ប៉ះ​ពាល់​បរិស្ថាន​។

រថយន្តដែល​អាច​ត្រូវ​បញ្ជា​ឲ្យ​ហោះបាន​​។ Online
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jim Dukhovny នាយក​ប្រត្តិបត្តិ​​ Alef Aeronautics បាន​សម្តែង​អារម្មណ៍​រំភើបថា​៖​«ពួក​យើង​សប្បាយ​ចិត្ត​ដែល​​អាច​ផលិត​រថយន្តនេះ​បាន​ តាម​អ្វី​ដែល​យើង​រំពឹង​ទុក។ ហើយទី​បំផុត ​ពួក​យើង​បាន​សម្រច​បំណង​ដែល​អាច​ធ្វើឱ្យ​រថ​យន្ត​អាច​ហោះ​បាន​»។ នេះ​បើតាម​អ្វី​ដែល​លោក​បាន​និយាយ​កាល​ពី​ថ្ងៃទី៩​ខែ​ឆ្នូ ឆ្នាំ​២០២៥ តាម​រយៈ​កាសែត New York Post។

ក្រុមហ៊ុន​ បាន​​ឲ្យ​ដឹង​​ថា រថយន្តម៉ូដែល A គឺ​ប្រើ​ថាម​ពល​​អគ្គិសនី​សុទ្ធ​ដែល​អាច​ចល័តដោយ​សុវត្ថិភាព​​ ជាមួយ​សមត្ថភាព​ចុះ​ចត​ដោយ​ពុំ​​មាន​គ្រោះ​ថ្នាក់​។ រថ​យន្ត​នេះ​ផលិត​នៅ​រោង​ចក្រ Silicon Valley ម៉ាក​ Alef ហើយ​វា​មាន​តម្លៃ ៣០ម៉ឺន​ដុល្លាអាមេរិក សម្រាប់ការ​កក់​​​ទុក​​មុន​។ រថយន្ត​​ដែល​ចេញ​ដំបូង​គេ​ នឹង​មាន​ការ​ធានា​ដោយ​អ្នក​ជំនាញ​យានយន្ត​​ជា​ច្រើន​ខែ ជាពិសេស​ក្រុម​ហ៊ុន​បាន​ឱ្យ​អតិថិជន​សាកល្បង​ជាក់​ស្តែង​ផង​ដែរ មុនពេល​ទិញ​យក​ទៅ​ប្រើ​ប្រាស់។

គួរឱ្យ​ដឹង​ផង​ដែរ​ថា រថយន្ត​ម៉ូដែល A អាច​បើកបរ​បាន​ទាំង​នៅ​លើ​ដី​​ ហើយ​មាន​មុខ​ងារ​ដូច​រថយន្តអគ្គិសនី​ធម្មតា​ ដែល​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​តូចៗ​ចំនួន៤​ ម៉ាស៊ីន​នោះ​​មាន​ទី​តាំង​នៅ​ក្នុង​កង់​នីមួយៗ​របស់​រថ​យន្ត​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​ដែល​រួចរាល់ដាក់ឱ្យ​ដំណើរ​​​ការនៃ​ការ​ហោះ​ហើរ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​រុញដ៏​មាន​ថាមពល​ជុំវិញ​កៅ​អី​អ្នក​បើក​បរ​ដើម្បី​លើក​ចេញ ដោយ​ឈានដល់ល្បឿន ១១០ម៉ាយក្នុងមួយម៉ោង (ស្មើនឹង​១៧៧គីឡូម៉ែត្រក្នុងមួយម៉ោង) នេះ​បើ​យោង​តាម​សារព័ត៌​មាន Daily Mail។

រថយន្ត​នេះ​មាន​ទម្ងន់​ត្រឹម​តែ ៣៨៥​គីឡូក្រាម ហើយ​ម៉ូដែល A មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជារថយន្ត​ដែល​មាន​ល្បឿន​យឺត​ល្មម​ វា​កំណត់​បាន​ ២៥ម៉ាយ ​ក្នុង​មួយ​ម៉ោង​នៅ​លើ​ផ្លូវ​សាធារណៈ (​​ក្នុង១ម៉ាយ​មាន​​ចម្ងាយស្មើ​១.៦​គីឡូម៉ែត្រ​)។ រថយន្ត Alef បាន​ទទួល​ការ​បញ្ជា​ទិញ​ជា​មុន​ពេល​ចេញ​ជា​ផ្លូវ​ការ​ចំនួន ៣៥០០គ្រឿង ដែល​មាន​តម្លៃ ១ពាន់​​លាន​ដុល្លារអាមេរិក៕

ណឺ មិនា​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម