ព័ត៍មានទាន់​ហេតុការណ៏
Search

យក​សាំង​ដុត​ក្មេង​ ​ដោយសារ​ខឹង​លួច​លុយ​១​ម៉ឺន​រៀល​

សៀមរាប​ ៖ ស្ត្រីជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន ករណី​ជន​បង្ក​បាន​យក​សាំង​ដុត​លើ​ខ្លួន​ក្មេងប្រុស​ម្នាក់ ​បណ្តាល​ឲ្យ​របួសធ្ងន់​ ដោយសារតែ​ខឹង​នឹង​លួច​លុយ​ត្រឹមតែ​១​ម៉ឺន​រៀល​។​

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​មោង​១១​និង​០០​នាទី​ ថ្ងៃទី​២២​ ខែ​មីនា​ ឆ្នាំ​២០១៩​ ភូមិ​គោក​ក្នាំ​ង ឃុំ​រើ​ល ស្រុក​ពូក ខេត្ត​សៀមរាប​។​

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​ឈ្មោះ តែម មឿត ភេទ​ស្រី​(​តែងខ្លួន​ធ្វើ​ប្រុស​)​ អាយុ​៣៩​ឆ្នាំ​ នៅ​ភូមិ​គោក​ក្នាំ​ង ឃុំ​រើ​ល ស្រុក​ពូក បាន​ចាក់​សាំង​ដុត​ទៅលើ​ជនរងគ្រោះ​ ឈ្មោះ​ ពន​ ប៉ិន​ ភេទ​ប្រុស​ អាយុ​០៩​ឆ្នាំ​ នៅ​ភូមិ​ជុំ​គ្នា​ សភាព​រងគ្រោះ​ឆេះ​រលាត់​ស្បែក​មួយ​ចំហៀង​ខ្លួន ​ផ្នែក​ខ្នង​ខាងឆ្វេង​។

​លោក​បន្តថា មូលហេតុ​ខឹង​ជនរងគ្រោះ​លួច​លុយ​អស់​ចំនួន​១​ម៉ឺន​រៀល​។​ ចំណែក ជនសង្ស័យ ក៏បាន​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ។​

លោក​បន្ថែមថា ក្រោយពេល​កើតហេតុ ​កម្លាំង​ជំនាញ​ បាន​ចុះ​ស្រាវជ្រាវ​កន្លែងកើតហេតុ កសាង​សំណុំ​រឿង ធ្វើការ​ស្រាវជ្រាវ និង​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ ​និង​ឃាត់​ជនសង្ស័យ​បាន​ហើយ​ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក អនុវត្ត​នីតិវិធី​បន្ត​។​

ក្នុងនោះដែរ​ លោក​អភិបាលខេត្ត​សៀមរាប បាន​បញ្ជូន​ក្រុមការងារ​មក​សួរសុខទុក្ខ​ និង​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ផង​ដែរ​៕