ព័ត៍មានទាន់​ហេតុការណ៏
Search

ទុស្សេ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ផ្ទះ​លោក​មេឃុំ​លំ​ទង​១​ខ្នង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ អស់​២០%

​ឧ​ត្ត​រ​មានជ័យ​ ៖ ​មាន​គ្រោះ​​​អគ្គិភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ភូមិ​ទួល​ទ្រាស ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ឈ្មោះ​​ ជន រះ ភេទ​ប្រុស ​អាយុ​៥៧ឆ្នាំ ​រស់នៅ​ភូមិ​/ឃុំ​ខាងលើ មុខរបរ ជា​មេឃុំ​លំ​ទង។ សម្ភារៈ​ដែល​រង​ការ​ខូចខាត​រួមមាន ​៖ ផ្ទះ​ទំហំ​៩.៥០​ម៉ែត្រ ​x១៧​ម៉ែត្រ ថ្ម​ក្រោម ឈើ​លើ ឆេះ​ខូចខាត​២០% និង​សម្ភារៈ​មួយ​ចំនួន​ទៀត។

សមត្ថកិច្ច​បានឲ្យ​ដឹង​ទៀតថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ មកពី​ទុស្សេ​ខ្សែភ្លើង។ ករណី​នេះ អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​១ គ្រឿង ជួយ​អន្តរាគមន៍​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង​០៩​និង​៤០​នាទី ថ្ងៃ ខែ​ឆ្នាំ​ដដែល ក្នុង​នោះ​មានការ​ចូលរួម​ពី​រថយន្ត​ក្រុមហ៊ុន ​លឹម​ ហេង គ្រុប ១​គ្រឿង ម៉ូតូ​រ៉ឺម៉ក​ទឹក​ និង​ សមត្ថកិច្ច មហា​ជន​ជាច្រើន​នាក់​ផងដែរ៕