ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ស្រា​ជោកជាំ ចុះ​ងូតទឹក ​លង់​ស្លាប់ នៅ​ស្រុក​កូន​មុំ​

​​រតនគិរី ៖ ស្ត្រី​ម្នាក់​ បាន​ស្លាប់បាត់​បង់ជីវិត ​ខណៈ​ចុះទៅ​ងូត​ទឹកស្រះ​លង់​ស្លាប់ ​នៅ​ត្រង់ចំណុច​ការដ្ឋាន​ទី​៧ នៃ​ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ​(​វៀតណាម​)​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​សុក្រ ២​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ​ ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​។​

​មន្ត្រីនគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ ឈ្មោះ យ៉េន សា​អ៊ីម អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​
​រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កម្មករ​ក្រុមហ៊ុន​ហ័ង​អញ់​។​

​មន្ត្រីនគរបាល​បាន​បន្តថា មូលហេតុ​ នៃ​ការស្លាប់​នេះ​ ដោយសារ ស្រវឹង​ស្រា​ជោកជាំ​ ហើយ​ចុះទៅ​ងូតទឹក​ស្រះ​នៅក្បែរនោះ​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ បានធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព ពុំ​មាន​អ្វី​ស្លាកស្នាម​នោះ​ទេ ហើយ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕