ព័ត៍មានទាន់​ហេតុការណ៏
Search

រំលោភ​កូន​២​នាក់​បានសម្រេច ខណៈ​ម្តាយ​ជនរងគ្រោះ​មិន​នៅផ្ទះ​

សៀមរាប​ ៖​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បុរស​ជា​ឪពុកចុង​ម្នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់​ខ្លួន ទៅតាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្តាយ​របស់​រងគ្រោះ បន្ទាប់ពី​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​កូនដើម​ចំនួន​២​នាក់​រួចមក​ ដែល​ទើប​នឹង​មាន​អាយុ​៨​ឆ្នាំ​ និង​១៣​ឆ្នាំ​ប៉ុណ្ណោះ​។​

ហេតុការណ៍​ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២២ ​ខែ​មីនា ​ឆ្នាំ​២០១៩​ ស្ថិតនៅ​ភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។​

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​រំលោភ​សេពសន្ថវៈ បង្កដោយ​ឪពុកចុង​មាន ឈ្មោះ ដែង ឆាន អាយុ​៣៩​ឆ្នាំ ទៅលើ​កូនស្រី​ចំនួន​២​នាក់ ដែលមាន​អាយុ​ទើបតែ​១៣​ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ​៨​ឆ្នាំ បានសម្រេច ខណៈ​ពេល​ដែល​ម្តាយ​មិន​នៅផ្ទះ ​ជាប់រវល់​ទៅ​ខេត្ត​ព្រះវិហារ​។​

​សមត្ថកិច្ច​បន្តថា ក្មេងស្រី​រងគ្រោះ​មាន ឈ្មោះ ស​.​ស​.​រ​.​ អាយុ​១៣​ឆ្នាំ​ និង​ ឈ្មោះ ​ស​.​ឡ​. អាយុ​៨​ឆ្នាំ រស់​នៅ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង។​

ជនសង្ស័យ​ ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114