ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​មូស្លីម​វិល​ត្រឡប់​ទៅ​វិហារ​ឥស្លាម​ក្រុង Christchurch វិញ​ បន្ទាប់ពី​ការវាយប្រហារ

ជន​មូស្លីម​បានធ្វើការ​អធិស្ឋាន​នៅ​វិហារ​ឥស្លាម​ដ៏​ធំ​របស់​ទីក្រុង Christchurch នៅ​ថ្ងៃ​សៅរ៍​ជា​លើកដំបូង​ចាប់តាំងពី​ខ្មាន់កាំភ្លើង​បានសម្លាប់​រង្គាល​អ្នក​ថ្វាយបង្គំ​នៅ​ទីនោះ​ខណៈពេល​ប្រទេស​នូ​វែ​ល​សេ​ឡង់​ព្យាយាម​វិល​ត្រលប់​ទៅរក​ភាព​ធម្មតា​ឡើងវិញ​បន្ទាប់ពី​សោកនាដកម្ម​នេះ​។​

វិហារ​ឥស្លាម Al Noor ត្រូវបាន​គ្រប់គ្រង​ដោយ​ប៉ូលិស​សម្រាប់​ការស៊ើបអង្កេត​និង​ហេតុផល​សន្តិសុខ​បន្ទាប់ពី​ខ្មាន់កាំភ្លើង​ឈ្មោះ Brenton Tarrant បាន​វាយប្រហារ​ជន​មូស្លីម​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ទីនោះ​និង​នៅ​វិហារ​ឥស្លាម​តូច​មួយទៀត​សម្រាប់​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ​កាលពី​ថ្ងៃទី​១៥​ខែមីនា​ដោយ​សម្លាប់​មនុស្ស​ចំនួន​៥០​នាក់​។​

ប៉ុន្តែ​វិហារ Al Noor ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ឥស្លាម​មូលដ្ឋាន​វិញ​នៅ​ថ្ងៃ​សៅរ៍​ហើយ​បានចាប់ផ្តើម​អនុញ្ញាត​ឲ្យ​ក្រុម​តូចៗ​ចូលទៅក្នុង​បរិវេណ​របស់ខ្លួន​នៅពេល​ថ្ងៃត្រង់​។​

លោក Saiyad Hassen អ្នកស្ម័គ្រចិត្ត​ម្នា​ក់នៅ​វិហារ Al Noor បាន​និយាយថា “​យើង​បានអនុញ្ញាត​ឲ្យ​មនុស្ស​ចំនួន​១៥​នាក់​ក្នុង​មួយ​លើក​ដើម្បី​ទទួលបាន​ភាព​ធម្មតា​”​។ លោក​បាន​បន្ថែមថា មិនទាន់មាន​ផែន​ការបើក​ឡើងវិញ​ពេញលេញ​នៅឡើយ​ទេ​។​

ក្នុងចំណោម​អ្នក​ទីមួយ​ដែល​បាន​ចូល​គឺ​លោក Vohra Mohammad Huzef ដែល​បាន​រួច​ផុតពី​ការ​បង្ហូរឈាម​។ លោក Huzef ដែលជា​វិស្វករ​ស៊ីវិល Christchurch មកពី​ប្រទេស​ឥណ្ឌា​បាន​និយាយថា មិត្ត​រួម​បន្ទប់​របស់គាត់​ពីរ​នាក់​ត្រូវបាន​សម្លាប់​ហើយ​គាត់​អាចរ​ស់បាន​ដោយសារតែ​លាក់ខ្លួន​នៅក្រោម​សាកសព​។​

ការវាយប្រហារ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រទេស​ដែលមាន​ប្រជាជន​ចំនួន​៤.៥​លាន​នាក់​មួយ​នេះហើយ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ័យរន្ធត់​នៅ​ទូទាំង​ពិភពលោក​។​

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​មាន​ភាពស្ងប់ស្ងាត់​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​កត់សម្គាល់​រយៈពេល​មួយ​សប្ដាហ៍​ចាប់តាំងពី​ការសម្លាប់​រង្គាល​នេះ​ខណៈ​ជន​មូស្លីម​បាន​អំពាវនាវ​ឲ្យ​ការ​អធិស្ឋាន​ត្រូវបាន​ផ្សាយ​ទូទាំងប្រទេស​ហើយ​បន្ទាប់មក​មានការ​ស្មឹង​ស្មា​ធ​រយៈពេល​ពីរ​នាទី​សម្រាប់​អ្នកស្លាប់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114