ព័ត៍មានទាន់​ហេតុការណ៏
Search

វី​តា​ល់​ ចូលរួម​លើក​តម្កើង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទាំង​៨​របស់​កម្ពុជា

ភ្នំពេញ​ ៖ វី​តា​ល់​បាន​ច្នៃប្រឌិត​នូវ​រចនាប័ទ្ម​សម្បក​វេចខ្ចប់​ថ្មី​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​ទាំង​៨ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ផ្លូវការ​អង្គកា​យូណេស្កូ​ដើម្បី​រួមចំណែក​លើកតម្កើង​មោ​ទ​ភាព​ជាតិខ្មែរ។

រចនាប័ទ្ម​នៃ​សម្បក​កេស​ថ្មី​នេះ​មាន​លក្ខណៈ​ថ្មី​ប្លែក ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា ព្រោះ សម្បត្តិ​បេតិកភណ្ឌ​ទាំង​៨ ​បានដាក់​បញ្ចូល​នៅលើ​សម្បក​កេស​វី​តា​ល់​ដ៏​ស្រស់​ស្អាត​។ វី​តា​ល់​ក៏​បង្ហាញ​ព័ត៌មាន​អំពី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ និង​កាលបរិច្ឆេទ​ថ្ងៃ​ចុះ​បញ្ជី​ផ្លូវការ​នៅ​លើ​ស្លា​ក​ដប​រំលេច​ចេញ​នូវ​ភាព​ស្រស់ស្អាត​ពោរពេញ​ដោយ​មោទនភាព​ផងដែរ។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់ បាន​មានប្រសាសន៍ថា ការ​រចនា​សម្បក​វេច​ខ្ចប់​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​កម្ពុជា​ទទួលបាន ធ្វើឡើង​ដោយ​ផ្អែកលើ​គោលបំណង​ធំៗ​៣៖ ១. លើក​តម្កើង​មោទនភាព​ជាតិ​កំឡុងពេល​ចូលឆ្នាំ​ប្រពៃណីជាតិ ២.​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ខ្មែរ ៣. ចូលរួម​ថែរក្សា​និង​អភិរក្ស​សម្បត្តិ​បេ​តិក ភណ្ឌ​ដ៏​កម្រ​របស់​កម្ពុជា​។

គួរ​បញ្ជាក់ថា​សម្បត្តិ​បេតិកភណ្ឌ​បេតិកភណ្ឌ​ខ្មែរ​ទាំង​៨​ដែល​បាន​រំលេច​ឡើងលើ​សម្បក​វេច​ខ្ចប់​វី​តា​ល់​គឺមាន​ដូចជា​៖ 1.​តំបន់​អង្គរ​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​១៤ ធ្នូ ១៩៩២​។​2.​ ​របាំ​ព្រះរាជ​ទ្រព្យ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧ វិច្ឆិកា ឆ្នាំ​20០3​។​3.​ ​ប្រាសាទព្រះវិហារ​៖ សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧ កក្កដា​២០០៧​។​4.​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ ២៥​វិច្ឆិកា​២០១៥​។ 5.​​​ល្បែង​ទាញព្រ័ត្រ​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​២ ធ្នូ ២០១៥​។​6.​​​ចាប៉ីដងវែង​៖ សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះបន្ទាន់ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៣០​វិច្ឆិកា​២០១៦​។​7.​​​តំបន់​ប្រាសាទសំបូរព្រៃគុក​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៨ កក្កដា​២០១៧​និង​8.​ ​ល្ខោនខោល​៖ វត្ត​ស្វាយ​អណ្ដែត សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះ​បន្ទាន់ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​២៨ វិច្ឆិកា ២០១៨។

ការ​ចេញលក់​ផលិតផល​កេស​ថ្មី វី​តា​ល់​រចនាប័ទ្ម​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ទាំង​៨ បាន​និង​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​២០១៩​ឈានចូល​មកដល់ វី​តា​ល់​ក៏​រំពឹងថា​ព្រ​ជា​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ លើក​តម្កើង​មោទនភាព​ជាតិខ្មែរ​ជាមួយ​វី​តា​ល់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114