ព័ត៌មានអន្ដរជាតិ
មហាអំណាចចិនជាក្តីសង្ឃឹមថ្មីនាំថៃទៅរកតុចរចា និងស្តារសន្តិភាពឡើងវិញ
ដំណើរទស្សនកិច្ចរបស់ លោក ដេង ស៊ីជុន (Deng Xijun) ប្រសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន ដែលមានបំណង «ដោះស្រាយជម្លោះព្រំដែនរវាងថៃនិងកម្ពុជា» ធ្វើឲ្យមានក្តីសង្ឃឹមថ្មីមួយទៀត នាំទៅរក «បទឈប់បាញ់»ថ្មីមួយរវាងថៃនិងកម្ពុជា។

លោក ដេង ស៊ីជុន នឹងផ្តើមបំពេញទស្សនកិច្ចដំបូងនៅប្រទេសកម្ពុជា និងប្រទេសថៃជាលើកទី២ នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៥ ដើម្បីសម្របសម្រួលឱ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំង២កម្ពុជា-ថៃ បន្ទាប់ពីការបំពេញទស្សនកិច្ចលើកទី១កាលពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២៥ ដោយបានរំឭកភាគីទាំងពីរឲ្យប្រកាន់ខ្ជាប់ភាពជាអ្នកជិតខាងល្អ បន្តការចរចាគ្នាដោយសន្តិភាព។
ដំណើរទស្សនកិច្ចក្នុងពេលវេលាដ៏ចាំបាច់នាពេលនេះ ដើម្បីរលត់ភ្លើងសង្គ្រាមដែលផ្តើមឆាបឆេះជាថ្មីកាលថ្ងៃទី៧ខែធ្នូ ដោយសារតែភាគីថៃ បានបើកការវាយប្រហារមកលើកម្ពុជា ហើយភាគីថៃបានប្រកាសលុបចោលការចរចាជាមួយកម្ពុជាតាមគ្រប់មធ្យោបាយទាំងអស់ ដែលខិតខំផ្តួចផ្តើមដោយអន្តរជាតិ មានម៉ាឡេស៊ីជាប្រធានអាស៊ាន និង មហាអំណាចសហរដ្ឋអាមេរិក។
ការដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៃក្រសួងការបរទេសចិនលើកនេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់មហាអំណាចចិនក្នុងការផ្សះផ្សាជម្លោះរវាងកម្ពុជានិងថៃ បន្ទាប់ពីប្រេសិតពិសេសរូបនេះជួបមន្ត្រីយោធាជាន់ខ្ពស់កម្ពុជានិងថៃកាលពីពាក់កណ្តាលខែកញ្ញា ដោយបានហៅដំណើរទស្សនកិច្ចពេលនោះថា «ដើម្បីការងារដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ»។
លោក ហ្គួ ជាគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី១៧ ខែធ្នូ បានអះអាងថា៖«ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តភក្តិជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ និងបានធ្វើសកម្មភាពសម្របសម្រួលទៅវិញទៅមករវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់សន្តិភាព»។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានលើកឡើងបន្តថា៖«នៅថ្ងៃនេះ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន នឹងធ្វើដំណើរបំពេញបេសកកម្មការទូតទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃជាថ្មីម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើជាស្ពានតភ្ជាប់ភាគីទាំងពីរ ក្នុងគោលបំណងកសាងសន្តិភាពឡើងវិញឱ្យបានឆាប់រហ័ស»។
យោងក្រសួងការបរទេសចិនកាលពីថ្ងៃទី១៥ខែកញ្ញា លោក ដេង ស៊ីជុន បានបញ្ជាក់ថា៖«ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាងរវាងគ្នានិងគ្នា ហើយប្រទេសទាំងពីរគឺជាសមាជិកដ៏សំខាន់របស់អាស៊ាន»។
ក្នុងដំណើរទស្សនកិច្ចកាលថ្ងៃទី១៥ខែកញ្ញានោះ លោក ដេង ស៊ីជុន បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តយ៉ាងសកម្មនូវការឯកភាពគ្នាដែលសម្រេចបានក្នុងទីក្រុង អាននីង (Anning) ខេត្តយូណាន ដោយរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា និងការស្តារសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានោះ ប្រទេសចិនក៏បានគាំទ្រអាស៊ានក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយជម្លោះរវាងថៃនិងកម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយចាំបាច់ស្របតាមឆន្ទៈរបស់ភាគីទាំងពីរ។ នេះបើយោងតាម ក្រសួងការបរទេសចិន៕
រ៉ាន់ រើយ

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


