កីឡា
សហព័ន្ធកីឡារាំកម្ពុជា រៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួនរយៈពេល ២ថ្ងៃជាឱកាសស្វែងរកធនធានឆ្នើម
សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ របស់ខ្លួនរយៈពេល ២ថ្ងៃចាប់ពីថ្ងៃម្សិលមិញ និងបិទបញ្ចប់នៅល្ងាចថ្ងៃទី១៨ ខែធ្នូ នេះហើយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ការប្រកួតកន្លងទៅ
នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះបានចាប់ផ្ដើមហើយកាលពីម្សិលមិញ និងត្រូវបិទបញ្ចប់នៅល្ងាចនេះ។ ការប្រកួតនេះមានប្រកួតលើវិញ្ញាសា Latin Dance និង Standard Dance និងសរុបវិញ្ញាសាទាំងអស់មាន ១៥វិញ្ញាសា។
ជាមួយគ្នានោះដែរលោកស្រី ហង់ ស៊ីមន បានលើកឡើងថា ការប្រកួតកម្រិតបច្ចេកទេសខ្ពស់នៅថ្នាក់ជាតិនេះនឹងជ្រើសរើសរកធនធានកីឡាករ កីឡាការិនីឆ្នើមៗនៅតាមប្រភេទវិញ្ញាសានីមួយៗយកមកចូលរួមបណ្តុះបណ្តាលបន្ថែមនៅក្នុងជម្រើសជាតិប្រចាំឆ្នាំដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិនានានាពេលខាងមុខ។

ទិដ្ឋភាពប្រជុំបច្ចេកទេស
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះកំពុងធ្វើឡើងនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស IFL។ ការប្រកួតឆ្នាំនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួម ៣៦នាក់មកពី ៥ក្លឹបក្នុងនោះមានកីឡាការិនី ១៥នាក់ផងដែរ៕
អត្ថបទដោយ៖ នូន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


