ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រគល់​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​៤,០០០,០០០​រៀល​ ជូន​គ្រួសារ​សព​ អតីត​យុទ្ធជន​ពិការ​ឈ្មោះ ហោ​ ចូ​ច ដែល​បាន​ទទួល​មរណភាព​ដោយ​ជំងឺ​ខ្យល់គរ​

​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ស្រុក​អន្លង់វែង ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ ស៊ូ នូវ អធិការរង​ទទួល​សេនាធិការ តំណាង​របស់​លោក ប្រធាន ស​.​អ​.​ក​ស្រុក​អន្លង់វែង មានការ​ចូលរួម​ដោយ លោក កែវ សុខ​ខេង អនុប្រធាន​ប្រចាំការ ស អ ក ស្រុក ​និង​កម្លាំងប្រដាប់អាវុធ​ទាំងបី រួម​នឹង​ថ្នាក់ដឹកនាំ ស​.​អ​.​ក ស្រុក​-​ឃុំ​-​ភូមិ បាន​នាំយក​ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៤,០០០,០០០​រៀល ទៅ​ប្រគល់ជូន​គ្រួសារ​សព សមាជិក ស​.​អ​.​ក ស្រុក ០១ នាក់ ជា​ជនពិការ​ ឈ្មោះ ហោ ចូ​ច ភេទប្រុស អាយុ៥៣​ឆ្នាំ ដែល​បាន​ទទួល​មរណៈភាព​ដោយ​ជំងឺ​ខ្យល់គរ នា​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង១៥​និង​០០​នាទី នៅ​ភូមិ ប្រ​លាន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

ក្នុងឱកាស​នោះ​ ក្រុមការងារ ស អ ក​ស្រុក បាន​អាន​លិខិត​ចូលរួម​មរណទុក្ខ របស់​គណៈកម្មាធិការ​ស អ ក ​ខេត្ត និង​មាន​មតិ​សំណេះសំណាល និង​ចូលរួម​រំលែក​ទុក្ខ ជាមួយ​ក្រុម​គ្រួសារ​ នៃ​សព​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114