ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអាសន្ននៅ ហាតយ៉ៃ ក្រោយទឹកឡើងខ្លាំងនិងហូរបុកយ៉ាងគំហុក
ប្រទេសថៃបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿងនៅស្រុកហាតយ៉ៃ នៃខេត្តសុងក្លា ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។

តាមការផ្សាយរបស់វិទ្យុ FM91 Trafficpro នៅថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, អ្នកស្រុកហាតយ៉ៃ បានទទួលសារប្រកាសអាសន្ន ដែលព្រមានឲ្យពួកគេប្រុងប្រយ័ត្ន ឬជម្លៀសខ្លួនបើចាំបាច់។
ភាគខាងត្បូងប្រទេសថៃ កំពុងរងគ្រោះដោយព្យុះមូសុង ដែលបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ បង្កជាទឹកជំនន់និងបំណាក់ដី រួចទៅហើយ។

នៅ សុងក្លា ដែលទើបតែធូរស្រាលពីគ្រោះទឹកជំនន់ដ៏សាហាវមិនទាន់បានប៉ុន្មានសប្តាហ៍ផង ឥឡូវកើតមានទឹកជំនន់ជាថ្មីជាពិសេសក្នុងឃុំ Ban Khao, Pak Taera, Tha Bon, Ban Mai និង Ranot នៃស្រុក Ranot។
ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


