ព័ត៍មានទាន់​ហេតុការណ៏
Search

រ៉ុក្កែត​របស់​តំបន់ Gaza បាន​វាយប្រហារ​ផ្ទះ​ក្នុងប្រទេស​អ៊ីស្រាអែល​ដោយ​បង្ក​របួស​មនុស្ស​៧​នាក់

អាជ្ញាធរ​និង​ក្រុមគ្រូពេទ្យ​បាន​និយាយថា រ៉ុក្កែត​មួយគ្រា​ប់​ ដែល​បាញ់​ចេញពី​តំបន់ Gaza Strip បាន​វាយប្រហារ​ចំ​ផ្ទះមួយ​ខ្នង​ក្នុង​សហគមន៍​មួយ​នៅ​ភាគ​ខាងជើង​ទីក្រុង Tel Aviv ហើយ​បណ្ដាល​ឲ្យ​វា​ឆាបឆេះ​កាលពី​ថ្ងៃ​ចន្ទ​ ដែល​ជា​ហេតុ​បង្ក​របួស​ដល់​ជនជាតិ​អ៊ីស្រាអែល​ចំនួន​៥​នាក់។

កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា រ៉ុក្កែត​នេះ​ត្រូវបាន​បាញ់​ចេញពី​តំបន់​ប៉ា​ឡេ​ស្ទី​ន​ដែល​គ្រប់គ្រង​ដោយ​ចលនា​ឥស្លាម Hamas ដោយ​បង្កើន​ហានិភ័យ​នៃ​ការកើនឡើង​នៃ​ភាព​តានតឹង​មួយទៀត​រវាង​ភាគី​ទាំងពីរ​មុន​ការបោះឆ្នោត​របស់​ប្រទេស​អ៊ីស្រាអែល​ថ្ងៃទី​៩​ខែមេសា​។​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​នៅ​ទីនោះ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក Donald Trump នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ហើយ​មិនមាន​ការលើកឡើង​ដែលថា​គាត់​នឹង​កាត់បន្ថយ​ការធ្វើដំណើរ​របស់គាត់​នោះទេ​។​

ប៉ូលិស​បាន​និយាយថា ផ្ទះ​ដែល​រង​ការវាយប្រហារ​គឺ​ស្ថិតនៅក្នុង​សហគមន៍ Mishmeret​។ ក្រុមគ្រូពេទ្យ​បាន​និយាយថា ពួកគេ​កំពុង​ព្យាបាល​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែលមាន​របួស​មធ្យម​និង​បួន​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​។​

Mishmeret មាន​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ពី​តំបន់ Gaza Strip ហើយ​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញពី​តំបន់​របស់​ប៉ា​ឡេ​ស្ទី​ន​នៅ​រយៈ​ចម្ងាយ​នេះ​គឺ​កម្រ​ណាស់​។​

ច្បាស់​ណាស់​វា​នឹង​បង្ក​ឲ្យ​មានការ​ឆ្លើយតប​ពី​អ៊ីស្រាអែល​ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការកើនឡើង​នៃ​ភាព​តានតឹង​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ចន្ទ​គឺ​បាន​កើតឡើង​បន្ទាប់ពី​រ៉ុក្កែត​ពីរ​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​តំបន់ Gaza ឆ្ពោះទៅកាន់​ទីក្រុង Tel Aviv កាលពី​ថ្ងៃទី​១៤​ខែមីនា​។​

គ្មាន​ការខូចខាត​ឬ​អ្នករងរបួស​ទេ​ប៉ុន្តែ​ប្រទេស​អ៊ីស្រាអែល​បាន​ឆ្លើយតប​ចំពោះ​ការបាញ់​នោះ​ហើយ​ការបាញ់​រ៉ុក្កែត​បន្ថែមទៀត​បាន​វាយប្រហារ​ទៅលើ​អ្វីដែល​ខ្លួន​និយាយថា​គឺជា​គោលដៅ​របស់​ក្រុម Hamas ប្រហែល​១០០​គោលដៅ​នៅ​ទូទាំង​តំបន់ Gaza Strip​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​៤​នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ទាំ​ង​នោះ​៕ AFP


TAG