ព័ត៌មានអន្ដរជាតិ
ថៃប្រាប់ជប៉ុនថា ខ្លួនមិនបានបដិសេធការសម្របសម្រួលពីបរទេស ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាទេ
រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ប្រាប់ថា ថៃ មិនបានបដិសេធការសម្របសម្រួលពីបរទេស ដើម្បីមកដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានោះទេ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Star កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន, លោក Sihasak បានប្រាប់ទៅសមភាគីជប៉ុនថា៖ «ថៃ ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងពីប្រទេសដទៃទៀត ដើម្បីជួយសម្របសម្រួលឲ្យមានសន្តិភាព ប៉ុន្តែវាជាការសំខាន់ណាស់ដែលកិច្ចសម្របសម្រួលនោះត្រូវតែមិនលម្អៀង និងមិនផ្អៀងទៅរកភាគីណាមួយឡើយ»។
សម្តីលោក Sihasak កើតឡើងចំពេលមហាអំណាចដូចជាសហរដ្ឋអាមេរិកនិងចិន ព្រមទាំងប្រធានអាស៊ានឆ្នាំ២០២៥ គឺម៉ាឡេស៊ី កំពុងខិតខំខ្លាំងណាស់ ដើម្បនាំឲ្យថៃអនុវត្តបទឈប់បាញ់ ហើយងាកទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ។
សូមជម្រាបជាថ្មី ប្រធានាធីបតីអាមេរិក ដូណាល់ ត្រាំ បានដើរតួនាទីយ៉ាងសស្រាក់សស្រាំក្នុងការនាំយកសន្តិភាពជូនកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ។ លោកបានធ្វើការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីនាំមកនូវបទឈប់បាញ់កម្ពុជា-ថៃថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
មកដល់ថ្ងៃទី២៦ខែតុលា ពោលគឺក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅទីក្រុងគូឡាឡាំពួ លោកត្រាំនិងលោកអាន់វ៉ា បានធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ប៉ុន្តែថៃ នៅតែបន្តឈ្លានពានកម្ពុជា មិនខ្វល់អ្វីទាំងអស់៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


