ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស ណ​យ សងសឹក ណាំ​ខា​បួន ខ​ណៈ​ឈឿន ឆៃ​ដែន ជួប ប៊ូ​វី ព្រំ​ថា​ន​ចៃ នៅ​សង្វៀន​ស្ទឹងមានជ័យ​

វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ​និង ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​សុក្រ​ទី​២៩ ​មីនា ​២០១៩​នេះ ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់​វង្ស​ណ​យ គឺជា​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ណាំ​ខាំ​បួន​គួ​ង​ប្រាសាទ​ហ៊ី​ន ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧២​គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​ដែលជា​គូ​សងសឹក​របស់​វង្ស ណ​យ​នោះ ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ។

ណាំ​ខាំ​បួន គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​លើក​ហើយ​កន្លងមក ។​អ្នក​ប្រដាល់​ថៃ​រូបនេះ ខ្លាំង​គួរសម​ដែរ ដោយ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​រឿង សោ​ភ័​ណ្ឌ និង​ធ្លាប់​វាយ​ឈ្នះ​វង្ស ណ​យ ដោយ​សន្លប់​ទៀតផង ។ នេះ​បើតាម​លោក​Prosith អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង។

ទោះជា​យ៉ាងណា ណាំ​ខាំ​បួន ជួប​ជាមួយ​វង្ស​ណ​យ​លើក​នេះ ក៏​មិន​ប្រាកដថា អាច​វាយ​ឈ្នះ​វង្ស ណ​យ​បាន​ទៀត​ដែរ ។​ណាំ​ខាំ​បួន មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស ណ​យ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ ។ យ៉ាងណា វង្ស ណ​យ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ​ណាំ​ខាំ​បួន ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។

ណាំ​ខាំ​បួន បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​ជា​ម្ចាស់​ខ្សែក្រវាត់ មានកំនត់​ត្រា​ប្រកួត​៧៨​លើក ឈ្នះ​៦២​លើក ចាញ់​១៥​លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​អោយ​សន្លប់​ជាង​២០​លើក​ឯណោះ ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឹ​នៅតែ​តិចជាង​ដែរ ដោយ​វង្ស ណ​យ មានកំណត់​ត្រា​ប្រកួត​រហូតដល់​១៨៩​លើក ឈ្នះ​១១៩​លើក ចាញ់​៦៥​លើក និង​ស្មើ​៥​លើក។ ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ​មិនអាច​មើលងាយ​ណាំ​ខាំ​បួន បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ស្គាល់​សង្វៀន​យូរ​ឆ្នាំ​មកហើយ។

ចាំមើល វង្ស ណ​យ និង ណាំ​ខាំ​បួន នេះ តើន​រណា​ជា​អ្នកឈ្នះ ?​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ចែគ​ស្យ៉ា​ម ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​០៣​មីនា​២០១៩​កន្លងទៅនេះ។

ចំណែក ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​បូ​វី ព្រហ្ម​ថា​ន់​ចៃ​(Bovi Prumthanchai) ក្នុង​ទម្ងន់​៦០​គ​.​ក្រ​នោះ ពុំ​ដឹងថា​នរណា​ឈ្នះ​នរណា​ចាញ់​នោះដែរ ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក។

ឈឿន ឆៃ​ដែន ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ជាង​២០​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​២២ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (១៥​កុម្ភៈ​២០១៩) គេ​បាន​វាយ​ចាញ់​Sathar Fa ក្នុង​ទឹក​ទី​៤។

ឈឿន ឆៃ​ដែន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជាង​១០០​លើក ក្នុងនោះ​វាយ​ឈ្នះ​៩១​លើក ចាញ់​២៥​លើក និង​ស្មើ​០៥​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ជាច្រើនលើក ។​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ​។​ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ឆៃ​ដែន អាច​យកឈ្នះ​បូ​វី ព្រហ្ម​ថា​ន់​ចៃ បាន​ឬក៏​អត់​នោះទេ​?។

បូ​វី ព្រហ្ម​ថា​ន់​ចៃ ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។ គេ​ធ្លាប់​ជួប​មាស សារ៉ាក់ ដោយ​ធ្វើ​ឲ្យ​សារ៉ាក់ វេទនា​មែនទែន ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនោះ វាយ​ដូច​បាវ​សាក់ ។ ដូច្នេះ ឈឿន ឆៃ​ដែន ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង និង​ទាត់​ជើង​ក្រោម​ប៉ុណ្ណោះ ដែល​អាច​ឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន។

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥០​លើក ចាញ់​១៤​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​ឈឿន ឆៃ​ដែន និង បូ​វី ព្រហ្ម​ថា​ន់​ចៃ តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114