ព័ត៍មានទាន់​ហេតុការណ៏
Search

ឌួង ផាន់​ណា ក្រោយ​ស្ងាត់​ពី​សិល្បៈ​មួយរយៈ ​ស្រាប់តែ​ពេលនេះ​លេច​វត្តមាន​ក្នុង​បទ “ខ្ញុំ​ឈប់​ផឹក​ហើយ “អត្ថន័យ​កប់ !

​ភ្នំពេញ​ ៖ ​តារាចម្រៀង​ចង្កា​ព្រែ​ក លោក ឌួង ផាន់​ណា បន្ទាប់​ស្ងប់ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​ពេល​ខ្លី​ ពេលនេះ ​ក៏​ស្រាប់តែ​ប្រកាស​ចេញ​នូវ MV​បទ​ចម្រៀង​ ជា​លក្ខណៈ​ចង្វាក់​រាំ​វង់​ ដើម្បី​ត្រៀម​អបអរ​ការ​រាំ​លេង​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នាឱកាស​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

ចំពោះ​MV​ បទ​ចម្រៀង​ថ្មី​របស់​តារា​ប្រុស ​លោក ឌួង ផាន់​ណា ដែល​បាន​Cover​ ចេញពី​ចម្រៀង​មរតក​ដើម​ ដែល​ច្រៀង​រួមគ្នា​ដោយ ​លោក អ៊ឹម សុង​សឺ​ង និង​ អ្នកស្រី ប៉ែន រ៉​ន នេះដែរ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ បាន​បញ្ចេញ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​យូ​ធូប ​ខណៈ​ចំនួន​អ្នកគាំទ្រ​ ក៏​កំពុង​កើនឡើង​បន្តបន្ទាប់​ផង​នោះ​។​

បើតាម​ការ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព ​និង​វីដេអូ​ នៃ MV​ចម្រៀង​ខាងលើនេះ​ តារាចម្រៀង ​លោក ឌួង ផាន់​ណា បាន​សរសេរ​រៀបរាប់ថា​ បទ​ថ្មី​របស់​ខ្ញុំបាទ​ សម្រាប់​រាំ​កម្សាន្ត​ពេល​ចូលឆ្នាំថ្មី ចេញ​ជា​MV​ហើយ​ ដូច្នេះ​បងប្អូន​អាច​ចូល​ទស្សនា​ និង​ស្តាប់​កម្សាន្ត​បាន​។ ​ម្យ៉ាងទៀត​ កុំ​ភ្លេច​ជួយ​គាំទ្រ​បទ​នេះ​ផង​ បងប្អូន​។​

ដោយឡែក​ បើតាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី​តារា​ចម្រៀង ​លោក ឌួង ផាន់​ណា បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​តាមរយៈ​ការចេញ​MV​បទ​ថ្មី​ ដែលជា​ការ​Cover​ សាច់ភ្លេង​ទំនុក​ដើម​មក​ច្រៀង​នេះ ​ដោយសារ​មើល​ឃើញ​ថា ​បទ​នេះ ​ជា​ចង្វាក់​បែប​ប្រពៃណី​ ហើយក៏​ដើម្បី​បង្ក​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​ និង​ការ​ជួបជុំ​រាំលេង​កម្សាន្ត​ពី​សំណាក់​បងប្អូន​ខ្មែរ​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅពេល​ខាងមុខនេះ​ផង​។​

តារាចម្រៀង​ប្រុស​រូបនេះ​បាន​និយាយទៀតថា ​នៅក្នុង​MV​បទ​នេះ ខ្ញុំ​ឈប់​ផឹក​ហើយ បាន​បង្កប់​អត្ថន័យ​បែបកំប្លែង​សប្បាយ ​ច្រៀង​រៀបរាប់​ពី​ការផឹកស៊ី​ រហូត​ធ្លាក់ខ្លួន​ឈឺ​ ចាក់​ថ្នាំ​ព្យួរ​សេរ៉ូម ទើប​ធ្វើ​ឲ្យ​រាងចាល ​ក្នុងការ​ផឹកស៊ី​សប្បាយ​ លើស​សមត្ថភាព​របស់ខ្លួន​។

​លើសពីនេះ ឌួង ផាន់​ណា ក៏បាន​បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា ​ខ្ញុំ​សង្ឃឹមថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ បន្ទាប់​ពីបទ​នេះ ​ត្រូវបាន​បញ្ចេញ​ផ្សព្វផ្សាយ​ កាលពី​ថ្មីៗ​កន្លង​មក​នេះ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114