ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​TV5 Boxing Knock Out Series 54 kg. លើក​ទី​៥ ៖ ថាំង ឌី​ណា ជួប ឡុង ខេត្ត , សយ សី ជួប សូត្រ វាសនា​ ​

ប្រដាល់ ៖ ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៥៤​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​លើក​ទី​៥ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​បន្ត​ទៀត​នោះ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៥​នេះ ថាំង ឌី​ណា អ្នក​ប្រដាល់​ក្លិប​គុហារ​ព្រហ្ម​ជ័យ នឹង​ជួប​ប្រកួត​ជា​មួយ​ ឡុង ខេត្ត អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។

ការជួបគ្នា​រវាង​ ថាំង ឌី​ណា និង ឡុង ខេត្ត នេះ តាម​ក្រុម​អ្នក​វិភាគ​ប្រដាល់​អះអាង​នោះ​ថា ថាំង ឌី​ណា ទំនងជា​មិន​ឈ្នះ​ ឡុង ខេត្ត នោះ​ឡើយ។ ព្រោះ​ ឡុង ខេត្ត គេ​មាន​ផ្លែ​ល្អ​ជាង។ ហើយ​មួយ​ទៀត ឡុង ខេត្ត វាយ​បុក​ខ្លាំង​ និង​មាន​តិចនិក​ប្រកួត​ល្អ​ជាង ថាំង ឌី​ណា។ ចាំមើល តើ ​ឡុង ខេត្ត អាច​យកឈ្នះ​ ថាំង ឌី​ណា បានដែរ​ឬ​អត់?។
​ ​
ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង សយ សី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​មាន​រិ​ទ្ធ និង សូត្រ វាសនា អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ដោយសារ​ពួកគេ​ទាំងពីរ មាន​កម្រិត​ទីតាំង​សមត្ថភាព​ខុសគ្នា គឺ​ សយ សី ជា​អ្នក​ប្រដាល់​ស្រករ​មុន ឯ សូត្រ វាសនា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។

ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា សយ សី អាច​យកឈ្នះ​សូត្រ វាសនា បាន​ ឬ​អត់​នោះទេ? ព្រោះថា សូត្រ វាសនា ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​មាន​កម្លាំង​កាយសម្បទា​ខ្លាំង ហើយ​ណាមួយ​លើក​នេះ ជាការ​ប្រកួត​ដែល​មិនអាច​ធ្វេសប្រហែស​បាន គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ពុំ​ដឹង​ថា​ នរណា​ជា​អ្នកមាន​សំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ?​។​

សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by K.cement ទម្ងន់​៥៤​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់​ចូលរួម ហើយ​ចែកចេញជា៤ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​-ជា​ការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់។

មកដល់ពេលនេះ គឺមាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​ហើយ​ ដែល​បាន​កក់​កៅអី​សម្រាប់​ជុំ​ទី​២ គឺ​ម៉ន ភារ​ម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ,​ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ , ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា​, គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​កីឡា , អេ ហនុមាន ក្លិប​អេ​ភូ​ថង​កីឡា , ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​,​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ និង ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។

ជាមួយនេះ ក៏មាន​អ្នក​ប្រដាល់​៨​រូប​ដែរ ដែល​បាន​ជ្រុះ​ធ្លាក់​ពី​ព្រឹត្តិការណ៍​នេះ រួមមាន ប៊ុន គ​ន្ធា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ,​រិ​ទ្ធ ប្រាក់​ប៊ិន ក្លិប​កងពលតូច​លេខ​៧០ , ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ,​សួ ចាន់​រាជ ក្លិប​តា​ព្រហ្ម​មានជ័យ​,​រិ​ន ដេវីត ក្លិប​នាគរាជ​មានជ័យ , សំរាំង ភក្តី ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ,​អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ និង សំណាង សុខ​នឿន ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114