ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈប្រតិភូ​នៃ​កងទ័ពជើងគោក​កម្ពុជា ទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាលា​បណ្ឌិតសភាយោធា​នៃ​អគ្គសេនាធិការ​កងទ័ព​រុស្ស៊ី

រដ្ឋធានី​ម៉ូស្គូ ​៖ ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ត្រូវបាន​ស្វាគមន៍​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក​វ្លា​ឌឺ​មៀរ ហ្សា​រ៉ូ​ដី​ន​ស្គី (Vladimir Zarudnitsky) នាយក​សាលា​បណ្ឌិតសភា​យោធា​នៃ​អគ្គសេនាធិការ​កងទ័ព​រុស្ស៊ី​នៅ​ថ្ងៃទី​២៦ ខែមីនា​ឆ្នាំ​២០១៩ នៅ​រដ្ឋធានី​មូស្គូ​។​

ភាគី​ទាំង​ពីរ បាន​ពិភាក្សាគ្នា ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​សាលា​បណ្ឌិតសភាយោធា​រុ​ស្ស៉ី និង​កងទ័ពជើងគោក​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថភាព​កងទ័ព​ក​ម្ពុ​ជា​។ នៅក្នុង​ជំនួប​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី និង​កងទ័ព​សហព័ន្ធ​រុ​ស្ស៉ី ដែល​បាន​គាំទ្រ និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​នៅក្នុង​ការបណ្ដុះបណ្ដាល​ធនធាន​កងទ័ព​កម្ពុជា​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

ភាគី​រុស្ស៊ី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​។ ភាគី​រុស្ស៊ី នឹង​បន្ត​គាំទ្រ​ដល់​ដំណើរការ​បណ្តុះបណ្តាល​យោធិន​នៃ​កង យោធពល​ខេមរភូមិន្ទ​។ បន្ទាប់ពី​ជំនួប​ពិភាក្សា​ការងារ​រួចមក គណៈប្រតិភូ​នៃ​កងទ័ពជើងគោក​កម្ពុជា បាន​ទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាលា​បណ្ឌិតសភាយោធា​នៃ​អគ្គសេនាធិការ​កងទ័ព​រុស្ស៊ី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114