ព័ត៍មានទាន់​ហេតុការណ៏
Search

មុន​ថ្ងៃ​ប្រកាស​លទ្ធផល គណបក្ស​ថៃ​ប្រជែង​គ្នា​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​បន្ទាប់

នៅ​ថ្ងៃ​អង្គារ គណបក្សនយោបាយ​ជា​គូប្រជែង​ បាន​ដណ្តើម​គ្នា​សម្រាប់​តំណែង​ដោយ​សង្ឃឹមថានឹង​បង្កើត​រដ្ឋាភិបាល​មួយ ​បន្ទាប់ពី​ការបោះឆ្នោត​ជា​លើកដំបូង​របស់​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​ដែ​ល​ការបោះឆ្នោត​នេះ​ បាន​គ្របដណ្តប់​ដោយ​ការចោទប្រកាន់​អំពី​ការ​ក្លែងបន្លំ​និង​ភាពមិនប្រក្រតី​ផ្សេងៗ​ទៀត​។​

យោធា​កំពុង​ស្ថិតក្នុង​ជំហរ​ដើម្បី​វិល​ត្រលប់​ទៅកាន់​អំណាច​វិញ​ក្នុងនាម​ជា​រដ្ឋបាល​ស៊ីវិល​មួយ​បន្ទាប់ពី​លទ្ធផល​បឋម​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​បាន​បង្ហាញថា គណបក្សប្រឆាំង​បាន​ធានា​នូវ​សំឡេង​ភាគច្រើន​ទាំង​មិន​នឹកស្មាន​ដល់​។​

គណៈកម្មាធិការ​បោះឆ្នោត​បាន​និយាយថា សំឡេងឆ្នោត​ប្រមាណ​៧.៦​លាន​សន្លឹក​បាន​ទៅលើ​គណបក្ស Phalang Pracharat ខណៈ​សន្លឹកឆ្នោត​៩៤​ភាគរយ​ត្រូវបាន​រាប់​។​

លទ្ធផល​នេះ​បានផ្តល់​គណបក្ស​នេះ​និង​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់ខ្លួន​គឺ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​នូវ​ការអះអាង​យ៉ាងខ្លាំង​ក្លា​ចំពោះ​ភាពស្របច្បាប់​ពី​ការបោះឆ្នោត​ដែល​បានធ្វើ​ឡើង​ក្រោម​ច្បាប់​ថ្មី​របស់​របប​យោធា​។​

វា​មាន​សន្លឹកឆ្នោត​ជា​៤០​ម៉ឺន​សន្លឹក​ល្អ​ជាង​គណបក្ស​ភឿ​ថៃ​ដែលជា​គណបក្ស​ប្រជា​និយម​ដែល​បាន​ផ្តួលរំលំ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​និង​មាន​សម្ព័ន្ធភាព​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​និរទេស​ខ្លួន​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​។​

យោងតាម​តួលេខ​ដំបូង​បានឱ្យដឹងថា គណបក្ស​ភឿ​ថៃ​នៅតែ​នឹង​ក្លាយខ្លួន​ទៅជា​គណបក្ស​ធំ​បំផុត​នៅក្នុង​សភា​ជាន់​ទាប​ជាមួយ​អាសនៈ​ចំនួន​១៣៧​អាសនៈ​បើ​ប្រៀបធៀប​ទៅនឹង​៩៧​អាសនៈ​របស់​គណបក្ស Phalang Pracharat​។​

ក្រុម​អ្នកជំនាញ​បាន​ព្យាករណ៍​អំពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ឬ​ប្រហែល​រាប់​សប្ដាហ៍​នៃ​ការចរចារ​ដ៏​ឈឺចាប់​ដោយ​ភាគី​ទាំងពី​ក្នុងការ​រ​ទាមទារ​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​។​

ការដក​សិទ្ធិ​បេក្ខជន​និង​វិវាទ​ទាក់ទង​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក៏​ទំនងជា​នឹងធ្វើ​ឱ្យមាន​ការប៉ះទង្គិច​មុន​ថ្ងៃទី​៩​ខែឧសភា​ផងដែ​ត​នៅពេលដែល​លទ្ធផល​ចុងក្រោយ​ត្រូវបាន​បញ្ចេញ​៕AFP


TAG