ព័ត៌មានអន្ដរជាតិ
តុលាការថៃ ដាក់គុកគ្រូបង្ហាត់កងទ័ព២នាក់ ព្រោះប្រព្រឹត្តទង្វើសាហាវឃោរឃៅ ធ្វើឲ្យកូនទាហានស្លាប់
គ្រូបង្ហាត់កងទ័ពថៃចំនួន២នាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ដោយសារតែពួកគេមានជាប់ពាក់ព័ន្ធនឹងទង្វើសាហាវឃោរឃៅអមនុស្សធម៌ ឈានដល់បណ្តាលឲ្យកូនទាហានម្នាក់ស្លាប់។ នេះបើតាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥។

រឿងនេះកើតឡើងតាំងតែឆ្នាំ២០២៣មកម្ល៉េះ នៅឯជំរំ Mengrai Maharaj ដែលគ្រូបង្ហាត់ទាំងពីរ (មិនបញ្ចេញឈ្មោះ) បានឲ្យកូនទាហានឈ្មោះ Kittithorn Wiangbanphot ហ្វឹកហ្វឺនដោយប្រើទង្វើអមនុស្សធម៌និងឃោរឃៅដាក់ រហូតដល់ធ្លាក់ខ្លួនឈឺ ឈានដល់បាត់បង់ជីវិត។
យ៉ាងណា តុលាការព្រហ្មទណ្ឌសម្រាប់សំណុំរឿងពុករលួយនិងអំពើមិនសមរម្យភូមិភាគ៥ ទើបចេញសាលក្រមកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូនេះប៉ុណ្ណោះ។
តាមពិតដំបូងឡើយ តុលាការបានសម្រេចផ្តន្ទាទោសគ្រូបង្ហាត់ម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ក្រោមមាត្រា៦នៃ ច្បាប់ស្តីពីការបង្ការនិងបង្ក្រាបអំពើធ្វើទារុណកម្មនិងការបង្ខិតបង្ខំឆ្នាំ២០២២ ប៉ុន្តែទោសនេះត្រូវបន្ថយ១ភាគ៣ មកនៅត្រឹម៨ខែវិញ បន្ទាប់ពីជនជាប់ចោទ ព្រមផ្តល់ចម្លើយដែលមានប្រយោជន៍ដល់រឿងក្តី»។
សូមជម្រាបថា បញ្ហានៃការធ្វើទារុណកម្មឬអំពើឃោរឃៅ ក្នុងពេលហ្វឹកហ្វឺនកងទ័ពថៃ គឺជាប្រធានបទដ៏ក្ដៅគគុក និងជាកង្វល់ផ្នែកសិទ្ធិមនុស្ស អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កន្លងមក បើយោងតាមរបាយការណ៍ពីសកម្មជនសិទ្ធិមនុស្ស គ្រូៗកងទ័ព បានប្រើហិង្សាលើរាងកាយដោយការវាយនឹងដំបង ទាត់ធាត់ ឬការប្រើកម្លាំងបាយហួសហេតុក្រោមលេសថាជាការដាក់វិន័យ។
ទាហានត្រូវបង្ខំឲ្យធ្វើលំហាត់ប្រាណធ្ងន់ធ្ងរក្នុងរយៈពេលយូរ ក្រោមអាកាសធាតុក្តៅខ្លាំង ដែលជារឿយៗបណ្តាលឲ្យ ដាច់សរសៃឈាមខួរក្បាល។ មិនត្រឹមប៉ុណ្ណឹង ក៏មានការធ្វើបាបផ្លូវចិត្តផងដែរ តាមរយៈការបង្ខំឲ្យធ្វើសកម្មភាពដ៏គួរឲ្យខ្មាសអៀន ឬការប្រើពាក្យសម្តីជេរប្រមាថធ្ងន់ៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


