កីឡា
គ្រូព្រះខ័នរាជស្វាយរៀងថា ៖«បើ Bangkok United មិនមកប្រកួតនៅកម្ពុជា គឺជាបញ្ហារបស់គេ»
ក្លិបបាល់ទាត់របស់ថៃ Bangkok United ត្រូវធ្វើដំណើរមកប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ជើងឯកក្លិបអាស៊ាន ASEAN Club Championship។

កាលពីដើមសប្តាហ៍នេះ ក្លិប True Bangkok United បានផ្ញើលិខិតជូនដំណឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់ អាស៊ាន (AFF) អំពីគោលបំណងពួកគេ នឹងមិនហោះមកប្រទេស កម្ពុជា ដើម្បីប្រកួតជាមួយនឹងក្រុម ព្រះខ័នរាជស្វាយរៀងឡើយ ដោយសារពួកគេបារម្ភពីសុវត្ថិភាព ពាក់ព័ន្ធនឹងសង្គ្រាមព្រំដែន។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក Mattew McConkey គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀងបានលើកឡើងក្នុងសន្និសីទមុនការប្រកួតជាមួយ អង្គរថាយហ្គឺរ ថា ៖«សម្រាប់ការប្រកួតជាមួយ Bangkok United បើមើលតាមកាលវិភាគប្រកួតគឺប្រកួតនៅប្រទេសកម្ពុជាយើង។ ប្រសិនបើ ពួកគេមិនមកប្រកួត មិនមែនជាបញ្ហាខាងយើងទេ គឺជាបញ្ហាខាងគេ»។

ក្រុម Bangkok United នៅមានឱកាសស្តួចស្តើងប៉ុណ្ណោះក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់ ៣ ប្រកួត ពួកគេរកបានតែ ១ ពិន្ទុប៉ុណ្ណោះ ដោយសារចាញ់ក្រុមរបស់ម៉ាឡេស៊ី Johor Darul Tazim ៤-០, ចាញ់ក្រុមរបស់វៀតណាម Nam Dinh ០-៣ និងស្មើក្រុមរបស់សិង្ហបុរី Lion City Sailors ២-២។

ចំណែក ព្រះខ័នរាជស្វាយរៀង នៅមានឱកាសឡើងទៅវគ្គបន្ត បន្ទាប់ពីឈ្នះ ក្រុមរបស់មីយ៉ាន់ម៉ា Shan United ៣-០ ស្មើក្រុមរបស់ម៉ាឡេស៊ី Johor Darul Tazim ២-២ និងចាញ់ក្រុមរបស់វៀតណាម Nam Dinh ១-២ ដោយរកបាន ៤ ពិន្ទុ កំពុងឈរលេខ ៣ ក្នុងពូល B។ ក្រុម Nam Dinh កំពុងឈរលើកំពូលតារាង ដោយរកបាន ៩ពិន្ទុពេញពីការឈ្នះទាំង ៣ ប្រកួត ខណៈក្រុម Johor Darul Tazim ឈរលេខ ២ ដោយមាន ៧ ក្រោយឈ្នះ២ និងស្មើ១។

កម្មវិធីប្រកួតបន្ទាប់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦
- ព្រះខ័នរាជស្វាយរៀង vs Bangkok United នៅកម្ពុជា
- Johor Darul Tazim vs Shan United នៅម៉ាឡេស៊ី
- Nam Dinh vs Lion City Sailors នៅវៀតណាម
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


