ព័ត៍មានទាន់​ហេតុការណ៏
Search

Samsung Galaxy A50 និង A30 មកជា​មួយ​មុខមាត់​ថ្មី​និង​តម្លៃ​ដ៏​ទាក់ទាញ​

ភ្នំពេញ​ ៖ កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន សាម​សុង បានធ្វើការ​ប្រកាស​ម្តង​រួចមកហើយ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ត្រកូល A របស់ខ្លួន​គឺ Samsung Galaxy A50 និង A30 ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​បាន​រចនា​ឡើង​ជាមួយនឹង​មុខមាត់​ថ្មី រូបរាង​ថ្មី និង​ចំណុច​ពិសេស​ថ្មីៗ ដើម្បី​បំពេញ​តាម​សេចក្តីត្រូវការ និង​ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ទាំងអស់​រប​ស់​ខ្លួន​។

​គួរ​រំឭក​ផងដែរ​ថា​ការបង្ហាញ​ខ្លួន​របស់ Samsung Galaxy A50 និង A30 ទាំងពីរ​ម៉ូ​ឌែ​ល​នេះ​គឺ​ពិតជា​មិន​ធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន​ខ​ក​ចិត្ត​នោះទេ ព្រោះថា មុខងារ​ពិសេសៗ​ក៏ដូចជា​តម្លៃ​ដ៏​ទាក់ទាញ​នេះ​គឺអាច​ទាក់​យក​បេះដូង​ពី​សំណាក់​អតិថិជន​បានជា​ក់​ជាពុំខាន​ឡើយ​។ ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៀត​អតិថិជន​ដែល​បាន​ជាវ Samsung Galaxy A50 ឬ A30 ចាប់ពី​ថ្ងៃទី​១៨​ដល់​៣១​មីនា ២០១៩ នេះ​ នឹង​មានឱកាស​ឈ្នះ​ដំណើរ​ទស្សនា BLACKPINK​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ក្រុមហ៊ុន​សាម​សុង នៅ​ឯ​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៩​ខាងមុខ។ ចឹ​ង​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ណា​!!!

លើក​នេះ សាម​សុង គឺ​ពិតជា​ផ្តល់ជូន​នូវ​ជម្រើស​យ៉ាង​ល្អ​បំផុត​ដល់​អតិថិជនរ​បស់​ខ្លួន​!
​បើ​ចង់​ជ្រាប​ច្បាស់​ថា​តើ Galaxy A50 និង A30 ទំនើប​អស្ចារ្យ​ប៉ុណ្ណា​នោះ​សូម​មក​មើល​លក្ខណៈសម្បត្តិ​ទាំងអស់គ្នា​!

** Samsung Galaxy A50
•​ ​អេក្រង់ Infinity-U ទំហំ 6.4 អ៊ី​ញ​ប្រភេទ Super AMOLED; 19.5:9 aspect ratio និង​បង្ហាញ​វីដេអូ​ក្នុង​កម្រិត FullHD+ (1080 x 2340 px)
•​ ​ថត​វីដេអូ​បាន​ក្នុង​កម្រិត 1080p@30fps
•​ ​កាមេរ៉ា​ក្រោយ​មាន 3 គ្រាប់ : 25 MP, f/1.7, PDAF; 8 MP, f/2.2, (​សម្រាប់​ថត​យក​ផ្ទៃ​ទូលាយ​); 5 MP, f/2.2 សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​
•​ ​កាមេរ៉ា​មុខ​: 25 MP, f/2.0 អាច​ថត​យក​ច្បាស់ ឬ​ព្រាល​ផ្ទៃ​ខាងក្រោយ បាន​យ៉ាង​ល្អ​តាម​មុខងារ Selfie Focus
•​ ​មានមុខ​ងារ Flaw Detect ដែល​អាច​ផ្តល់​សញ្ញា​ទៅ​អ្នកប្រើប្រាស់​ពេល​មាន​កំហុស​នៃ​រូប ភាព​ដែល​ទើបនឹង​ថត ដូចជា​បិទ​ភ្នែក ព្រាល​មិន​ច្បាស់​ឬ ពន្លឺ​ដោយ​ណែនាំ​ឱ្យ​អ្នក​ថត​សារ​ឡើងវិញ​
•​ ​ប្រើ​បន្ទះ​ឈី​ប : Exynos 9610, Octa-core processor, Quad 2.3 GHz + Quad 1.7 GHz
•​ ​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ (On-Screen Fingerprint) ដែលជា​ចំណុច​ពិសេស​បំផុត ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន Samsung ម៉ូ​ឌែ​ល​នេះ ឈ្នះ​លើ​គូប្រកួត​ប្រជែង​របស់ខ្លួន​ទាំងឡាយ​ដែល​កំពុង​ដាក់លក់​នៅក្នុង​តម្លៃ​ចន្លោះ​ពី 300-400$
•​ ​ស្កេ​ន​មុខ (Face Recognition)
•​ ​អង្គ​ចងចាំ​និង​អង្គ​ផ្ទុក​មាន 2 ជម្រើស​៖ RAM 4GB ROM 64GB លក់​ក្នុងតម្លៃ 299$ ឬ 6GB ROM 128GB ក្នុងតម្លៃ 339$ និង​អាច​បន្ថែម​បាន​រហូតដល់ 512GB សម្រាប់ microSD card
•​ ​ប្រើ Samsung One UI លើ Android 9.0 Pie ជា​ប្រព​ន្ធ័​ប្រតិបត្តិការ​ថ្មីស្រឡាង​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដោយ​ដៃ​មួយ​ចំហៀង​
•​ ​ថាមពល​ថ្ម 4,000 mAh; Samsung Fast Charge, USB 2.0 Type-C
•​ ​ប្រើ​ស៊ីម​បាន 2 ដែល​អាច​ប្រើ​អ៊ី​ន​ធឺ​ណេ​ត 4G LTE
* Samsung Galaxy A30
•​ ​អេក្រង់​ដំណក់ទឹក (Infinity-U Display)
•​ ​អេក្រង់ Infinity-U ទំហំ 6.4 អ៊ី​ញ ប្រភេទ Super AMOLED; 19.5:9 aspect ratio និង​បង្ហាញ​វីដេអូ​ក្នុង​កម្រិត FullHD+ (1080 x 2340 px)
•​ ​ថត​វីដេអូ​បាន​ក្នុង​កម្រិត 1080p@30fps
•​ ​កាមេរ៉ា​ក្រោយ​មាន 2 គ្រាប់ : កាមេរ៉ា​គោល 16 MP, f/1.7, 5 MP, f/2.2, (​សម្រាប់​ថត​យក​ផ្ទៃ​ទូលាយ​)
•​ ​កាមេរ៉ា​មុខ​មាន 1 គ្រាប់​ទំហំ : 16 MP, f/2.0
•​ ​ប្រើ​បន្ទះ​ឈី​ប : Exynos 7904, Octa Core Processor Dual 1.8 GHz + Hexa 1.6 GHz
•​ ​ស្កេ​ន​ក្រយៅដៃ​នៅ​ផ្ទៃ​ខាងក្រោយ (Fingerprint Sensor)
•​ ​ស្កេ​ន​មុខ (Face Recognition)
•​ ​អង្គ​ចងចាំ​និង​អង្គ​ផ្ទុក​៖ RAM 4GB ROM 64GB និង​អាច​បន្ថែម​បាន​រហូតដល់ 512GB សម្រាប់ microSD card
•​ ​ប្រើ Samsung One UI លើ Android 9.0 Pie ជា​ប្រព​ន្ធ័​ប្រតិបត្តិការ​ថ្មីស្រឡាង​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដោយ​ដៃ​មួយ​ចំហៀង​
•​ ​ថាមពល​ថ្ម 4,000 mAh; Samsung Fast Charge, USB 2.0 Type-C
•​ ​ប្រើ​ស៊ីម​បាន 2 ដែល​អាច​ប្រើ​អ៊ី​ន​ធឺ​ណេ​ត 4G LTE
​សរុបមក​វិញ​ដោយ​ខ្លីៗ​ហើយ​ខ្លឹម Galaxy A50 ឡូយ​លើសគេ​ត្រង់​ថា​មាន​៖
•​ ​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ (On-Screen Fingerprint)
•​ ​អេក្រង់ Infinity-U ប្រភេទ Super AMOLED ដែល​ផ្តល់​ពណ៌​ភ្លឺ​ច្បាស់​ម៉ដ្ត​ល្អ​
•​ ​កាមេរ៉ា​ក្រោយ​មាន 3 គ្រាប់​៖ 25 MP (f/1.7); 8 MP (f/2.2); 5 MP (f/2.2)
•​ ​មាន​អង្គ​ចងចាំ និង​អង្គ​ផ្ទុក​ធំ ក្នុងតម្លៃ​ហួស​ពី​ល្អ ៖ RAM 4GB ROM 64GB លក់​ក្នុងតម្លៃ 299$ ឬ RAM 6GB ROM 128GB ក្នុងតម្លៃ 339$
•​ ​ថាមពល​ថ្ម 4,000 mAh
​ដឹង​ពី​ចំណុច​លើសគេ​នេះហើយ លោកអ្នក​អាច​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​ស្មា​ត​ហ្វូ​ន​សម្រាប់​ខ្លួនឯងបាន​ហើយ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ជើញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114