ព័ត៌មានជាតិ
សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរនៅប្រទេសជប៉ុន ៣០០នាក់ ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការបាញ់ប្រហារដ៏ឃោរឃៅមិនរើសគោលដៅឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា
(ជប៉ុន)៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុន ប្រមាណ ៣០០នាក់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តប្រមូលផ្តុំគ្នា ចំនួន ៣ទីតាំង នៅទីក្រុងតូក្យូ ខេត្តអូសាកា និងខេត្តហ្គិហ្វូ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅ និងប្រើប្រាស់អាវុធគ្រប់ធុន គ្រប់មធ្យោបាយ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកក្នុងការឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។
ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុនលើកនេះ មានការដាក់ញត្តិទៅស្ថាប័នពាក់ព័ន្ធចំនួន ២០ស្ថាប័ន ដូចជាស្ថានទូតសហរដ្ឋអាម៉េរិក ចិន និងម៉ាឡេស៊ីប្រចាំប្រទេសជប៉ុន អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សភាជប៉ុន ក្រសួងការបរទេសជប៉ុន និងរដ្ឋបាលនិងសភាថ្នាក់ខេត្តមួយចំនួន ដើម្បីអំពាវនាវឱ្យមានការថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ថៃ និងចាត់វិធានការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់រាល់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន និងងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។


ទោះស្ថិតក្រោមភ្លៀងធ្លាក់នៅតាមទីតាំងមួយចំនួនក៏ដោយ អ្នកចូលរួមទាំងអស់បានស្រែក និងកាន់បដាដែលបង្ហាញពីការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជា ដែលបានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង និងគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា រួមទាំងការបំផ្លាញសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជនស៊ីវិល និងធ្វើឱ្យប្រជាជនជាង ៥០ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងធ្លាប់រស់នៅក្លាយជាជនភៀសសឹកយ៉ាងលំបាក។
សហគមន៍ខ្មែរនៅប្រទេសជប៉ុន បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក ចិន ជប៉ុន ម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ពិនិត្យឱ្យបានច្បាស់ថា អ្នកណាជាអ្នកបើកការបាញ់ប្រហារមុន និងចូលរួមតាមដានស្ថានការណ៍នេះប្រកបដោយភាពយកចិត្តទុកដាក់បំផុត ស្របទៅនឹងការគាំទ្រ និងស្វាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា បងប្អូនខ្មែរនៅប្រទេសជប៉ុន បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ នៅទីតាំងជាច្រើន ជាបន្តបន្ទាប់ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារដ៏កំរោលសារជាថ្មី មកលើដែនអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


