Connect with us

ជីវិតកម្សាន្ដ

ហេង បូនីកា នឹងដកថវិកា ១២មុឺនរៀល ពីរាល់វីដេអូផ្សព្វផ្សាយរបស់ខ្លួន ពីពេលនេះ រហូតដល់កម្ពុជាមានសុខសន្តិភាពឡេីងវិញ

បានផុស

នៅ

តារាសម្តែង និងជាអ្នកផលិតមាតិកាផ្សព្វផ្សាយផលិតដ៏មានប្រជាប្រិយ កញ្ញា ហេង បូនីកា បានប្រកាសថា ខ្លួននឹងដកថវិកា​ “ ចំនួន១២មុឺនរៀល ក្នុងមួយវីដេអូ ” ពីរាល់កិច្ចការងារផ្សព្វផ្សាយ​របស់ខ្លួន ដេីម្បីពលរដ្ឋភៀសសឹក ព្រមនិងវីរកងទ័ពកម្ពុជា ចាប់ពីពេលនេះ​ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពឡេីងវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ តារាស្រីរូបនេះ អះអាងថា បន្ទាប់ពីខ្លួនទទួលបានយោបល់ពីសាធារណជន និងអ្នកគាំទ្រ ​កញ្ញាក៏សម្រេចបន្តការងារជាធម្មតាមកវិញ ដោយគូសបញ្ជាក់ថា “ នឹងបន្តបង្ហោះវីដេអូការងារជាធម្មតាមកវិញ ជាតិក៏នៅតែបន្តជួយ ” ។

កញ្ញាបញ្ជាក់ថា ខ្លូននឹងដកថវិកា​ “ ចំនួន១២មុឺនរៀល ក្នុងមួយវីដេអូ ” ពីរាល់កិច្ចការងារផ្សព្វផ្សាយ​របស់ខ្លួនដេីម្បីបរិច្ចាគជូនពលរដ្ឋភៀសសឹក​ និងវីរកងទ័ពកម្ពុជា ដោយកិតចាប់ពីពេលនេះ​ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពឡេីងវិញ។

កញ្ញាថា “តាមលិទ្ធិភាព តែអស់ពីបេះដូង ជូនចំពោះទឹកចិត្តមុះមុតដែលមិនអាចកាត់ថ្លៃបាន និងបងប្អូនជនរួមជាតិដែលកំពុងប្រឈមនឹងមហាទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ ញេីសឈាមនេះគឺចេញពីនាងខ្ញុំផ្ទាល់ ក៏ដូចជាចេញពីប្រិយមិត្តជាទីស្រលាញ់ទាំងអស់គ្នាដែលនិយមតាមដាន វីដេអូកំសាន្តរបស់ នាងខ្ញុំកន្លងមកនឹងរហូតតទៅ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម