ព័ត៍មានទាន់​ហេតុការណ៏
Search

ទូរស័ព្ទ​​​​ស្មាតហ្វូន​​​ ធ្វើ​ឲ្យ​មនុស្ស​​​​កាន់តែ​អស់​កម្លាំង​​​​ជិនណាយ​​​​ ព្រមទាំង​​​ធ្លាក់​ចុះ ផលិត​ភាព​ថែម​ទៀត

ស្ត្រី​ម្នាក់​​​ក្នុងចំណោម៥នាក់ ​​និង​បុរស​ម្នាក់​​​ក្នុង​ចំណោម​​​​​​៨នាក់ ​​កំពុងតែ​ក្លាយ​ខ្លួន​​ទៅ​ជា​មនុស្ស​​​​​​​អស់​កម្លាំង​​​​​ជិនណាយ ​​ធុញទ្រាន់ ព្រមទាំង​​​​​​បាត់បង់​​​​​​ផលិត​ភាព​​​ថែម​ទៅ​ទៀត។ ការ​សិក្សាស្រាវជ្រាវថ្មី​​​​មួយ​នៅអូស្ត្រាលីអំពី​​​​​​​​ការប្រើប្រាស់​​​​ទូរស័ព្ទ​​​​​ចល័តបាន​លើកឡើងកាលពីថ្ងៃអង្គារ។

​​​​​​​ដឹកនាំធ្វើការ​​​​​សិក្សាស្រាវជ្រាវ​​ដោយសាកលវិទ្យា​ល័យ The Queensland University of Technology នៅប្រទេសអូស្ត្រាលីអ្នកសិក្សាស្រាវជ្រាវ​​​​​​បានតាម​ដាន​ពិនិត្យមើលអ្នកប្រើប្រាស់ទូរស័ព្ទ​​​​ចល័ត៧០៩នាក់ ​​​​នៅទូទាំងប្រទេសអាយុ​​​​​ពី១៨ដល់​​៨៣ឆ្នាំ​​​ហើយបានសួរ​ទៅ​​​ពួកគេនូវសំណួរជា​ហូរហែ​មួយ​ដោយផ្អែកទៅលើ​​​​​ការសិក្សាស្រាវជ្រាវ​​​​​​ដូចគ្នានេះកាលពី១៣ឆ្នាំមុន។

​​​ដោយរកឃើញអត្តសញ្ញាណ​​នៃបាតុភូតហៅថា “Technoference” អ្នក​​​​​​សិក្សាស្រាវជ្រាវ​​​​​​បានរកឃើញ​​​​មានការកើនឡើង​​​​​​គួរឲ្យកត់សម្គាល់​​​ចំពោះ​មនុស្ស​​​ជាច្រើន​​​​​​នៅក្នុងការបន្ទោសដល់ឧបករណ៍​​​​​​​ប្រើប្រាស់​​​​របស់ពួកគេ​​​ថាធ្វើ​ឲ្យ​បាត់បង់​​​ចំណាក​ថមថយផលិត​ភាព ប្រឈម​​​​​ទៅនឹងហានិភ័យ​​​​​ជាច្រើនថែមទៀត ​​​ពេលបើកបរ​​​​​​​​​យានយន្ត​​​​​និង​កាន់តែ​មាន​ការ​ឈឺ​ចាប់​​ចុក​រួយ​ខ្លួនប្រាណ​​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114